Tuesday, August 8, 2017

យោងតាមការស្រង់ស្ថិតិពីបណ្តាញទំនាក់ទំនងសង្គមយក្ស Facebook បានបង្ហាញថា គណនី (Account) ជាច្រើន ត្រូវបានបង្កើតឡើងជាន់គ្នា ពោលគឺមនុស្សម្នាក់អាចមានគណនី Facebook កាន់កាប់ ២ ឬ ៣ ផ្ទាល់ខ្លួន។ ដោយសារតែបែបនេះ បានជា Facebook បញ្ចេញមុខងារសម្រាប់ បិទគណនី ឬផ្អាកការប្រើប្រាស់បណ្តោះអាសន្ត (Deactivate Account) ដើម្បីជាមធ្យោបាយ សម្រាប់អ្នកប្រើប្រាស់ក្នុងការបិទគណនីណាមួយមិនចាំបាច់ ឬឈប់ប្រើ។ អីចឹងហើយ ប្រិយមិត្តត្រូវតែយល់ដឹងពីវិធីនេះទុកសម្រាប់ប្រើប្រាស់ថ្ងៃក្រោយ តាមការបង្ហាញខាងក្រោម៖

#របៀបអនុវត្ត

១ – បើកកម្មវិធី Facebook នៅលើស្មាតហ្វូន
២ – ចុចលើប៊ូតុងត្រេ៣ជួរ បន្ទាប់មក ចុចលើម៉ឺនុយ Settings រួចហើយ ចុចលើប៊ូតុង Account Settings



៣ – ក្រោយមក ចុចលើម៉ឺនុយ General -> Manage Account -> Deactivate
៤ – វាយបញ្ចូលលេខសម្ងាត់គណនី Facebook រួចចុចលើប៊ូតុង ​Continue



៥ – ចុចធីក លើរង្វង់ ស្ថិតពីមុខពាក្យថា I have another Facebook account (មានន័យថា អ្នកមានគណនី ១ ផ្សេងទៀតសម្រាប់ប្រើរួចហើយ) ” បន្ទាប់មក ចុចលើប៊ូតុង Deactivate ភ្លាមនោះ នឹងឃើញសារមួយលោតមកថា Session Expire បញ្ជាក់ថា អ្នកអនុវត្តបានជោគជ័យហើយ។

@ចំណាំ៖ រាល់ពេលណា ប្រិយមិត្តចង់បើកប្រើគណនីនេះវិញ មិនចាំបាច់ធ្វើអ្វីទាំងអស់ គឺគ្រាន់តែ Log In គណនីប្រើវិញ តាមធម្មតាជាការស្រេច៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget