ក្រៅពី Facebook, WhatsApp និង Telegram Viber
ជាបណ្តាញសង្គមមួយដែលមានការគាំទ្រពីអ្នកប្រើប្រាស់ជាច្រើនជុំវិញពិភពលោក។
បង្កើតដំបូងដោយក្រុមហ៊ុនអ៊ីស្រ្តាអែល
កម្មវិធីនេះអាចឲ្យអ្នកប្រើប្រាស់ខលគ្នានៅលើប្រព័ន្ធអ៊ីនធឺណិត,
ផ្ញើសារជាអក្សរ, រូបភាព, វីដេអូ សម្រាប់ការទំនាក់ទំនងគ្នា។
សប្ដាហ៍នេះ Sabay បង្ហាញពីការចុះឈ្មោះនិងប្រើប្រាស់ Viber ឲ្យបានស្ទាត់ជំនាញ។
១.ការចុះឈ្មោះ Viber
+វិធីធ្វើការ Call ទៅកាន់នរណាម្នាក់
- អាចចូលទៅកាន់ Option Calls ដែលមាននៅផ្នែកខាងក្រោម > ចុចលើ Open Keypad > វាយបញ្ចូលលេខទូរសព្ទបុគ្គលម្នាក់ទៀតដោយផ្ទាល់ក៏បាន (ប៉ុន្តែវានឹងទំនាក់ទំនងទៅតែបុគ្គលណាដែលភ្ជាប់លេខនោះជាមួយកម្មវិធី Viber ប៉ុណ្ណោះ)។
+វិធីផ្ញើសារជាមួយ Viber
+អត្ថប្រយោជន៍
Viber ដាក់ឲ្យទាញយកឥតគិតថ្លៃគ្រប់ជំនាន់ ហើយគាំទ្រដល់ទៅ ៣០ ភាសាឯណោះ។
១.ការចុះឈ្មោះ Viber
- -ដំបូងទាញយកកម្មវិធី Viber ពី App Store និង Play Store ជាមុនសិន
- -បើកកម្មវិធី Viber > ចុច Continue
- -ត្រង់ Your Contry សូមរើសយក Cambodia (+855) > វាយបញ្ចូលលេខទូរសព្ទផ្ទាល់ខ្លួន
- -ចូលផ្ទាំងមួយទៀត អ្នកត្រូវវាយបញ្ចូលកូដសម្ងាត់ដែលទទួលបានតាមរយៈ Message ដែល Viber ផ្ញើឲ្យ
- -ដល់ផ្ទាំងបំពេញឈ្មោះនិងរូបភាព (Profile) សូមដាក់តាមចិត្ត ហើយចុច Continue។
+វិធីធ្វើការ Call ទៅកាន់នរណាម្នាក់
- -ចូលដល់ផ្ទាំងថ្មីមួយ នឹងឃើញជម្រើសជាច្រើននៅផ្នែកខាងក្រោម សូម Select យកទីតាំង Contacts > លេខទូរសព្ទណាដែលអ្នកប្រើប្រាស់ Viber នឹងលោតបង្ហាញស្វ័យប្រវត្តិក្នុងទីតាំង Contact នេះ ហើយអ្នកត្រូវ Select យកនរណាម្នាក់
- -វានឹងបង្ហាញជម្រើស ២ រវាង Free Call និង Free Text > សូមរើសយក Free Call (ករណីបើលោតផ្ទាំងមួយសួរបញ្ជាក់នៃការតភ្ជាប់ Microphone សូមចុច OK)
- អាចចូលទៅកាន់ Option Calls ដែលមាននៅផ្នែកខាងក្រោម > ចុចលើ Open Keypad > វាយបញ្ចូលលេខទូរសព្ទបុគ្គលម្នាក់ទៀតដោយផ្ទាល់ក៏បាន (ប៉ុន្តែវានឹងទំនាក់ទំនងទៅតែបុគ្គលណាដែលភ្ជាប់លេខនោះជាមួយកម្មវិធី Viber ប៉ុណ្ណោះ)។
+វិធីផ្ញើសារជាមួយ Viber
- -ចុចលើទីតាំង Chats នៅខាងក្រោម > មើលផ្នែកខាងលើចំហៀងខាងឆ្វេង ចុចនៅលើនោះ ហើយរើសយកគណនីបុគ្គលណាម្នាក់ រួចចុច Done
- -អ្នកអាចធ្វើការផ្ញើសារជាអក្សរ, រូបភាព, វីដេអូជាដើម ដោយមុខងារប្រើប្រាស់របស់វាស្រដៀងទៅនឹង Messenger, Telegram អ៊ីចឹងដែរ។
- -បើក Browser ណាមួយ > រួចចូលទៅកាន់ Link នេះ (https://www.viber.com/)
- -កម្មវិធី Viber លើ Desktop ក៏ទាមទារឲ្យអ្នកធ្វើការចុះឈ្មោះដូចទៅនឹងទូរសព្ទដែរ (ករណីនេះអ្នកអាចប្រើប្រាស់លេខតែមួយក៏បាន)
- -អ្នកអាចប្រើមុខងារ Free Call ឬ Video Call និងផ្ញើសារអ្វីជាដើម បានដូចទៅនឹងស្មាតហ្វូន។
+អត្ថប្រយោជន៍
- -អាចធ្វើការទំនាក់ទំនងជាមួយបុគ្គលទូទាំងពិភពលោកដែលប្រើប្រាស់ Viber
- -ធ្វើការផ្ញើសារអក្សរ, រូបភាព, វីដេអូរហ័សនិងងាយស្រួល
- -អាចផ្ញើឯកសារចេញពីកុំព្យូទ័រ ដោយប្រើប្រាស់ Viber Desktop
- -គាំទ្រទាំងប្រព័ន្ធ iOS, Android និង Windows
- -គ្មានមុខងារ Call Blocking ដែលហាមឃាត់ការរំខានពីបុគ្គលណាម្នាក់
- -បើប្រព័ន្ធ Wi-Fi ឬ 3G ចុះអន់ថយ គុណភាពសំឡេងក៏ធ្លាក់ចុះច្រើន
- -ទាមទារឲ្យធ្វើការ Install និង Register សារជាថ្មី ករណីអ្នកប្ដូរលេខទូរសព្ទ។
Viber ដាក់ឲ្យទាញយកឥតគិតថ្លៃគ្រប់ជំនាន់ ហើយគាំទ្រដល់ទៅ ៣០ ភាសាឯណោះ។
0 comments:
Post a Comment