បញ្ហានេះ នឹងមិនសម្គាល់ដឹងនោះទេ ប្រសិនបើទូរសព្ទ Android
លោកអ្នកជាម៉ូឌែលទំនើបចុងក្រោយដូចជា Galaxy S8 ឬ P10 ជាដើមនោះ។
តែបើមិនមែនវិញ លោកអ្នកចាំបាច់ត្រូវបិទផ្តាច់ App
ដែលខ្លួនឈប់ប្រើចេញពីផ្ទាំង Background ទើបបាន ដោយអាចអនុវត្តបានតាមវិធីដែល
Post Tech បង្ហាញជូនដូចខាងក្រោម៖
១- ចូលទៅកាន់មឺនុយកម្មវិធីបើកឡើងថ្មីៗ ដោយចុចប៉ះលើប៊ូតុងរាង”ការ៉េ”នៅខាងក្រោម ឬប៊ូតុងរាងអក្សរ “L” ផ្តេកទល់ខ្នងគ្នា (សម្រាប់ Galaxy S8 ឬ S8+) ឬយកម្រាមដៃប៉ះលើប៊ូតុង Home រួចអូសមកខាងស្តាំ (សម្រាប់ Huawei P10 ឬ P10 Plus)

២- បន្ទាប់មក ស្វែងរក App ដែលលោកអ្នកចង់បិទផ្តាច់វាចេញពី Background កម្មវិធី

៣- បន្ទាប់មកទៀត ចុចប៉ះលើប៊ូតុងសញ្ញា “x” ឬយកម្រាមដៃអូសលើ App នោះទៅខាងស្តាំ។ ប្រសិនបើលោកអ្នកចង់បិទផ្តាច់ App ចោលទាំងអស់ សូមចុចលើប៊ូតុង CLEAR ALL

៤- ប្រសិនបើទូរសព្ទនៅតែដើរយឺតទៀត សូមចូលទៅកាន់កម្មវិធី Settings -> General -> Apps ឬ Application Manager

៥- បន្ទាប់មក ចុចលើ “All apps” រួចរំកិលផ្ទាំងកម្មវិធីចុះដើម្បីរក App ណាដែលកំពុងដំណើរការ រួចចុចលើ App នោះ

៦ បន្ទាប់មកទៀត ចុចលើ “Force Stop” ដើម្បីផ្តាច់ដំណើរការរបស់វាចោលទាំងស្រុង ជាការស្រេច៕

0 comments:
Post a Comment