សព្វថ្ងៃនេះ Wi-Fi
បានក្លាយជាចំណែកមួយនៃការរស់នៅដែលមនុស្សស្ទើរតែមិនអាចអត់វាបានឡើយ
ប៉ុន្តែមានមួយចំនួនប្រហែលជាមិនដឹងទេថារលកម៉ាញេទិចរបស់វាអាចប៉ះពាល់ដល់សុខភាពបាន។

ឧបករណ៍ឥតប្រើខ្សែដូចជា Laptop, ទូរសព្ទ, Tablet អាចភ្ជាប់ទៅកាន់ Router បានតាមរយៈការបញ្ចេញរលកសញ្ញា WLAN (រលកម៉ាញេទិចអេឡិចត្រូនិក)។ ការបន្តបញ្ចេញរលកសញ្ញាឥតឈប់ឈរដែលនៅជុំវិញខ្លួនយើង អាចប៉ះពាល់ដល់សុខភាព។ ផ្អែកតាមការសិក្សាដែលធ្វើឡើងដោយភ្នាក់ងារសុខភាពអង់គ្លេស British Health Agency ឲ្យដឹងថា Wi-Fi ផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់ការលូតលាស់របស់មនុស្ស រួមទាំងរុក្ខជាតិផងដែរ។

- -បាត់បង់ការតាំងស្មារតី
- -បញ្ហាដំណេក
- -ឈឺក្បាលជាញឹកញាប់
- -ឈឺក្នុងត្រចៀក
- -អស់កម្លាំងរ៉ាំរ៉ៃ

វិធានការមានដូចជាមិនត្រូវដាក់ Router នៅក្នុងបន្ទប់គេង ឬ ចង្ក្រានបាយនោះទេ ដោយសារទីតាំងទាំងនេះផ្ដល់ផលប៉ះពាល់ខ្លាំង។ តាមរយៈការបិទ Wi-Fi ពេលមិនប្រើប្រាស់វាអ្នកអាចការពារការលូតលាស់របស់ក្មេងពីរលកម៉ាញេទិចបាន។ ដើម្បីចាកចេញពីរលកម៉ាញេទិចមួយរយៈ អាចសាកល្បងប្រើទូរសព្ទប្រើខ្សែពេលអ្នកនៅផ្ទះ។ មុនពេលចូលគេងត្រូវបិទការតភ្ជាប់ Wi-Fi ទាំងអស់ រួមទាំង Router ផងដែរ។
អនុវត្តតាមវិធានការខាងលើអ្នកនឹងអាចកាត់បន្ថយផលប៉ះពាល់ពី Wi-Fi បានមួយកម្រិត៕
0 comments:
Post a Comment