Wednesday, August 9, 2017

Tripod​ ​ជា​ឧបករណ៍​ជំនួយ​សម្រាប់​ទប់​លំនឹង​កាមេរ៉ា​ ​ពេល​ថត​កុំ​ឲ្យ​ញ័រ​ ​ដែល​អាច​ភ្ជាប់​នឹង​កាមេរ៉ា​ នៅ​កម្ពស់​ណា​មួយ។ វា​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ ​ប៉ុន្តែ​ក៏​មាន​គោលការណ៍​មួយ​ចំនួន​ ​ដែល​ធានា​ដល់​ការ​ទប់​លំនឹង​បាន​ល្អ​របស់​វា។

១) ត្រួត​ពិនិត្យ​លើ​ជើង​ ​និង​កន្លែង​ភ្ជាប់​ឧបករណ៍

ដំបូង​អ្នក​ត្រូវ​ត្រួត​ពិនិត្យ​លើ​ ​Tripod​ ​ដែល​អាច​ប្រើ​ជា​មួយ​កាមេរ៉ា​របស់​ប្រិយមិត្ត។ គ្រប់​ជើង​ ​និង​ក្បាល​ភ្ជាប់​កាមេរ៉ា​របស់​ ​Tripod​ ​មាន​ចំនួន​កំណត់​លើ​ទម្ងន់​នៃ​ឧបករណ៍​ដែល​ភ្ជាប់​នឹង​វា​ ​ហើយ​ប្រសិន​បើ​ឧបករណ៍​ដែល​អ្នក​ប្រើ​លើស​ដែន​កំណត់​របស់​វា​ ​គឺ​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​ភាព​ច្បាស់​របស់​រូបភាព។ (ប្រភេទ​ ​Tripod​ ​ត្រូវ​សក្ដិសម​នឹង​កាមេរ៉ា)

២) ត្រួត​ពិនិត្យ​លើ​ជើង​ក្រោម

Tripod​ ​បាន​រចនា​ជា​មួយ​នឹង​ជើង​ក្រោម​ជា​កៅស៊ូ​លើ​ម៉ូដែល​មួយ​ចំនួន​ ​សម្រាប់​ដាក់​លើ​ផ្ទៃ​ទន់​ដូចជា​ស្មៅ​ជា​ដើម។ ប្រសិនបើ​អ្នក​ប្រើប្រាស់​លើ​ផ្ទៃ​ផ្សេង​ ​អ្នក​ប្រហែល​ជា​ត្រូវការ​ជើង​ ​អាច​ជប់​ដែល​ក្ដាប់​ជាប់​នឹង​ផ្ទៃ​។


៣) ដក​ពង្រីក​ជើង​ ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លំដាប់

ដើម្បី​ធានា​ឲ្យ​ ​Tripod​ ​អាច​ទប់​លំនឹង​បាន​ល្អ​ ​អ្នក​គួរ​ដក​ពង្រីក​ជើង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លំដាប់​។ វា​ប្រហែល​ជា​មាន​ជើង​បញ្ឈរ​បី​ ​ឬ​បួន​កង់​ ​ហើយ​កង់​ដំបូង​ដែល​អ្នក​គួរ​ដក​ពង្រីក​គឺ​កង់​ទី​មួយ​ ​ដែល​ជា​កង់​ក្រាស់​ជាង​គេ​។ ក្នុង​ករណី​អ្នក​ត្រូវការ​កម្ពស់​បន្ថែម​ ​អ្នក​អាច​ដក​ពង្រីក​កង់​បន្ទាប់​ ​គឺ​កង់​ទី​ពីរ​ ​ឬ​កង់​បន្ត​បន្ទាប់។


៤) ដក​ពង្រីក​តែ​ករ​កណ្ដាល​ក្រោម​កន្លែង​ភ្ជាប់​នឹង​កាមេរ៉ា

វិធី​ដែល​លឿន​បំផុត​ ​ដើម្បី​ផ្ដល់​នូវ​កម្ពស់​បន្ថែម​ ​គឺ​ដក​ពង្រីក​ករ​កណ្ដាល​ក្រោម​កន្លែង​ភ្ជាប់​នឹង​កាមេរ៉ា​ ​ហើយ​ចាក់​សោ​នៅ​ទីតាំង​ដែល​អ្នក​ចង់​បាន​ ​ប៉ុន្តែ​គួរ​ប្រើ​ពេល​អ្នក​ដក​ពង្រីក​ជើង​គ្រប់​កង់​ឲ្យ​អស់​សិន។​ ពេល​ខ្លះ​វា​ចាំ​បាច់​ក្នុង​ការ​បន្ថែម​កម្ពស់​ ​ហើយ​នឹង​សម្រួល​ដល់​ស្ថិរភាព​របស់​កាមេរ៉ា។


៥) កុំ​រឹត​តឹង​ពេក​

Tripod​ ​និង​ក្បាល​ភ្ជាប់​កាមេរ៉ា​ជា​ច្រើន​មាន​វីស​សម្រាប់​ចាក់សោ​ ​ដែល​ត្រូវ​មួល​ចូល​ ​និង​មួល​ចេញ។ អ្នក​គួរ​ពិនិត្យ​ ​ថា​តើ​មួល​បាន​តឹង​ល្មម​ហើយ​ឬ​នៅ​ ​ដូច្នេះ​វា​មិន​រំកិល​ពេល​ថត​ ​ប៉ុន្តែ​ក៏​កុំ​មួល​តឹង​ពេក​ ដែល​អាច​ធ្វើ​ឲ្យ​ឆាប់​ខូច។


៦) ប្រើប្រាស់​ទំពក់​ ​ប្រសិនបើ​មាន

Tripods​ ​ជា​ច្រើន​មាន​ទំពក់​តូច​មួយ​នៅ​ក្រោម​ករ​កណ្ដាល​ ​សម្រាប់​ភ្ជួរ​កាបូប​ ​ឬ​របស់​មាន​ទម្ងន់​ ​ដើម្បី​បន្ថែម​ភាព​លំនឹង​។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ករណី​មាន​ខ្យល់​ខ្លាំង​ ​ឬ​ពេល​នៅ​ក្បែរ​នឹង​ផ្លូវ​ធ្វើ​ដំណើរ​។


៧) ភ្ជាប់​ ​Telephoto Lens​ ​ដោយ​ប្រើប្រាស់​ ​Collar​ ​(កង​ជើង​សម្រាប់​ ​Lens​ ​វែង)

Lens​ ​ដែល​វែង​ ​តែង​មាន​ទម្ងន់​ធ្ងន់​ ​ហើយ​មិន​ងាយ​មាន​តុល្យភាព​ជាមួយ​កាមេរ៉ា​នោះ​ទេ​ពេល​វា​ភ្ជាប់​នឹង​គ្នា។ ដូច​នេះ​ហើយ​ទើប​ ​Lens​ ​ប្រភេទ​នេះ​រចនា​ឡើង​មក​ជា​មួយ​នឹង​ ​Collar​ ​ដែល​ជា​កង​ជើង​សម្រាប់​ភ្ជាប់​នឹង​ ​Tripod​ ​ដែល​ធ្វើ​ឲ្យ​ការ​ភ្ជាប់​កាមេរ៉ា​ ​និង​ ​Lens​ ​មាន​លំនឹង​ល្អ។
ពេល​អ្នក​មាន​ ​Tripod​ ​ដែល​ទប់​លំនឹង​បាន​ល្អ​ហើយ​ ​រឿង​មួយ​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​កាមេរ៉ា​កាន់​តែ​មាន​លំនឹង​ ​និង​ជា​ពិសេស​ពេល​ថត​ ​Long Exposure​ ​ដូច្នេះ​អ្នក​អាច​ប្រើ​ ​Cable release​ឬ​ ​Wireless remote​ ​និង​អាច​ប្រើ​មុខងារ​ ​Self Timer​ ​លើ​កាមេរ៉ា​តែ​ម្តង៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget