Roaming
ជាសេវាកម្មមួយក្នុងចំណោមសេវាកម្មជាសំឡេងនានា
ដែលក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទនៅកម្ពុជាមួយចំនួន ដាក់ដំណើរការប្រើប្រាស់។
លក្ខណៈសម្បត្តិនិងគុណប្រយោជន៍សម្រាប់ការប្រើប្រាស់សេវាកម្ម Roaming គឺអ្នកប្រើប្រាស់អាចទទួលការហៅទូរសព្ទចេញចូល, ផ្ញើឬទទួលសារ រួមជាមួយការទទួលបានសេវាកម្មផ្សេងៗទៀតជាធម្មតា តាមរយៈការប្រើប្រាស់លេខស៊ីមទូរសព្ទដដែល ខណៈពេលធ្វើដំណើរឬស្នាក់នៅក្រៅប្រទេស។
យ៉ាងណាការប្រើប្រាស់សេវាដូចជាហៅទូរសព្ទចេញ ឬផ្ញើសារ នឹងត្រូវកាត់ទឹកប្រាក់ខ្ពស់ជាងតម្លៃធម្មតា ទៅតាមតម្លៃកំណត់របស់ក្រុមហ៊ុន បើទោះអ្នកប្រើប្រាស់ជាភាគីទទួលក្ដី។
Cellcard
@ ដើម្បីភ្ជាប់៖ សូមវាយសារជាអក្សរ [ON] រួចផ្ញើទៅលេខ ១២៥ (ឥតគិតថ្លៃសម្រាប់ភ្ជាប់)។ បញ្ជាក់៖ ភ្ជាប់មុនពេលចាកចេញពីប្រទេសកម្ពុជា។
@ ដើម្បីចាកចេញ៖ វាយសារជាអក្សរ [OFF] រួចផ្ញើទៅលេខ ១២៥។ (ឥតគិតថ្លៃសម្រាប់ការផ្ដាច់)។
ដើម្បីហៅត្រឡប់មកកម្ពុជាដោយប្រើសេវា Roaming របស់ Cellcard មុនដំបូងចុច * 125 * លេខទូរសព្ទ # ។ ឧទាហរណ៍: * 125 *012812812 # បញ្ជូន។ តម្លៃអាស្រ័យតាមប្រទេសនីមួយៗ។
Smart
@ ដើម្បីចុះឈ្មោះ ចុច 313# (ឥតគិតថ្លៃ)។ ភ្ជាប់មុនពេលចាកចេញពីប្រទេសកម្ពុជា។
@ ដើម្បីចាកចេញ ចុច313*0# (ឥតគិតថ្លៃ)។
ដើម្បីហៅសូមវាយលេខកូដ (+855) និងលេខទូរសព្ទ។ តម្លៃហៅមកប្រទេសកម្ពុជាខុសៗគ្នាតាមប្រទេសនីមួយៗដូចថៃ 0.125 ដុល្លារក្នុងមួយនាទី និងកូរ៉េ 0.50 ដុល្លារក្នុងមួយនាទី។
Metfone
@ ដើម្បីចុះឈ្មោះ ផ្ញើសារ “ON” ទៅ១៣១
@ បញ្ឈប់: ផ្ញើសារ “OFF” ទៅ ១៣១ @ ការចុះឈ្មោះ ០.០០ដុល្លារ
តម្លៃភ្ជាប់សេវា Roaming របស់ Metfone គិតតាមតំបន់ខុសៗគ្នាដូចថៃនិងឡាវ 0.125/min និងហុងកុង និងកូរ៉េ 2.5/min។ សូមវាយលេខកូដតំបន់និងលេខទូរសព្ទសម្រាប់ហៅមកក្នុងប្រទេសកម្ពុជា។
បន្តអាន៖ លែងឈឺក្បាល ឈប់សង្ស័យឃើញលេខប្លែកៗខលមកទៀត
អត្ថបទ៖ ប៊ុណ្ណារ៉ា
0 comments:
Post a Comment