Wednesday, August 16, 2017

តើមិត្តអ្នកអាន ធ្លាប់ចង់ដឹងដែរឬទេ ថាអ្នកណាខ្លះ unfriend អ្នកនៅក្នុង Facebook?


ប្រសិនបើលោកអ្នក ចង់ដឹងនោះ ឥឡូវនេះយើង សូមណែនាំ អ្នកនូវ កម្មវិធីមួយ ដែលអាច អោយអ្នក ដឹងភ្លាមៗថា អ្នកណា ខ្លះបាន unfriend អ្នក អ្នកណា ខ្លះបាន deactivate account របស់គេ ជាដើម។ វាមានឈ្មោះថា “Who Deleted Me for Facebook” ដែលជា កម្មវិធីមួយប្រភេទ អាចអោយ អ្នកដឹង ភ្លាមៗបន្ទាប់ ពីនរណា ម្នាក់បាន លុបអ្នក ចេញពី Friend List របស់គេ ឬហៅថា Unfriend។

កម្មវិធីមួយនេះ អាចដំណើរការ បានទាំង ២ ប្រព័ន្ធ គឺ iOS និង Android ហើយក៏អាច មើលនៅក្នុង កុំព្យូទ័រ បានទៀតផង ដោយការ ប្រើប្រាស់ Extension ដូចនេះដើម្បី ទាញយក កម្មវិធី ទាំងនេះ នៅលើ ស្មាតហ្វូន របស់អ្នកនោះ សូមទាញយក តាមតំណរ ខាងក្រោមនេះ!!
ចំពោះរបៀបប្រើប្រាស់ (iOS & Android)៖ បន្ទាប់ពីអ្នក បានតម្លើង កម្មវិធី មួយនេះរួច សូមបើកវា រួចធ្វើការ Login នូវ account Facebook របស់អ្នកចូល រួចរង់ចាំ ដល់វា ដំណើរការចប់ វានឹងត្រលប់ មកកាន់ កម្មវិធីដើមវិញ។ បន្ទាប់មក គ្រាន់តែចុច លើពាក្យ ​“View Your Friend List” វានឹងបង្ហាញ ប្រាប់ថា អ្នកណា ខ្លះបាន unfriend អ្នក ហើយអ្នក ក៏អាច​ សាកល្បង ដើម្បីចង់ ដឹងថា កម្មវិធីនេះ ដំណើរការ ឬក៏អត់ បានផងដែរ ដោយសាកល្បង យកគណនី (account) របស់នរណា​ម្នាក់ ដែលជា Friend អ្នកនៅក្នុង Facebook រួចធ្វើការ unfriend អ្នក រួចត្រលប់ មកត្រួត ពិនិត្យមើល account អ្នកម្តងទៀត នឹងឃើញ ម្នាក់នោះបាន unfriend អ្នកជាក់ជា មិនខាន។


ចំពោះការប្រើប្រាស់នៅលើកុំព្យូទ័រវិញ (សម្រាប់តែ Chrome)៖ ជាដំបូង សូមបើក Google Chrome រួច ចុចទីនេះ ហើយចុច លើពាក្យ “Add to Chrome” រួចចុច “Add” ដើម្បីធ្វើការ Confirm រង់ចាំដល់វា ដំណើរការចប់ រួចវា នឹងបង្ហាញ icon ថ្មីមួយ នៅលើ Chrome ជាក់ជា មិនខាន។ (សូមមើល រូបខាងក្រោម)។


ហើយដើម្បីមើល សូមចុចលើ icon ថ្មីនោះ រួចវានឹង នាំអ្នក ទៅកាន់ ទំព័រថ្មីមួយទៀត រួចសូមចុច “See who deleted you Previously” នោះអ្នកនឹង ឃើញថាអ្នក ណាខ្លះបាន unfriend អ្នកជាក់ ជាមិនខាន។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget