Monday, August 28, 2017

អ្នក​គួរ​តែ​ចេះ ដើម្បី​សម្រួល​កិច្ចការ​ និង​ចំណេញ​ពេលវេលា​។


អ្នក​អាច​រៀបចំ​ការ​ប្រើប្រាស់​មុខងារ ឬ​ទម្រង់ការ​ ផ្សេងៗ​នៅ​លើ Windows 10 ​ដោយ​ការ​ចុច (click), ទះ​/ប៉ះ (Tap) ឬ អូស (swipes) ​ប៉ុន្តែ​ពេល​ខ្លះ​ ការ​ប្រើ​ផ្លូវកាត់​ឬ​ហៅ​ថា Shortcut ​នៅ​លើ​ក្ដារ​ចុច (Keyboard) ក៏​ជា​រឿង​ធ្វើ​‍‍‍‍‍‍‍ឱ្យ​មាន​លក្ខណៈ​កាន់តែ​ងាយស្រួល និង​ឆាប់​រហ័ស​ក្នុង​ការ​គ្រប់គ្រង​ដែរ។ ដូច្នេះ ទំព័រ​នេះ យើង​សូម​លើក​យក Keyboard Shortcut សំខាន់ៗ​មាន​នៅ​លើ Windows 10 ​ដែល​អ្នក​គួរ​តែ​ចេះ​ដើម្បី​ផ្ដល់​ជា​អត្ថប្រយោជន៍​៖


១) Shortcut សម្រាប់​ការ​ប្រើប្រាស់​មុខងារ Windows 10 Virtual Desktop



Windows Key + Ctrl + D សម្រាប់​បង្កើត Virtual Desktop ថ្មី​មួយ ហើយ​នឹង​លោត​ទៅ Desktop ថ្មី​នោះ​តែ​ម្ដង
Windows Key + Tap ​បើក Task View ​ដើម្បី​បង្ហាញ​ចេញ Virtual Desktops ទាំងអស់​ដែល​មាន។ វា​នឹង​មាន​ឈ្មោះ​សម្គាល់​ដោយ Desktop 1, Desktop 2, … បន្ទាប់​មក​អ្នក​អាច​ចុច​ចូល​ទៅ​ផ្ទាំង​ការងារ​បង្កើត​ថ្មី​ណាមួយ​ទាំង​នោះ​បាន។
Windows Key + Ctrl + Left Arrow ​ផ្លាស់ប្ដូរ​ ឬ​រំកិល​ផ្ទាំង Virtual Desktop ​ពី​ស្ដាំ​ទៅ​ឆ្វេង​
Windows Key + Ctrl + Right Arrow ផ្លាស់ប្ដូរ ឬ​រំកិល​ផ្ទាំង Virtual Desktop ពី​ឆ្វេង​ទៅ​ស្ដាំ
Windows Key + Ctrl + F4 បិទ Virtual Desktop ដែល​អ្នក​កំពុង​បើក

២) Shortcut សម្រាប់​ការ​ប្រើប្រាស់ Command Prompt នៅ​លើ​ Windows 10



Ctrl + Shift + Home សម្រាប់​ប្ដូរ​ Cursor ពី​ចំណុច​ចាប់ផ្ដើម​នៃ​ បញ្ជា​ដែល​បាន​បញ្ចូល​របស់ Command Prompt ​ហើយ​និង Select ពាក្យ​បញ្ជា​ទាំង​នោះ​ចាប់ពី​ចំណុច​ចាប់ផ្ដើម​មក​ត្រឹម Cursor។
Ctrl + Shift + End ប្ដូរ​ទីតាំង Cursor ​ទៅ​ចំណុច​ចុងក្រោយ​នៃ​ពាក្យ​បញ្ជា​ដែល​បាន​បញ្ចូល​នៅ​លើ Command Prompt ជាមួយ​ការ Select ទាំង​អស់​ចាប់ពី​ចំណុច​ចាប់ផ្ដើម ដល់​បញ្ចប់​នៃ​ពាក្យ​បញ្ជា។
Ctrl + Up ដើម្បី​ទាញ​យក​ពាក្យ​បញ្ជា​ចាស់ ពី History របស់ Command Prompt ​បន្ទាប់​ពី​ពាក្យ​បញ្ជា​ចុងក្រោយ​មក​បញ្ចូល
Ctrl + Down ដើម្បី​ Move ​ឃ្លា​បញ្ជា​មួយ​បន្ទាត់ ពី History ​របស់ Command Prompt ចុះ​ក្រោម។

Ctrl + M សម្រាប់ បញ្ចូល​ស្នាម​សម្គាល់ “mark mode” ​ដែល​អាច​ឱ្យ​អ្នក select លើ​អក្សរ​បាន
Ctrl + F ដើម្បី​បើក​ប្រអប់ Find ​ក្នុង​ការ​ស្វែងរក​នូវ​ពាក្យ​បញ្ជា​ជាក់លាក់ នៅ​ក្នុង លទ្ធផល​បង្ហាញ​ចេញ​របស់ Command Prompt
Ctrl + C សម្រាប់ Copy ​នូវ បន្ទាត់​នៃ​ពាក្យ​បញ្ជា​ដែល​បាន Select
Ctrl + X ដើម្បី Cut នូវ​ពាក្យ​ដែល​បាន Select
Ctrl + V ប្រើ​សម្រាប់ Paste នូវ​អ្វី​ដែល​អ្នក​បាន Copy ឬ Cut
Alt + F4 ដើម្បី​បិទ​ផ្ទាំង Command Prompt

៣) ប្រើមុខងារ Aero Snap desktop windows ដើម្បី​ងាយស្រួល​ញែក​ផ្ទាំង Windows សម្រាប់​ការងារ​ផ្សេងៗ

ឧទាហរណ៍ អ្នក​កំពុង​ឈរ​លើ​ផ្ទាំង​ Windows Explorer,...
Windows Key + Left Arrow ដើម្បី​ចែក​ផ្ទាំង Windows ក្នុង​ទំហំ​ពាក់​កណ្ដាល​ពេញ​ទៅ​ឆ្វេង
Windows Key + Right Arrow ដើម្បី​ចែក​ផ្ទាំង Windows ក្នុង​ទំហំ​ពាក់​កណ្ដាល​ទៅ​ស្ដាំ
Windows Key + Up Arrow សម្រាប់​ធ្វើ​ឱ្យ​ផ្ទាំង​កិច្ចការ​មាន​ទំហំ​ពេញ Full Screen
Windows Key + Down Arrow សម្រាប់ Minimize ពោល​គឺ​លាក់​ផ្ទាំង Windows Explorer បាត់។

៤) Shortcut សម្រាប់​ប្រើប្រាស់​ផ្លូវកាត់​ផ្សេងៗ​នៅ​លើ Windows 10


 

ស្នៀតប្រើ Windows 10 យ៉ាង​ពិសេស និង​សម្ងាត់​បំផុត កម្រ​​មាន​អ្នក​ដឹង ដែល​អ្នក​អាច​ចាប់ផ្ដើម​ស្វែងយល់​ពេល​នេះ



​ប្រព័ន្ធ​ប្រតិបត្តិការ Windows OS របស់ Microsoft គឺ​បាន​បញ្ចូល​នូវ​មុខងារ​ជាច្រើន​ មក​ជាមួយ ដែល​អ្នក​ប្រើ​អាច​ស្វែងយល់ និង​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​រៀងៗ​ខ្លួន។ ហើយ​ទំព័រ​នេះ​ដែរ យើង​នឹង​លើក​យក​គន្លឹះ​ល្អ​ ចំនួន ១០​ផ្សេង​ទៀត ដែល​នឹង​ជួយ​អ្នក​ទទួល​បាន​បទពិសោធន៍​ខ្ពស់ ​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​សូហ្វ៊េរ​​ចុងក្រោយ Wisndows 10 ដែល​យ៉ាង​ហោច ក៏​មាន​ប៉ុន្មាន​ចំណុច​ដែរ ដែល​អ្នក​មិន​ទាន់​ដឹង។

ទស្សនាវដ្ដី​ PCMag ​បាន​ធ្វើការ​លើក​យក​គន្លឹះ ​ពិសេស​ទាំង​នេះ សម្រាប់​អ្នក​ដែល​ជា​ហ្វេន (fan) ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ដូច្នេះ​ប្រិយមិត្ត​ អាច​ស្វែងយល់​ ដើម្បី​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ បន្ថែម​នៅ​លើ Windows 10 បាន។

១) ម៉ឺនុយ Startសម្ងាត់ - Secret Start Menu


អ្នក​ប្រើ Windows 10 ​ទាំង​អស់ មិន​ប្រាកដ​សុទ្ធតែ​ស្គាល់​ពី​ម៉ឺនុយ​សម្ងាត់​លើ Start នោះ​ទេ។ អ្នក​ប្រើ​មួយ​ចំនួន ដឹង​ត្រឹមតែ​ចុច​ឆ្វេង mouse (left-click) ​ដើម្បី​បង្ហាញ​ម៉ឺនុយ​កម្មវិធី​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​ពេល​អ្នក​ដាក់ mouse ចាំ​ប៊ូតុង Start ហើយ​ចុច​ស្ដាំ mouse (right-click) នោះ​នឹង​បង្ហាញ​ផ្ទាំង​មុខងារ និង​កម្មវិធី​ build-in មួយ​ចំនួន​ក្នុង Windows (Programs និង Features, Search, Run)។

២) បង្វិល​អេក្រង់​ដោយ​ប្រើ Keyboard ចុច Ctrl-Alt-D + Arrow Key


សម្រាប់​កុំព្យូទ័រ​ខ្លះ អ្នក​គ្រាន់តែ​ចុច Ctrl + Alt + Arrow Key ឡើង-ចុះ ឬ ឆ្វេង-ស្ដាំ នោះ​នឹង​អាច​បង្វិល​អេក្រង់ Desktop បាន តែ​កុំព្យូទ័រ​ខ្លះ ត្រូវ​ចុច Ctrl + Alt + D + Arrow Key។

៣) បើក​មុខងារ Slide ​ក្នុង​ការ Shutdown កុំព្យូទ័រ – Enable Slide to Shutdown


នេះ​ជា​តិចនិក​ពិសេស​មួយ​ទៀត ដែល​ដំណើរការ​បាន​តែ​នៅ​លើ Windows 10 ​ប៉ុណ្ណោះ ហើយ​កុំព្យូទ័រ​ខ្លះ អាច​ស្មុគស្មាញ ​ក្នុង​ការ​ធ្វើ​បន្តិច ទាល់តែ​សាកល្បង​ ទើប​ដឹង​ច្បាស់។

ចុច right-click ​នៅ​លើ desktop ​រួច​ចុច New > Shorcut។ បន្ទាប់​មក paste ​កូដ​ខាង​ក្រោម​ចូល​ទៅ៖

%windir%\System32\SlideToShutDown.exe

នេះ​គឺ​មាន​ន័យ​ថា អ្នក​បាន​បង្កើត icon ​មួយ​នៅ​លើ Desktop ដែល​ប្រើ​សម្រាប់​មុខងារ slide to shutdown កុំព្យូទ័រ​បាន។ ក្រោយ​ពី​បាន​បង្កើត shortcut នេះ​រួច សាកល្បង​ចុច​ទៅ​មើល នឹង​មាន​អ្វី​កើត​ឡើង?

បើក​ដំណើរការ "God Mode' – Enable 'God Mode'


ប្រសិន​អ្នក​ជា power user ​ដែល​ចង់​ភ្ជាប់​ចូល​ស៊ីជម្រៅ​លើ​ការ​កំណត់ feature ផ្សេងៗ​របស់ Windows នោះ 'God mode' នឹង​ជា​ជម្រើស​ភ្ជាប់​ចូល​ងាយ និង​រហ័ស​សម្រាប់​អ្នក។ របៀប​ចូល​ប្រើ 'God mode' គឺ​ចុច​ស្ដាំ mouse (right-click) លើ Desktop > New > Folder ហើយ​ធ្វើការ re-name លើ folder ថ្មី​នេះ​ជាមួយ code ​ខាង​ក្រោម‍៖

GodMode.{ED7BA470-8E54-465E-825C-99712043E01C}

ដើម្បី​ចូល​ប្រើ 'God Mode' ​នៃ Windows ​គ្រាន់តែ​ចុច double-click លើ folder ​នោះ​ជា​ការ​ស្រេច។

ចុច​ស្ដាំ mouse លើ​បណ្ដា​កម្មវិធី​នៅ​លើ Taskbar ដើម្បី​មើល recent ពោល​ជា​កិច្ចការ​ដែល​អ្នក​ទើប​បាន​ធ្វើ​ថ្មីៗ។


ចាប់​គ្រវី (Shake) ​ផ្ទាំង​កិច្ចការ ឬ​កម្មវិធី​ណាមួយ ដែល​អ្នក​ចង់​ទុក​តែ​មួយ​ប៉ុណ្ណោះ នោះ​កម្មវិធី ឬ​ផ្ទាំង​កិច្ចការ​ដែល​កំពុង​បើក​ដំណាល​គ្នា នឹង​លិច​បាត់ (minimize)។ មុខងារ​នេះ មាន​តាំង​ពី​នៅ​លើ Windows 7។


ចាប់​ទាញ​បុក​ចំហៀង​ស្គ្រីន ឆ្វេង ឬ​ស្ដាំ ដើម្បី​ចែក​ទំហំ​ផ្ទាំង​កិច្ចការ​នៅ​ពាក់​កណ្ដាល​អេក្រង់ - Drag to Pin Windows។



មាន​ហ្គេម​អាថ៌កំបាំង​លាក់​នៅ​ក្នុង​មុខងារ Cortana - Hidden Games in Cortana



អ្នក​អាច​វាយ​អក្សរ ឬ​និយាយ​ក៏​បាន នូវ​ពាក្យ​ដូច​ជា៖ “"Rock Paper Scissors," "Roll the Die," ឬ "Flip the Coin" ក្នុង​មុខងារ Cortana នោះ​​នឹង​មាន​ការ​បង្ហាញ graphic gaming។

ធ្វើការ​បើក​ប្រើ Virtual Desktops ​នីមួយៗ​បាន​រហ័ស – Quickly Jump Between Virtual Desktops


ដោយ​គ្រាន់តែ​ចុច Start Key + Tab។ តាម​ធម្មតា Virtual Destkop ក្នុង Windows 10 បាន​បែកចែក​ជា ៥ តែ​អ្នក​ក៏​អាច​បង្កើត​ថ្មី​ បន្ថែម​ទៀត​បាន​ផង​ដែរ ដោយ​ចុច​លើ ពាក្យ New Desktop ស្ថិត​នៅ​ខាង​ស្ដាំ។

ធ្វើ​ការ​កំណត់​ផ្ទាំង Command Prompt Window ឱ្យ​មាន​លក្ខណៈ​ថ្លា​ឆ្លុះ​ឃើញ​ផ្ទៃ​ក្រោយ – Make Your Command Prompt Windows Transparent



​បើ command prompt ឡើង​មក រួច​ចុច​ស្ដាំ mouse លើ​ផ្ទាំង​កម្មវិធី​ផ្នែក​ខាង​លើ ហើយ​ចុច​លើ​ពាក្យ Properties និង​ចូល​ទៅ​តាប Colors។ បន្ទាប់​មក​ស្វែងរក​ពាក្យ Opacity ​ដែល​មាន​ទម្រង់​ជា​របារ​ទាញ​ សម្រាប់​កំណត់​កម្រិត​ភាព​ដិត​ច្បាស់ ឬ​លក្ខណៈ​ថ្លា​ឆ្លុះ ដោយ​ការ​កំណត់​ភាគរយ % នៃ Opacity។ សាក​ទាញ​របារ នោះ​អ្នក​មុខ​ជា​ឃើញ​ពី​លក្ខណៈ​ផ្សេង​គ្នា៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget