តាមពិតទៅ កម្មវិធី GarageBand វាអាចនឹងមានស្រាប់ នៅលើទូរស័ព្ទដៃអ្នក រួចមកហើយ ប៉ុន្តែបើមិនឃើញ មាននោះ មិត្តអ្នកអាន អាចចូលទៅ ទាញយកតាម តំណរមួយនេះ។ ក្រោយពីទាញយក រួចរាល់ហើយ តោះតាមដាន ជាមួយខ្ញុំ អំពីរបៀបបង្កើត Ringtone ដូច ខាងក្រោមនេះ៖
- ចូលទៅក្នុងកម្មវិធី GarageBand ហើយស្វែងរកផ្ទាំង Audio Recorder រួចចុចពីលើពាក្យហ្នឹង
- ចុចលើប្រអប់ដែលខ្ញុំបានគូសរង្វង់ពណ៌ក្រហមនៅខាងឆ្វេង
- ចុចលើប្រអប់ដែលខ្ញុំបានគូសរង្វង់ពណ៌ក្រហមម្តងទៀតនៅខាងស្តាំ
- ចុចលើប្រអប់ Music ហើយចុចលើពាក្យ Song ដើម្បីរើសបទណាមួយ យកមកធ្វើជា Ringtone ដោយចុចលើបទ ហ្នឹងអោយជាប់
- ចុចលើប្រអប់សញ្ញាបូក ដែលខ្ញុំបានគូសរង្វង់ពណ៌ក្រហមនៅខាងស្តាំ
- ចុចត្រង់កន្លែង Section A ដើម្បីចូលទៅកំណត់នាទី
- ចុចលើពាក្យ Manual ហើយកំណត់តម្លើងលេខដល់ 50 វិនាទី រួចចុចពាក្យ Done
- សូមចុចលើបទចម្រៀង ហើយទាញលាតអោយអស់
- ចុចលើប្រអប់ដែលមានព្រួញបាញ់ចុះមកក្រោម ហើយ ចុចលើពាក្យ My Songs
- ហើយចុចលើពាក្យប្រអប់ My Songs អោយជាប់ ហើយចុចប្រអប់ ដែលមានសញ្ញា ព្រួញបាញ់ ទៅលើ
- ហើយយើងអាចកែឈ្មោះត្រង់ប្រអប់ Name ហើយចុច Export ជាការស្រេច
បន្ទាប់ពីធ្វើរួចរាល់ហើយ អ្នកអាចចូលទៅក្នុង
Settings>Sound>Ringtone ហើយចុច Click លើបទដែលយើង ចង់បាន គឺចប់រួចរាល់។ សូមសាកល្បង តាមជំហ៊ាន នីមួយៗណា! រីករាយសម្រាប់ថ្ងៃ ចុងសប្តាហ៍ ទាំងអស់គ្នា។
0 comments:
Post a Comment