Monday, August 21, 2017

ការថតរូបហាក់ដូចជាសាមញ្ញ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចផលិតរូបភាពបានស្អាត និងទទួលការកោតសរសើរពីអ្នកដទៃនោះ​ទេ ជាពិសេសអ្នកថតរូបថ្មីថ្មោង ដែលស្រលាញ់នឹងជំនាញនេះ។ ការយល់ដឹងពីមុខងារនីមួយៗដែលកាមេរ៉ាប្រភេទថ្មីៗ បានផ្តល់អោយជាមួយបច្ចេកវិទ្យាល្អៗ និងបច្ចេកទេសនៃការថត ចាំបាច់គួរសិក្សារអោយបានស៊ីជំរៅ។

មានរាប់រយផ្នែកដែលទាក់ទងនឹងការថតរូប ប៉ុន្តែចំពោះអ្នកថតរូបដំបូង គួរស្វែងយល់លើ ២៥ ចំនុច ដើម្បីជាមូលដ្ឋានគ្រឹះ 

Aperture

Aperture សំដៅលើទំហនៃការបើកចំហរក្នុង lenslens ហាក់ដូចជាបង្អួចមួយ កាលណាបើកបង្អួចធំពន្លឺនឹងជះចូលច្រើន តែបើបើកតូចពន្លឺក៏ជះចូលតូចដែរ។ ពេល aperture បើកធំ នឹងមានពន្លឺច្រើនជះលើរូបភាព ដែលធ្វើអោយរូបភាពភ្លឺ តែ aperture បើកតូចពន្លឺនឹងជះចូលតិច។  Aperture មានខ្នាតជា f-stops f-stops តូច ដូចជា f/1.8 នឹងចំហរធំ ហើយ f-stops ធំ នឹងចំហរតូច។ Aperture ជាការកំណត់មួយក្នុងចំណោមបីរបស់កាមេរ៉ា ដែលកំណត់នូវ exposure របស់រូបភាព។ Aperture ក៏មានឥទ្ធិពលលើការផ្តោត (focus) លើរូបភាពផងដែរ មានន័យថា ពេល aperture ចំហរធំ នឹងធ្វើអោយរូបភាពផ្ទៃខាងក្រោយព្រាល (background) កំឡុងពេល aperture ចំហរតូច នឹងធ្វើអោយរូបភាពផ្ទៃខាងមុខច្បាស់ល្អ។

Al Servo Continuous autofocus

ជាធម្មតា  មុខងារផ្តោតដោយស្វ័យប្រវត្តិ (autofocus) ជាប់នឹងផ្នែកសំខាន់នៃរូបភាព។ សម្រាប់ទម្រង់ autofocus mode បើផ្នែករូបភាពរំកិល ឬកាមេរ៉ារេ ការផ្តោតផ្នែកសំខាន់នៃរូបភាពនឹងបាត់បង់ ដែលធ្វើអោយរូបភាពមិនច្បាស់។ សម្រាប់ AI Servo  Continuous​ autofocus នឹងបន្តផ្តោតលើផ្នែកសំខាន់នៃរូបភាពរហូតដល់ពេលចុចថត ទោះបីកាមេរ៉ារេចុះឡើងក៏ដោយ។

Aspect Ratio

ប្រសិនបើយើងធ្លាប់ផ្តិតរូបភាព ជាធម្មតារូបភាពត្រូវតម្រឹមទៅជា 8 x 10 ពីរូបភាពដើម នោះក៏ព្រោះតែ aspect radio Aspect radio សំដៅលើសមាមាត្រនៃកម្ពស់ និងទទឹង។ 8 x 10 ស្មើរនឹងសមាមាត្រ 4 x 5 ប៉ុន្តែបើ 4 x 7 ទទឹងនៃរូបភាពធំបន្តិច។ យើងអាចផ្លាស់ប្តូរ aspect radio ក្នុងកាមេរ៉ា បើសិនជាយើងដឹងពីរបៀបផ្តិតរូបភាព ឬអាចតម្រឹមរូបភាពទៅតាមសមាមាត្រដែលត្រឹមត្រូវ (ធ្វើយ៉ាងណាកុំអោយខូចទ្រង់ទ្រាយរូបភាព)។

Bokeh

Bokeh ជា orbs (រង្វង់មូលពណ៌ឆ្លុះ) ដែលត្រូវបានបង្កើតនៅពេលពន្លឺបាត់បង់ការផ្តោត (focus) ក្នុងរូបភាព។ វាជា effect (style លើរូបភាព)  មួយដែលមានក្នុងផ្ទៃរូបភាពខាងក្រោយ ដែលបានបង្កើតដោយ aperture ចំហរធំ។

Burst Mode

យើងអាចថតរូបម្តងមួយ ឬប្រើ burst mode ដោយចុចថតអោយជាប់ដើម្បីថតរូបច្រើនដងរហូតដល់ពេញ buffer (សម្រាប់ផ្ទុករូបភាពដែលថត មុនរក្សារទុកក្នុងអង្គចងចាំ)។ ល្បឿន burst ខុសគ្នាទៅតាមប្រភេទនៃកាមេរ៉ា ដែលគិតជា fps (frames per second) 

Depth of Field

Depth of field សំដៅលើថាតើផ្នែកសំខាន់នៃរូបភាពប៉ុន្មានដែលស្ថិតក្នុងការផ្តោត (focus)។ កាមេរ៉ានឹងផ្តោតលើចម្ងាយមួយ ប៉ុន្តែមានរយៈចម្ងាយផ្ទៃខាងមុខ និងផ្ទៃខាងក្រោយចំនុចនោះ ដែលរក្សារភាពច្បាស់ នោះហើយជា depth of field Portraits ជារឿយៗមានផ្ទៃខាងក្រោយព្រាល នេះជា shallow របស់ depth of field Landscapes ជារឿយៗមានចំនុចផ្តោតច្រើនលើរូបភាព នេះជា depth of field មានទំហំធំ ជាមួយរយៈចម្ងាយដែលរក្សារភាពច្បាស់។ 

Digital vs Optical

Digital និង optical សុទ្ធតែជាផ្នែកសំខាន់នៅពេលយើងទិញកាមេរ៉ាថ្មី។ Digital មានន័យថា effect អាចធ្វើបានតាមរយៈ កម្មវិធីផ្សេងៗ មិនមែនផ្នែក physical (ផ្នែករឹងមាន button ជាដើម) នៃកាមេរ៉ា។ Optical តែងតែល្អជាង digital។ ផ្នែកទាំងនេះ ជាធម្មតាបានប្រើប្រាស់នៅពេល Zoom (លើកាមេរ៉ាប្រភេទ compact) ក៏ដូចជាការកាត់បន្ថយភាពព្រាលនៃរូបភាព។

Exposure

Exposure សំដៅលើកំរិតភ្លឺ និង ងងឹតរបស់រូបភាព។ រូបភាពមួយត្រូវបានបង្កើត នៅពេល sensor របស់កាមេរ៉ា ទទួលបានពន្លឺ។ រូបភាពងងឹត ដោយសារទទួលពន្លឺមិនគ្រប់គ្រាន់​ ហើយរូបភាពភ្លឺ ដោយសារទទួលពន្លឺខ្លាំងពេក។ Exposure ត្រូវបានគ្រប់គ្រងដោយ aperture, shutter speed និង​ ISO

Exposure compensation

Exposure compensation ជាវិធីមួយដែលប្រាប់ទៅកាមេរ៉ាថា យើងចង់បានអោយ exposure ភ្លឺ ឬងងឹត។ Exposure compensation អាចប្រើប្រាស់លើ​ទម្រង់ automated mode និ​ង​ semi-automated modes ដោយគិត aperture ជាអទិភាព។ វាគ្រប់គ្រងពន្លឺជាមួយតម្លៃ អវិជ្ជមានសម្រាប់រូបភាពងងឹត និងតម្លៃវិជ្ជមានសម្រាប់រូបភាព ភ្លឺ។

Focus

នៅពេលភ្នែកយើងផ្តោតសំខាន់លើវត្ថុអ្វីមួយដែលនៅជិតយើង វត្ថុផ្សេងដែលនៅឆ្ងាយនឹងមានលក្ខណៈព្រាល។ អត្ថន័យដូចគ្នានឹងពាក្យ Focus ក្នុងផ្នែកថតរូប។ ពោលគឺអ្វីដែលយើង​ផ្តោត (focus) គឺច្បាស់ ហើយវត្ថុផ្សេងនឹងព្រាល។ តំបន់ផ្តោត (focus) ផ្សេងគ្នា អាស្រ័យលើ កាមេរ៉ាកំពុងផ្តោត ច្រើនចំនុច ឬមួយចំនុចតាមដែលយើងដៅចុច។

Flash Sync

យើងប្រហែលជាដឹងហើយថា Flash សម្រាប់បន្ថែមពន្លឺលើរូបភាព ដែល flash sync កំណត់នៅពេលបញ្ចេញ flash។ ជាធម្មតា flash បញ្ចេញពន្លឺ នៅចំនុចចាប់ផ្តើមនៃរូបភាព យើងអាចផ្លាស់ប្តូរទម្រង់ flash sync mode ឧទាហរណ៍ថា អោយបញ្ចេញពន្លឺនៅចុងបញ្ចប់នៃរូបភាពជាដើម។

 Histogram

Histogram ជាគំនូសតាងដែលបង្ហាញពីចំនួន គ្រាប់តូចៗ (pixels) ភ្លឺ និង ងងឹតប៉ុន្មានក្នុងរូបភាព។ ប្រសិនបើគំនូសតាងរំកិលទៅខាងឆ្វេង​ នោះរូបភាពមានកំរិតងងឹតច្រើន តែបើសិនរំកិលទៅខាងស្តាំ នោះរូបភាពមានកំរិតភ្លឺច្រើន។ ប្រសិនបើគំនូសតាងកាត់ផ្តាច់នៅគែម នោះបើនៅគែមខាងឆ្វេង រូបភាពនឹងងងឹត តែបើនៅគែមខាងស្តាំ រូបភាពនឹងភ្លឺ។ អ្នកថតរូបភាពដំបូងគួរសិក្សារពីវា ក្រោយសិក្សាពី manual modes

Hot Shoe

Hot shoe ជា slot នៅកំពូលនៃកាមេរ៉ាសម្រាប់បន្ថែមឧបករណ៍ផ្សេងៗ ដូចជាដុំ flash សម្រាប់បន្ថែមពន្លឺពេលថតជាដើម។

ISO

ISO កំណត់ពន្លឺនៃរូបភាព ឧទាហរណ៍ ISO 100 នោះកាមេរ៉ាមិនបន្ថែមពន្លឺខ្លាំងនោះទេ ដូចនេះល្អសម្រាប់ការថតពេលថ្ងៃ។ ISO 3200 នោះកាមេរ៉ាបន្ថែមពន្លឺខ្លាំង ដូចនេះល្អសម្រាប់ការថតពេលល្ងាច ឬយប់។ ISO ត្រូវសមាមាត្រជាមួយ aperture ​និង​ shutter speed ដើម្បី​ទទួល exposure ល្អ។

Long Exposure

Long exposure សំដៅលើរូបភាពដែលផលិតរយៈពេលយូរ ឬប្រើប្រាស់​ shutter speed រយៈពេលយូរ។ បច្ចេកទេសសំខាន់សម្រាប់ការថតវត្ថុក្រោមពន្លឺទាប ឬបំលែងវត្ថុដែលបំលាស់ទីជា រូបភាពសិល្បៈមួយដែលមានលក្ខណៈព្រាល។ ការថតរូបពេលយប់ដោយប្រើប្រាស់ long exposure អាចផលិតបានរូបភាពដ៏ស្អាត។

Manual

Manual mode អនុញ្ញាតអោយអ្នកថតរូបកែប្រែ exposure ដោយខ្លួនឯង ជំនួសអោយ កាមេរ៉ាកែប្រែដោយស្វ័យប្រវត្តិ។ យើងអាចជ្រើសរើស aperture, shutter speed និង​ ISO ហើយនឹងជម្រើសផ្សេងទៀតដើម្បីគ្រប់គ្រងពន្លឺលើរូបភាពរបស់យើង។ Semi-manual modes រួមមាន aperture ជាអទិភាព (ជ្រើសរើសតែ aperture), shutter ជាអទិភាព (ជ្រើសរើសតែ shutter speed) និង programmed auto (ជ្រើសរើសទាំង aperture និង​ shutter speed ដើម្បីកែប្រែរួមគ្នា)។ Manual ក៏អនុញ្ញាតអោយ ផ្តោតចំនុចសំខាន់ (focus) លើរូបភាពដោយខ្លួនឯងផងដែរ។

Metering

ការប្រើប្រាស់ manual mode មិនមែនសុទ្ធតែងាយប៉ាន់ស្មានអោយត្រូវល្អនោះទេ ដូចនេះរង្វាស់ពន្លឺដែលមានក្នុងកាមេរ៉ាជួយណែនាំលើការសម្រេចទាំងនោះ ដោយកាមេរ៉ាបង្ហាញកំរិតនៃរូបភាព ភ្លឺពេក ឬងងឹតពេក។ Metering យោងតាមចំនុចពាក់កណ្តាលពណ៌ប្រផេះ ដូចនេះពេលមានវត្ថុដែលភ្លឺជាង​ ឬងងឹតជាងក្នុងរូបភាព វានឹងបង្ហាញចេញបន្តិចលើ meteringmetering mode បង្ហាញពីរបៀបដែល meter អានតម្លៃពន្លឺ។ Matrix metering មានន័យថា កាមេរ៉ាកំពុងអានតម្លៃពន្លឺពីរូបភាពទាំងស្រុង។ Center-weighted metering បង្ហាញតែអ្វីដែលនៅកណ្តាលនៃ ស៊ុម (frame) និង​ ចំនុច (spot)  ដោយយោងទៅលើចំនុចដែលយើងផ្តោតជាសំខាន់។

Noise

នៅពេលរូបភាពប្រើប្រាស់ ISO ខ្ពស់ នឹងបណ្តាលអោយមានចំនុចតូចៗលើរូបភាព ដូចនេះគួរប្រើប្រាស់ ISO ទាបបំផុត ដែលអាចធ្វើបានសម្រាប់កំរិតពន្លឺនៅកន្លែងថត។

RAW

RAW ជាប្រភេទ file ដែលងាយស្រួលដល់អ្នកថតរូបក្នុងការកែតម្រូវរូបភាព។ RAW តម្រូវអោយមានកម្មវិធីជាក់លាក់សម្រាប់ធ្វើការបើក និងកែសម្រួល។​​ ចំពោះ JPEG ជាប្រភេទ file ដែលដំណើរការរួចបន្ទាប់ពី RAWJPEG ហាក់ប្រើប្រាស់ច្រើនបច្ចុប្បន្ន។

Rule of Thirds

រូបមន្ត Compositional តម្រូវអោយរូបភាពបែកចែកជាបីផ្នែកទាំងផ្តេក និងបញ្ឈរ។​ ជារឿយ composition ដែលចាប់អារម្មណ៍ជាងគេស្ថិតនៅចំនុចប្រសព្វនៃបន្ទាត់ដែលបានគូរបែកចែករូបភាព ច្រើនជាងចំនុចកណ្តាលនៃរូបភាព។

Shutter Speed

Shutter ជាផ្នែកនៃកាមេរ៉ាដែលបើក និងបិទដើម្បីអោយពន្លឺចូល ហើយថតរូបតែម្តង។ Shutter speed សំដៅលើ រយៈពេលប៉ុន្មានដែលអោយ shutter បើក ដែលគិតជាវិនាទី។ shutter បើកកាន់តែយូរ ពន្លឺកាន់តែច្រើននឹងចូល។ ប៉ុន្តែអ្វីមួយដែលផ្លាស់ទីកំឡុងពេល shutter បើកនឹងបណ្តាលអោយព្រាល ហើយប្រើសិនបើកាមេរ៉ារេទាំងស្រុង កំឡុង shutter បើក នោះរូបភាពទាំងមូលនឹងព្រាល ហេតុផលនេះហើយទើបយើងត្រូវការ ជើងទម្ររកាមេរ៉ា សម្រាប់ shutter speed រយៈពេលយូរ។

Shutter Release

នោះជាប៊ូតុង (button) សម្រាប់ចុចថតរូប

Time Lapse

Time Lapse ជាវីដេអូដែលត្រូវបានបង្កើតពីបណ្តុំនៃរូបភាពជាច្រើនដែលថតកន្លែងតែមួយ នៅពេលវេលាខុសគ្នា។ កុំច្រលំ time lapse ជាមួយ long exposure ដែលជារូបភាពតែមួយ ដោយប្រើ long shutter speed

Viewfinder

នោះជារន្ធមួយសម្រាប់មើលកំឡុងពេលថតរូប។ កាមេរ៉ា digital មួយចំនួនមិនមានវាទេ ហើយគ្រាន់តែប្រើ អេក្រង់ ប៉ុន្តែគ្រប់ កាមេរ៉ា DSLRs និង កាមេរ៉ា mirrorless មួយចំនួនធំ សុទ្ធតែប្រើប្រាស់វា។

White Balance


ភ្នែកយើងប្រែប្រួលដោយស្វ័យប្រវត្តិទៅតាមប្រភពពន្លឺខុសគ្នា ប៉ុន្តែកាមេរ៉ាមិនអាចធ្វើបានទេ ហេតុនេះទើបពេលខ្លះ រូបភាពដែលបានថតអាចមើលទៅឃើញពណ៌ខៀវខ្លាំង ឬលឿងខ្លាំង។ ការប្រើប្រាស់ white balance អោយបានត្រឹមត្រូវ នឹងធ្វើអោយរូបភាពដែលមានពណ៌ស ច្បាស់ជាពណ៌ស។​ មាននូវការកំណត់ white balance ដោយស្វ័យប្រវត្តិ ប៉ុន្តែ ដូចការកំណត់ផ្សេងៗទៀតចឹង វាមិនមែនសុទ្ធតែត្រឹមត្រូវនោះទេ។ អ្នកអាចកំណត់ទុកជាមុន ដោយយោងទៅតាមពន្លឺយើងកំពុងថត។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget