ចាប់តាំងពីប្រព័ន្ធសារ SMS ត្រូវបានប្រើនៅលើគ្រប់ទូរសព្ទដៃសម្រាប់បញ្ចូនសារខ្លីៗឱ្យគ្នាទៅវិញទៅមកបានយ៉ាងងាយ និងឆាប់រហ័សបំផុតនោះ ក្រុមហ៊ុនផ្សព្វផ្សាយ និងជនអនាមិកមួយចំនួន ក៏ឈ្លាតទាញយកប្រយោជន៍ពីវា ដើម្បីឃោសនាផលិតផល សេវាកម្ម ឬផ្តល់ព័ត៌មានរបស់ពួកគេ ហើយក៏មានដែរ សាររបៀបបោកបញ្ឆោត។ តែមិនថ្វីទេ ប្រសិនបើបានជួបបញ្ហាគួរឱ្យរំខានបែបនេះមែន លោកអ្នកអាចប្រើមុខងារប្លុកសារពីលេខទូរសព្ទទាំងនោះបាន ដោយគ្រាន់តែអនុវត្តតាមវិធីងាយៗ ដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោម៖
របៀបអនុវត្ត៖
១– ប្លុកតាមកម្មវិធី Messages
- -ជាដំបូង សូមបើកកម្មវិធីសារ (Messages) នៅលើទូរសព្ទ iPhone របស់លោកអ្នក
- -បន្ទាប់មក សូមជ្រើសរើសសារអនាមិក ឬដែលរំខានណាមួយដែលលោកអ្នកចង់ប្លុកចោល
- -បន្ទាប់មកទៀត ចុចលើប៊ូតុងរូបសញ្ញាអក្សរ i នៅជ្រុងខាងលើផ្នែកខាងស្តាំងនៃផ្ទាំងកម្មវិធី
- -ជាបន្ត សូមចុចលើឈ្មោះរបស់អ្នកដែលផ្ញើមក ហើយជ្រើសរើសយក Block this Caller
- -បន្ទាប់មក ចុចលើប៊ូតុង Block Contact ជាការស្រេច។
បញ្ជាក់: ក្រោយពីចុចរួចហើយ លោកអ្នកនឹងលែងទទួលបានការផ្ញើសារ និងការហៅទូរសព្ទចូលពីលេខនេះតទៅទៀតហើយ រហូតដល់លោកអ្នកចុចបើកវា ឬចុច Remove Block this Caller។ ដោយឡែក សម្រាប់ទូរសព្ទដើរដោយប្រព័ន្ធ Android ក៏អាចអនុវត្តតាមវិធីស្រដៀងគ្នានេះផងដែរ។
២– បិទតាមកម្មវិធី Settings
សូមចូលទៅកាន់កម្មវិធី Settings -> Messages រួចចុចកុងតាក់បើកលើមុខងារ Filter Unknown Senders ជាការស្រេច។ ធ្វើដូចនេះ សារអនាមិកនៅតែអាចផ្ញើចូលទូរសព្ទលោកអ្នកដដែល ប៉ុន្តែ វាគ្រាន់តែមិនលោតចេញលើផ្ទាំងផ្តល់ដំណឹង ឬ Notification ប៉ុណ្ណោះ៕
0 comments:
Post a Comment