P8
បានចេញចរាចរលក់នៅទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ។
មានចំណុចពិសេសជាច្រើនពីកំពូលទូរសព្ទរបស់ Huawei នេះ
ដែលអ្នកប្រើប្រាស់មួយចំនួនមិនបានដឹងឬមិនចាប់អារម្មណ៍។
ភាពលេចធ្លោនៃកាមេរ៉ា
P8 ត្រូវបានគេយកទៅប្រៀបធៀបនឹងកាមេរ៉ា DSLR ដោយសារសមត្ថភាពថតរូបដ៏អស្ចារ្យរបស់ទូរសព្ទនេះ។ P8 មានសមត្ថភាពខ្ពស់អាចថតជាប់ចលនាពន្លឺជាមួយមុខងារ Light Painting ដែលបង្កើតបានរូបភាពដ៏រវើកនិងមានភាពទាក់ទាញ។
មុខងារ Direct Mode
Direct Mode ជាមុខងារថតវីដេអូ ដែលអាចឲ្យអ្នកប្រើប្រាស់បញ្ជានិងតភ្ជាប់ស្មាតហ្វូនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ចំនួន ៣ ផ្សេងគ្នា ដើម្បីចាប់យករូបភាពវីដេអូពីជ្រុងឬទិសខុសៗគ្នាចំនួន ៤ ទិសក្នុងពេលដំណាលគ្នា និងបញ្ចូលគ្នាដើម្បីកាត់តជាវីដេអូសម្រេចមួយ។
យល់ពីញាណអ្នកប្រើប្រាស់ Speech Awareness
P8 រចនាឡើងតភ្ជាប់ជាមួយធម្មជាតិរបស់មនុស្ស។ សម្រាប់អ្នកដែលពូកែភ្លេច P8 មានមុខងារដែលអាចឲ្យអ្នករកឃើញវិញបានភ្លាមដោយគ្រាន់តែស្រែកសួរ ពេលនោះវានឹងឆ្លើយត្រឡប់មកវិញជាមួយបទភ្លេងនិងសារជាសំឡេង។
គោះពីរដងដើម្បី Screenshot រូបភាពបានយ៉ាងងាយបំផុត
គ្រាន់តែយកដៃគោះពីរដងនៅលើអេក្រង់ ប្រិយមិត្តនឹងអាច Screenshot រូបភាពបានយ៉ាងងាយស្រួលបំផុត។
មានចំណុចពិសេសអីទៀត ដែលចង់ចែករំលែកពីកំពូលទូរសព្ទមួយនេះ
0 comments:
Post a Comment