Wednesday, August 9, 2017


សព្វថ្ងៃនេះ​វីស័យបច្ចេកវិទ្យាមានការរីកចំរើនជាខ្លាំង រួមជាមួយនឹងប្រពន្ធ័គ្រប់គ្រងនៅតាមក្រុមហ៊ុននានាក៏មានការលូតលាស់ទៅតាមនឹងដែរ។ យ៉ាងណាមិញ ធនាគាក៏បានអភិវដ្ឍន៍ជាលំដាប់​សម្រាប់​ប្រតិបត្តិសាច់ប្រាក់ប្រចាំថ្ងៃ ដោយហេតុនេះ​ទើប​គេ​បាន​បង្កើតនូវ​ប្រភេទកាតដូចជា ATM Card, Visa Card និង Master Card ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ នឹងផ្តល់ភាពងាយស្រួលក្នុងការ​ប្រតិបត្តិការផងដែរ។

តើអ្វីទៅជា ATM Card, Visa Card ហើយនឹង Master Card?


ATM Card គឺ​ជា​ប្រភេទកាតមួយប្រភេទដែលបានបង្កើតឡើងដោយវិទ្យាស្ថានហរិញ្ញវត្ថុ ដើម្បី​ជួយសម្រួលដល់​ការ​ធ្វើការប្រតិបត្តិការ​សាច់ប្រាក់របស់អ្នកប្រើប្រាស់សេវាធនាគា ដោយយើង​អាចធ្វើការ​ដក ដាក់ រឺទូទាត់សាច់ប្រាក់​បាន​តាមរយៈ ATM Card ជាមួយនឹង Marchine ATM របស់ធនាគា។

Visa Card គឺជា​ប្រភេទកាតធនាគា​មួយប្រភេទដែរ ដែលត្រូវបាន​បង្កើតឡើងដោយក្រុមហ៊ុន Visa នៅសហរដ្ឋអាមេរិកដើម្បីបំពេញ​តម្រូវការ​ក្នុងវិស័យ​ធនាគា។ កាតប្រភេទ​វាមានតួនាទីច្រើន​ហើយស្រដៀងនឹង ATM Card ដែរ ប៉ុន្តែយើង​អាចប្រើប្រាស់ Visa Card ដើម្បីធ្វើការបង់ប្រាក់ ទិញទំនិញ​តាមរយៈប្រពន្ធ័អ៊ីនធើណេតបានផងដែរ។

ចំពោះប្រភេទកាត Master Card វិញ​គឺជាប្រភេទកាតដែលបានបង្កើតឡើងដោយ MasterCard coporation នៅសហរដ្ឋអាមេរិក ដែលកាតប្រភេទនេះ​វា​មានលក្ខណៈ​ពិសេស​ត្រង់​យើងអាចធ្វើការដក់ប្រាក់​តាមរយៈ Marchine ATM ទូទាំងសកលលោក ហើយជាមួយនឹងការបង់ប្រាក់ រឺទិញទំនិញនានាក្នុងប្រពន្ធ័អ៊ីនធើណេត។

ចំណាំ៖ នេះ​ជា​ការស្រាវជ្រាវ​ផ្ទាល់របស់ខ្ញុំ ប្រសិនបើមានកំហុសឆ្គងសូមមេត្តាអាស្រ័យផង។


      Visa Card និង MasterCard មាន​លក្ខណៈ​ពិសេសអ្វីខ្លះ ហើយ​ខុស​គ្នា​ម៉េច​ទៅ? ខែកក្កដា 18, 2014

Posted by វិទ្យាល័យ គិរីវង់ in គ្មាន​ចំណាត់ក្រុម.


Visa Card និង MasterCard ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​សាកល​សម្រាប់​ទូទាត់​ការទិញ​ទំនិញ​លើ​អនឡាញ ផ្ទេរប្រាក់ ចាយ​វាយ​ក្នុង​ស្រុក និង​ជា​ពិសេស​ក្រៅ​ស្រុក​ដូច​គ្នា។
រឿង​មួយ​ដែល​ប្រិយមិត្ត​ត្រូវ​ដឹង​គឺ​ថា ក្រុមហ៊ុន Visa និង MasterCard ប្រៀប​ដូច​ជា​ឈ្មួញ​កណ្ដាល​សម្រាប់​ទូទាត់​ការ​ចាយ​វាយ​របស់​អតិថិជន​លើ​អនឡាញ ហើយ​មិន​បាន​ចេញ​ប័ណ្ណឥណទាន​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​ខាង​ធនាគារ​ជា​អ្នក​ចេញ ដោយ​មាន Visa និង MasterCard ជា​ដៃគូ​សហការ​ប៉ុណ្ណោះ។
ប័ណ្ណឥណទាន​ទាំង​ពីរ​មាន​លក្ខណៈ​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង​រហូត​ដល់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បែង​ចែក​មិន​ដាច់។ អីចឹង​ទេ សូម​បង្ហាញ​ភាព​ខុស​គ្នា​តិចតួច​រវាង​ប័ណ្ណឥណទាន​ទាំង​ពីរ៖

១. ការ​ទទួល​ស្គាល់

Visa មាន​ដៃគូ​ពាណិជ្ជ​ជាង ២៨ លាន (ឧ.ធនាគារ) និង​ប្រើ​បាន​ជាមួយ​ទូ ATM ជាង ២ លាន​កន្លែង​នៅ​តាម​បណ្ដា ២០០ ប្រទេស និង​តំបន់។ រីឯ MasterCard វិញ​មាន​ដៃគូ​ពាណិជ្ជ​ជាង ៣០ លាន​ឯណោះ។ ជាទូទៅ ប្រទេស/​តំបន់​ណា​ដែល​​​ប្រើ Visa Card ក៏​អាច​ប្រើ MasterCard បាន​ដែរ។ ប៉ុន្តែ ជួន​កាល នៅ​តំបន់​​មួយ​នោះ អ្នក​អាច​ប្រើ Visa Card តែ​មិន​អាច​ប្រើ MasterCard។ ជាក់ស្ដែង នៅ​កាណាដា មាន​ក្រុមហ៊ុន​សេវាកម្ម​មួយ​មិន​ប្រើ MasterCard នោះ​ទេ។ នេះ​បើ​យោង​តាម Yahoo។

២. សុវត្ថិភាព

Visa ផ្ដល់​សុវត្ថិភាព​ពេល​ទិញ​ទំនិញ​អនឡាញ ជាមួយ​កម្មវិធី ‘Verified by Visa’ ឯ MasterCard វិញ​ក៏​មាន​កម្មវិធី ‘SecureCode’ ដែល​ការពារ​សុវត្ថិភាព​ពេល​ទិញ​ទំនិញ​អនឡាញ​ដែរ។ ប្រព័ន្ធ​សុវត្ថិភាព​នេះ ត្រូវ​គេ​ស្គាល់​ថា​ជា​បច្ចេកវិទ្យា “3-D Secure”។

អ្នក​ប្រើប្រាស់​អាច​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​សុវត្ថិភាព​ទាំង​នេះ។ អ្នក​នឹង​ទទួល​បាន​លេខ​កូដ​សម្ងាត់​សម្រាប់​បំពេញ​ រាល់​ពេញ​ទិញ​ទំនិញ​អនឡាញ។

ធនាគារ​មួយ​ក្នុង​ស្រុក​យើង​ ក៏​មាន​ប្រើ​ប្រព័ន្ធ​សុវត្ថិភាព​នេះ​ដែរ។

៣. អត្រា​ការប្រាក់ និង​ការ​យក​ថ្លៃ​ឈ្នួល

ក្រុមហ៊ុន Visa និង MasterCard មិន​បាន​កំណត់​អត្រា​ការប្រាក់ (interest rates) ឬ​ការ​យក​ថ្លៃ​ឈ្នួល​ (fees) ពេល​ផ្ទេរ​ទឹកប្រាក់ ឬ​ដកប្រាក់​ក្រៅ​ប្រទេស​តាម​ម៉ាស៊ីន ATM នោះ​ឡើយ។ ករណី​នេះ សូម​សាកសួរ​ព័ត៌មាន​លម្អិត​នៅ​ធនាគារ​ដែល​អ្នក​ធ្វើ Visa Card ឬ MasterCard។

៤. កម្មវិធី​បញ្ចុះ​តម្លៃ

អ្នក​ប្រើប្រាស់ Visa Card ឬ MasterCard ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ខុសៗ​គ្នា រាល់ពេលទិញ ប្រភេទ​ទំនិញខុសៗគ្នា, ប្រើ​សេវាកម្ម ឬ​ញ៉ាំ​អាហារ​ក្នុង​ភោជនីយដ្ឋាន​ណា​មួយ។ អ្នក​ខ្លះ​ប្រើ Visa Card ផង MasterCard ផង ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​កាន់​តែ​ច្រើន។ អត្រា​នៃ​ការ​បញ្ចុះ​តម្លៃ​នៅ​ទីកន្លែង​ណា​ខ្លះ​នោះ គឺ​អាស្រ័យ​ធនាគារជាដៃគូផ្ដល់ឲ្យ។

រួម​សេចក្ដី​មក បើ​សិន​អ្នក​មាន​គម្រោង​ដើរកម្សាន្ត​នៅ​បរទេស អ្នក​គួរ​សាកសួរ​ធនាគារ​របស់​អ្នក​ឲ្យ​ច្បាស់​ថា ការប្រើប្រាស់ Visa Card ទូទៅ​ជាង ឬ MasterCard ទូទៅ​ជាង ឬ​ប្រើ​បាន​ទាំង​ពីរ នៅ​ក្នុង​ប្រទេស ឬ​តំបន់​ដែលអ្នកគ្រោងនឹងទៅលេងនោះ។

 Debit Card និង​ Credit Card ខុស​គ្នា​ដូច​ម្ដេច?

ការ​ទិញ​ទំនិញ នៅ​​ផ្សារ​ទំនើប តាម​ភោជនីយដ្ឋាន​ធំៗ សណ្ឋាគារ...គេ​ច្រើន​ឃើញ​​និង​ឮ​​​ពាក្យ Credit Card ឬ Debit Card ក្នុង​​​​ការ​ទូ​ទាត់​ ថ្លៃ​ទំនិញ​ និង សេវា​តាម​រយៈ​ប្រព័ន្ធ​​​សេវា​ហិរញ្ញវត្ថុ​ធនាគារ​​​​​​​​​កំពុង​ពេញ​និយម​ពី​​មនុស្ស​ជា​ច្រើន​ នា​ពេល​បច្ចុប្បន្ន។ ជា​មួយ​គ្នា​នេះ​ដែរ ក៏​មាន​​ប្រិយមិត្ត​មួយ​ចំនួន នៅ​មាន​ភាព​ស្រពិចស្រពិល លើ​​វត្ថុ​​ប្រើ​ប្រាស់​ក្នុង​ប្រតិបត្តិការ​សេវា​ធនាគារ​នោះ។ ខាង​ក្រោម​នេះ​ជា​ភាព​ខុស​ប្លែក​គ្នា អំពី​ កាត​ឥណពន្ធ (Debit Card) និង កាត​ឥណទាន (Credit Card) ដែល​គេ​និយម​ប្រើ​សព្វ​ថ្ងៃ៖​​​​​​​​​​​

Debit Card ឬ​កាត​ឥណពន្ធ

Debit Card គឺ​ជា​​កាត​ធនាគារ​ ដែល​គេ​​ប្រើ​ប្រាស់​​សម្រាប់​​ចូល​ទៅ​កាន់ សមតុល្យ​គណនី​ធនាគារ ​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ទៅ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​​​​​ថ្លៃ​ទំនិញ ឬ​សេវា​ផ្សេងៗ និង​អាច​ប្រើ​​ដក​សាច់​ប្រាក់​ពី​ទូ​ម៉ាស៊ីន ATM ​​ បាន។ ​អ្នក​​ចាំ​បាច់​ត្រូវ​​​​​មាន​គណនី​​​​ចរន្ត​ក្នុង​ធនាគារ (កុង​ធនាគារ) និង​តម្រូវ​ឲ្យ​​មាន​​សាច់​ប្រាក់​​ក្នុង​កុង​ធនាគារ​ជា​មុន​សិន ដើម្បី​​អាច​​ប្រើ​ប្រាស់​​កាត​ទៅ​​ទូទាត់​​ថ្លៃ​ទំនិញ សេវា​ផ្សេងៗ។ ចំពោះ​ការ​ដក​សាច់​ប្រាក់​តាម​ម៉ាស៊ីន​ ATM​ គឺ​​អ្នក​អាច​​ដក​​បាន​ត្រឹម​តែ​ចំនួន​សាច់​ប្រាក់​​ ដែល​មាន​ក្នុង​កុង​ធនាគារ​ប៉ុណ្ណោះ។ គេ​អាច​ប្រើ​ Debit Card ឬ កាត​ឥណពន្ធ​ ទូទាត់​ទំនិញ សេវា ​បាន​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​ នៅ​​តាម​ភោជនីយដ្ឋាន ហាង​ទំនិញ ការ​​ទិញ​ទំនិញ​អនឡាញ ដែល​​ទទួល​យក​​ការ​ទូទាត់​ជាមួយ​ Visa Card ឬ Mastercard ។

​​​​​Credit Card ឬ កាត​ឥណទាន

ជា​មួយ​ Credit Card ​​ គេ​​អាច​ទូទាត់​ថ្លៃ ទំនិញ​ ឬ​សេវា​ផ្សេង​ៗ បាន​​​បើ​ទោះ​ជា​គ្មាន​​សាច់​ប្រាក់​ក្នុង​គណនី​ធនាគារ​ក៏​ដោយ ពោល​គឺ​វា​​​ជា​កាត​បំណុល​​មួយ ដែល​គេ​ប្រើ​ទៅ​ទិញ​ ទំនិញ ឬ​ សេវា និង​ទូទាត់​​សង​​នា​ពេល​ក្រោយ។ រៀង​រាល់​ខែ​ គេ​​នឹង​ទទួល​បាន​​របាយការណ៍​ពី​ធនាគារ បង្ហាញ​ពី​សមតុល្យ​ទឹក​ប្រាក់​ដែល​បាន​ចំណាយ​លើ​ការ​ទិញ​ ដូច​នេះ​គេ​​ត្រូវ​ចំណាយ​សង​​លើ​ថ្លៃ​​​ទិញ​ទំនិញ និង​ សេវា ​កន្លង​មក។ ធនាគារ​នឹង​គិត​ការ​ប្រាក់ ប្រសិន​​ការ​ទូទាត់​សង​វិញ​មិន​គ្រប់​តាម​កាល​បរិច្ឆេទ​ដែល​បាន​កំណត់៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget