Wednesday, August 23, 2017

អត្ថបទ​ដែល​ Sabay ចេញ​ផ្សាយ​កន្លង​ទៅ​ទាក់​ទង​នឹង​ស្មាតហ្វូន​ស៊េរី​ថ្មី​តែង​មាន​លើក​ឡើង​ពី​ប្រភេទ​បន្ទះ​ឈីប​ដែល​ជា​លក្ខណៈ​សម្បត្តិ​សំខាន់​មួយ​ ​ប៉ុន្តែ​​មិន​​ធ្លាប់​បាន​បង្ហាញ​លម្អិត​ទេ​ថា​បន្ទះ​ឈីប​នេះ​ជា​អ្វី។ ហេតុ​នេះ​ក្រុម​ការងារ​នឹង​បង្ហាញ​ឲ្យ​ច្បាស់​ពី​លក្ខណៈ​សម្បត្តិ​របស់​បន្ទះ​ឈីប​ដែល​ជា​បេះដូង​របស់​ស្មាតហ្វូន។
​​​

បន្ទះ​ឈីប​​ដែល​គេ​បំពាក់​​លើ​ស្មាតហ្វូន​មាន​ឈ្មោះ​ពេញ​ថា​ System-on-a-Chip ឬ​ហៅ​កាត់​ថា​ SoC។ បន្ទះ​ឈីប​នេះ​​ប្រៀប​ដូច​ជា​ Motherboard របស់​កុំព្យូទ័រ​អ៊ីចឹង​ដែរ​​ដោយ​មាន​​បំពាក់​នូវ​​វត្ថុធាតុ​ដទៃ​ទៀត​ដូច​ជា ៖

#Central Processing Unit(CPU) ​ជា​​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​អ្វី​គ្រប់​យ៉ាង​លើ​ស្មាតហ្វូន​អាច​ដំណើរ​ការ​ទៅ​បាន ដោយ​លើ​បន្ទះ​ឈីប​មួយ​អាច​មាន​ CPU ច្រើន​គ្រាប់​រហូត​ដល់​ ៨ គ្រាប់​ (Octa-Core)

#Memory លើ​បន្ទះឈីប​​ស្មាតហ្វូន​ក៏​មាន​ជា​មេមូរី​ដូច​ Motherboard លើ​កុំព្យូទ័រ​ដែរ ហើយ​បច្ចុប្បន្ន​ទំហំ​មេមូរី​ធំ​បំផុត​ដែល​គេ​អាច​បំពាក់​លើ​បន្ទះឈីប​ទូរសព្ទ​បាន​គឺ​ ៨ GB

#Graphic Processing Unit (GPU) ក៏​ជា​ផ្នែក​សំខាន់​មួយ​ដែរ​លើ​បន្ទះឈីប​ ដោយ​មាន​តួនាទី​​ទ្រាំទ្រ​នឹង​​ដំណើរ​ការ​ដ៏​ស្មុគស្មាញ​នៃ​ហ្គេម​ប្រភេទ 3D


​​​​​​​#Northbridge នេះ​ជា​គ្រឿង​បន្លាស់​មួយ​ដែល​ដោះស្រាយ​លើ​ការ​ទំនាក់​ទំនង​រវាង​ CPU និង​ផ្នែក​សំខាន់ៗ​ដទៃ​ទៀត​លើ​បន្ទះ​ឈីប
#Cellular Radio នៅ​លើ​បន្ទះឈីប​ខ្លះ​មាន​បង្កប់​នូវ​​គ្រឿង​បន្លាស់​នេះ​ ដែល​មាន​នាទី​គ្រប់គ្រង​លើ​ដំណើរ​ការ​សេវាទូរសព្ទ​ ដូច​ជា​ប្រព័ន្ធ​ 4G LTE ជា​ដើម

#​គ្រឿង​បន្លាស់​​ទំនាក់​ទំនង​ដទៃ​ទៀត ​នៅ​លើ​បន្ទះ​ឈីប​ក៏​អាច​មាន​គ្រឿង​បន្លាស់​ដទៃ​ទៀត​ដែល​ទទួល​ខុស​ត្រូវ​​លើ​ការ​ភ្ជាប់​ទំនាក់​ទំនង​រួម​មាន​ Wi-Fi, GPS ឬ Bluetooth ជា​ដើម

#បូក​រួម​នឹង​គ្រឿង​បន្លាស់​ផ្សេងៗ​ទៀត​ជា​ច្រើន

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​បន្ទះ​ឈីប​ដែល​គេ​និយម​ប្រើ​លើ​ស្មាតហ្វូន​មាន​ចំនួន​ ៧ ប្រភេទ​​ក្នុង​នោះ​រួម​មាន​ Qualcomm Snapdragon, Ax របស់​ Apple, Intel Atom, Nvidia, MediaTek, HiSilicon និង Exynos។ ចង់​ដឹង​លម្អិត​ពី​បន្ទះឈីប​ទាំង​ ៧ អាច​ចុច​អាន​ត្រង់​នេះ

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង                      

Related Posts:

  • Control Center, Widget និង Dock ជាអ្វី? ធ្លាប់​ប្រើ iPhone យូរ​ឆ្នាំ​ ប៉ុន្តែ​មាន​ពាក្យ​បច្ចេកទេស​ខ្លះ ក៏​មិន​ប្រាកដ​ថា​​រាល់​គ្នា​អាច​ដឹង​​គ្រប់​ជ្រុងជ្រោយ​នោះ​ដែរ។ ​ថ្ងៃ​នេះ Sabay បកស្រាយ​ពី​ពាក្យ​​បច្ចេកទេស​ថ្មី ៣ ទៀត រួម​មាន Control Center, Widget និង Dock… Read More
  • ស្គាល់​កាន់​តែ​ច្បាស់​ពី DFU Mode សម្រាប់​អ្នក​ប្រើប្រាស់ iPhone ​ធ្លាប់​​ជួប​ប្រទះ​បញ្ហា​ជាប់ Boot ដែល​មាន​រូប​សញ្ញា Apple បន្ទាប់ពី Jailbreak ឬ​បាន​តម្លើង Tweak មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ iPhone គាំង​ត្រូវ Restore ឬ Update ឡើង​វិញ។ អ្វី​ទៅ​ជា DFU Mode? DFU Mode ជា​មុខងារ​មួយ​​ដែល… Read More
  • CareKit, Apple Pay និង CarPlay ជា​អ្វី​ពិត​ប្រាកដ​​នៅ​លើ iPhone? ក្នុង​សប្ដាហ៍​នេះ Sabay បន្ត​ពន្យល់​ពាក្យ​បច្ចេកទេស​ចំនួន ៣ ផ្សេង​ទៀត ​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់ iPhone អាច​ស្វែង​យល់​បន្ថែម មាន​ពាក្យ CareKit, Apple Pay និង CarPlay។ ១.CareKit ជា​ប្រភេទ​កម្មវិធី​មួយ ដែល​ក្រុមហ៊ុ… Read More
  • FAQ: សំណួរដែល អ្នកប្រើ IPHONE ច្រើនសួរ ខាងក្រោមនេះ គឺជា អ្វីដែល អ្នកប្រើ iPhone/iPad ច្រើនសួរ ហើយយើង នឹងព្យាយាម អាប់ដេត ទំព័រនេះ នៅពេល មានសំណួរ ថ្មីៗមកទៀត។ តើ យើងអាចដំឡើង ភាសាខ្មែរ និងឃីប៊ត ខ្មែរ នៅលើ iPhone/iPad បានដែរ ឬទេ? ចំលើយ: បាន! សំរាប់ អ្នកប្រើប្រាស់ … Read More
  • រង្វង់​ខ្មៅ​តូច​មួយ ក្បែរ​កាមេរ៉ា​មុខ​ iPhone មាន​រឿង​សម្ងាត់​នៅ​ពីក្រោយ ​ធ្លាប់​ឆ្ងល់​ទេ តើ​រង្វង់​ខ្មៅ​តូច​មួយ​ស្ថិត​នៅ​ក្បែរ​កាមេរ៉ា​មុខ​របស់​ទូរសព្ទ iPhone គេ​បំពាក់​មក​ ដើម្បី​អ្វី? តាម​ពិត​ទៅ​នោះ​គេ​ហៅ​ថា Proximity Sensor ដែល​វា​ជា​ Sensor មានប្រយោជន៍​ពិសេស ទាក់ទង​នឹង​ការ​និយាយ​ទូរសព្ទ។… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget