រៀងរាល់សប្ដាហ៍ Sabay
ចែករំលែកនូវអត្ថន័យពាក្យបច្ចេកទេសថ្មីៗសម្រាប់អ្នកប្រើ iPhone
ដោយឡែកថ្ងៃនេះ មានពាក្យបច្ចេកទេសថ្មី ៣ ទៀតរួមមាន Kodi,
Multitasking និង OTA។ តើពាក្យទាំងអស់មានអត្ថន័យយ៉ាងណា
ហើយផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកប្រើ iPhone?
១.Kodi
Kodi ឬយើងអាចហៅថា XBMC ជាប្រភេទកម្មវិធីឥតគិតថ្លៃ បង្កើតឡើងដោយក្រុមហ៊ុន XBMC Foundaton (ជាក្រុមហ៊ុនបច្ចេកវិទ្យាមិនស្វែងរកប្រាក់ចំណេញ)។ កម្មវិធីនេះមានអត្ថប្រយោជន៍ពិសេសម្យ៉ាង ដែលអនុញ្ញាតឲ្យយើងធ្វើការទស្សនាប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកនិងក្រៅស្រុកឬប្រចាំតំបន់នីមួយៗ ជាលក្ខណៈការផ្សាយផ្ទាល់ដោយយើងមិនអាចរកទស្សនាបានតាមគេហទំព័រនានា។
ក្នុងការដើរតួជាទូរទស្សន៍ប្រើប្រព័ន្ធអ៊ីនធឺណិត Kodi អាចគាំទ្របានទាំងឧបករណ៍ Windows, macOS, Android, iOS និង tvOS ជាដើម។ ចំពោះ iPhone យើងអាចដំឡើងកម្មវិធីនេះ តាម ២ របៀបរវាងការ Jailbreak និងឥត Jailbreak។
ដើម្បីដំឡើង Kodi ចូលទៅក្នុងទូរសព្ទ iPhone (Non-Jailbreak) បានអ្នកត្រូវការកម្មវិធី Cydia Impactor (http://www.cydiaimpactor.com/) និង Kodi ជាឯកសារ .IPA(https://mega.nz/#!SgJGkThB!dHjsjVD355lfN_Iqc8gR3cQ5ZYj_Ry5-8xJNUMhwUvc)។
២.Multitasking
មុខងារសាមញ្ញដែលអ្នកកាន់ iPhone ធ្លាប់បានជួប ប៉ុន្តែមិនទាន់ស្គាល់ពីពាក្យបច្ចេកទេសរបស់វា។ Multitasking ជាមុខងារម្យ៉ាងដែលអាចបង្ហាញនូវផ្ទាំងកម្មវិធីច្រើន ដំណើរការក្នុងពេលតែមួយឬអាចធ្វើការលុបកម្មវិធីណាមួយចោល ដើម្បីឲ្យម៉ាស៊ីនដើរបានលឿនជាងមុន។ រាល់ពេលដែលអ្នកចុចប៊ូតុង Home ២ ដង អ្នកនឹងឃើញផ្ទាំងកម្មវិធីច្រើនលោតមក ផ្ទាំងនោះហើយយើងហៅថា Multitasking។
ប្រកាសឲ្យប្រើប្រាស់ជាលើកដំបូងនៅខែមិថុនា ឆ្នាំ ២០១០ អំឡុងវត្តមាន iOS 4 គាំទ្រលើឧបករណ៍ iPhone 4/iPhone 3GS និង iPod Touch ជំនាន់ទី ៣។ ប៉ុន្តែកាលនោះ iPad មិនទាន់គាំទ្រ Multitasking ឡើយ ដោយត្រូវចាំដល់ iOS 4.2.1 បង្ហាញមុខអំឡុងខែវិច្ឆិកា ចុងឆ្នាំ ២០១០ ឯណោះ។
៣.OTA
OTA ឬពាក្យពេញ Over-the-Air ត្រូវបានដាក់បង្ហាញអំឡុងវត្តមាន iOS 5។ អនុញ្ញាតឲ្យអ្នកប្រើប្រាស់មានសិទ្ធិធ្វើការ Update ជំនាន់ iOS របស់ខ្លួន តាមរយៈទូរសព្ទដោយពុំចាំបាច់ប្រើកុំព្យូទ័រឬ iTunes។ យើងអាចចូលទៅឆែកមើលកំណែ Update តាម OTA បាន ដោយចូល Settings > General > Software Update និងចុចពាក្យ Download and Install នូវកំណែចុងក្រោយបង្អស់។
0 comments:
Post a Comment