ធម្មតាពពួកម៉ាស៊ីន Clone នៃត្រកូល Galaxy
យើងមិនអាចប្រើវិធីសាស្ត្រពិនិត្យបែប iPhone បានឡើយ
ព្រោះទាំងដំណើរការនិងរូបរាងសឹងតែដូចគ្នា ១០០ ភាគរយ។
+ដើម្បីឲ្យអ្នកបែងចែកដាច់ស្រេចរវាង Galaxy S8 ពិតឬក្លូន ត្រូវមើលដូចតទៅ
- -កុំមើលកន្លែងកំណត់ភាសា អ្នកខ្លះគិតថា របស់ពិតមានភាសាខ្មែរនិងរបស់ក្លែងក្លាយគ្មានភាសាខ្មែរទេ (ការកំណត់ភាសាគេអាចកែបានយ៉ាងស្រួល)
- -របស់ក្លែងក្លាយប៊ូតុង Bixby មិនដំណើរការ

- -មើលរន្ធដោត បើរបស់ពិតមានរន្ធដោតជាប្រភេទ USB Type C ដែលខ្សែសាកទូរសព្ទ Android ស៊េរីចាស់មិនអាចដោតចូលបានឡើយ ដរាបណាយើងប្រើខ្សែ USB ស៊េរីថ្មីដែរ (របស់ក្លែងក្លាយប្រើរន្ធដោតធម្មតាឬ Micro USB)

- -ល្បឿនបើកម៉ាស៊ីន Galaxy S8 ពិតប្រាកដលឿនរហ័ស របស់ក្លែងក្លាយយឺតមែនទែន
- -របស់ក្លែងក្លាយគ្រាប់ Flash LED បង្ហាញខុសទីតាំងនិងឃើញច្បាស់

- -ទ្រនាប់ស្កេនខ្ចៅដៃរបស់ក្លែងក្លាយគ្រាន់តែដាក់បញ្ឆោត ទោះអ្នកដាក់ម្រាមខុសក៏ស្កេនបានដែរ
- -កម្រិតបង្ហាញជះពីអេក្រង់នៅមានកម្រិត ព្រោះរបស់ក្លែងក្លាយប្រើអេក្រង់ LCD ធម្មតាខុសពីរបស់ពិតប្រើអេក្រង់ OLED
- -S8 ពិតប្រាកដដំណើរការ Android 7.0 ចេញពីប្រអប់ទាំងអស់ បើរបស់ក្លែងក្លាយម៉ាស៊ីនខ្លះនៅដំណើរការ Android 6.0។
+តើអ្នកគួរទិញប្រើប្រាស់ដែរឬទេ?

អត្ថបទ៖ កៅ រក្សា
0 comments:
Post a Comment