កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី ២១ ក្រុមហ៊ុន OnePlus
របស់ប្រទេសចិន
បានប្រកាសបង្ហាញស្មាតហ្វូនកាមេរ៉ាភ្លោះដំបូងរបស់ខ្លួនម៉ូដែល
OnePlus 5។
មានចំណុចចាប់អារម្មណ៍ជាច្រើនសម្រាប់ទូរសព្ទស៊េរីថ្មីនេះ។ Sabay ប្រៀបធៀបចំណុចឈ្នះចាញ់ OnePlus 5 ទៅទូរសព្ទជំនាន់ចុងក្រោយរបស់ Samsung Galaxy S8 ដើម្បីពិចារណា។
១.កម្រិតបង្ហាញអេក្រង់
ចំណុចសំខាន់បំផុតនៃស្មាតហ្វូនគឺភាពទាក់ទាញនៃអេក្រង់។ ចំណុចមួយដ៏វិសេសវិសាលរបស់ S8 គឺមានអេក្រង់ធំទំហំ ៥,៨ អ៊ីញ កម្រិត Quad-HD AMOLED ដែលមានរាងកោងសងខាងនិងជាផ្ទៃអេក្រង់ពេញ។
ចំណែក OnePlus 5 មានផ្ទៃអេក្រង់ ៥,៥ អ៊ីញមិនជាធំប៉ុន្មានទេ ហើយមានរូបរាងអេក្រង់មុខស្រដៀងទៅនឹងស្មាតហ្វូនដទៃៗទៀតនៅលើទីផ្សារ។ ប៉ុន្តែកម្រិតបង្ហាញអេក្រង់របស់ OP5 មានត្រឹមតែ 1080P កម្រិត HD AMOLED ធម្មតានៅចាញ់ឆ្ងាយធៀបទៅនឹង S8 ។
ត្រង់ចំណុចនេះ បើអ្នកពេញចិត្តអេក្រង់ធំ S8 គឺល្អបំផុត ប៉ុន្តែបើស្រលាញ់ម៉ូដអេក្រង់សល់ផ្ទៃហើយរាងតូចល្មម OP5 ពិតជាមិនខុសឡើយ។
២.ការរចនា
តួខ្លួនរបស់ OnePlus 5 ជាលោហៈរឹងមាំទាំងអស់មិនថាតែផ្នែកខាងក្រោយ ទោះបីវាមិនសូវប្លែកភ្នែក ប៉ុន្តែយើងមិនសូវភ័យខ្លាចរឿងធ្លាក់បែកប្រេះស្រាំឡើយ។ ផ្ទុយទៅវិញ S8 ជាប្រភេទកញ្ចក់ស្រោបពីក្រៅ ដែលមើលទៅវាលេចធ្លោ ប៉ុន្តែរឿងធ្លាក់អាចជាចាញ់ OnePlus ។ ចំពោះការដាក់ទ្រនាប់ស្កេនក្រយៅដៃ យើងមានជម្រើស ២ សម្រាប់អ្នកទាំងអស់គ្នា រវាងនៅទីតាំងក្រោយក្បែរកាមេរ៉ារបស់ S8 និងនៅលើប៊ូតុង Home របស់ OP5 ទាំងល្បឿនចាប់យករបស់វាអាចប្រហាក់ប្រហែលគ្នា។
យ៉ាងណាមិញ OP5 ចាញ់គេត្រង់មុខងារ គ្មានបំពាក់អាវក្រោះការពារទឹកតែម្ដង នៅចាញ់ S8 មានអាវក្រោះស្តង់ដារ IP68 ដែលអាចចុចលេងក្នុងទឹកជម្រៅជាង ១ ម៉ែត្រកន្លះ រយៈពេល ៣០ នាទីបានយ៉ាងព្រងើយ។
៣.លក្ខណៈសម្បត្តិម៉ាស៊ីន
អ្វីដែលជាចំណុចរសើបបំផុត ត្រង់លក្ខណៈសម្បត្តិម៉ាស៊ីន OP5 តម្លៃត្រឹម ៤៧៩ ដុល្លារ សឹងតែមានកម្លាំងប្រហែលគ្នាទៅនឹង S8 ដែលមានតម្លៃជាង ៧០០ ដុល្លារ។
+លក្ខណៈសម្បត្តិ OP5
- -អេក្រង់ ៥,៥ អ៊ីញ កម្រិត 1080p HD AMOLED
- -បន្ទះឈីប Snapdragon 835 (ដូច S8)
- -បំពាក់ RAM 6GB អង្គផ្ទុក 64GB ឫជម្រើស RAM 8GB អង្គផ្ទុក 128GB
- -គ្មានរន្ធបន្ថែម Micro-SD Card
- -ដំណើរការ Android Nougat ជាមួយ Oxygen OS
- -កាមេរ៉ាក្រោយភ្លោះមួយគ្រាប់ 20MP មាន Aperture f/2.6 និងមួយគ្រាប់ទៀត 16MP មាន Aperture f/1.7
- -កាមេរ៉ាមុខទំហំ 16MP
- -ទ្រនាប់ស្កេនក្រយៅដៃនៅខាងមុខ - ថាមពលថ្ម 3,300mAh មានមុខងារសាកថ្មរហ័ស Faster Dash Charging (0-92% ក្នុងមួយម៉ោង)
- -USB ប្រភេទ C មានរន្ធដោតកាស និងបិទបើក Mute
- -ផ្នែកក្រោមជាឧបករណ៍បំពងសម្លេង... +លក្ខណៈសម្បត្តិ S8
- -អេក្រង់ ៥,៨ អ៊ីញ កម្រិត Quad HD 2560x1440 ភីកសែល ជាអេក្រង់ពេញកោង
- -ប្រើឈីប Snapdragon 835 ឫ Exynos របស់ SAMSUNG
- -ទំហំ RAM 4GB និងអង្គផ្ទុក 64GB មានរន្ធបន្ថែម Micro-SD (RAM 6GB តាមទីផ្សារប្រទេសផ្សេងៗ)
- -Android 7.1.1 Nougat ជាមួយប្រព័ន្ធ SAMSUNG TouchWiz
- -កាមេរ៉ាមួយគ្រាប់ទំហំ 12MP ប្រភេទ DualPixel មាន Aperture f/1.7
- -កាមេរ៉ាមុខ 8MP មានមុខងារ Auto-Focus
- -មានមុខងារស្កេនប្រស្រីភ្នែកនិងមុខ
- -ទ្រនាប់ស្កេនក្រយៅដៃនៅខាងក្រោយ
- -មានមុខងារការពារទឹកនិងធូលីដី IP68
- -ថាមពលថ្ម 3,000mAh
- -មុខងារ Always-On Display
- -SAMSUNG Pay
- -មានរន្ធដោតកាស, USB ប្រភេទ C និងមុខងារ Bixby AI
ប៉ុន្តែសម្រាប់ជម្រើសក្រោយបំផុតរបស់ OP5 ដែលមាន RAM 8GB និងអង្គផ្ទុក 128GB តម្លៃរបស់វាក៏នៅតែថោកជាង S8 ដល់ទៅជិត ២០០ ដុល្លារឯ ណោះ។
៤.កាមេរ៉ា
សម្រាប់ផ្នែកកាមេរ៉ា OP5 អាចធ្វើបានប្រហែលនឹង iPhone 7 Plus ខណៈវាមានមុខងារថតរូបព្រាលដាច់ Background ក្រោយដូចគ្នា។ មុខងារជាច្រើននៃការថតរូបរបស់ OnePlus ដូចជា Pro Mode វាជាមុខងារពិសេសបំផុត។
បើយើងធៀបទៅនឹង S8 ត្រង់មុខងារ Focus វិញ ក្រុមហ៊ុន OnePlus បានប្រកាសហើយ ថាមានល្បឿនលឿនជាង ៤០ ភាគរយធៀបនឹង OP 3T ដែលត្រង់ចំណុចនេះ OP5 អាចធៀបទៅនឹង S8 បាន។ កាមេរ៉ាក្រោយ ២ គ្រាប់ទំហំ 20+16MP វាទាំងពីរជួយបានគ្រប់ស្ថានភាពនៃការថតរូបបានយ៉ាងល្អ។ ត្រង់កាមេរ៉ាមុខទំហំ 16MP អាចថត Selfie មិនថានៅទីតាំងងងឹត វាធ្វើបានល្អបំផុត គួបផ្សំនឹងមុខងារ Wide-Angel អាចថតបានមនុស្សច្រើនគ្នា ហើយថតវីដេអូក្នុងកម្រិត 1080p ។
រំលឹកថាចំពោះ S8 កន្លងទៅ បានជាប់ឈ្មោះជាស្មាតហ្វូនមានកាមេរ៉ាល្អបំផុត ប៉ុន្តែបើធៀបនឹង OP5 យើងមិនអាចសន្និដ្ឋានបានឡើយក្នុងពេលនេះ ព្រោះត្រូវរង់ចាំវីដេអូតេស្តផ្ទាល់ ទើបអាចយកជាការបាន។
៥.តម្លៃ
-OnePlus 5 ទំហំផ្ទុក 64GB មាន RAM 6GB តម្លៃ ៤៧៩ ដុល្លារ -OnePlus 5 ទំហំផ្ទុក 128GB មាន RAM 8GB តម្លៃ ៥៣៩ ដុល្លារ -Galaxy S8 ទំហំ RAM 4GB អង្គផ្ទុក 64GB តម្លៃ ៧៤៩ ដុល្លារ (ទៅតាមតំបន់)
ប្រភព៖ GottabeMobile ប្រែសម្រួល៖ កៅ រក្សា
0 comments:
Post a Comment