Huaweiត្រូវបានពិភពលោកទទួលស្គាល់ថាជាម៉ាកស្មាតហ្វូនដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាប្រកួតប្រជែង ជាមួយនឹងតម្លៃសមរ្យ ម។ទាំងនេះជាអត្តសញ្ញាណរបស់Huaweiដែលមនុស្សគ្រប់គ្នាស្គាល់ក្រុមហ៊ុនស្មាតហ្វូនកំពូលរបស់ចិនមួយនេះ។ជាមួយនឹងកេរ្ត៍ឈ្មោះP9 P9 Plus Huaweiបានឆក់យកដំណែងលេខមួយដែលជាក្រុមហ៊ុនស្មាតហ្វូនលក់ដាច់និងកើបប្រាក់ចំណូលយ៉ាងច្រើនកាលពីឆ្នាំ២០១៦។
ដូច្នេះហើយទើប Huaweiបន្តចេញជំនាន់ថ្មី P10មកបន្តទៀតដោយមានសមត្ថភាពខ្លាំងក្លាជាងមុន ប៉ុន្តែវាក៏មានចំណុចដែលធ្វើអោយអ្នករង់ចាំP10 P10 Plusដែលមានទាំងខ្ញុំម្នាក់ដែរនោះ ខកចិត្តមិនស្ទើរ។ទាំងនេះជាចំណុចដែលអ្នកគួរតែដឹង មុនពេលសម្រេចចិត្តថាទិញវាយកមកប្រើ៖
ដូច្នេះហើយទើប Huaweiបន្តចេញជំនាន់ថ្មី P10មកបន្តទៀតដោយមានសមត្ថភាពខ្លាំងក្លាជាងមុន ប៉ុន្តែវាក៏មានចំណុចដែលធ្វើអោយអ្នករង់ចាំP10 P10 Plusដែលមានទាំងខ្ញុំម្នាក់ដែរនោះ ខកចិត្តមិនស្ទើរ។ទាំងនេះជាចំណុចដែលអ្នកគួរតែដឹង មុនពេលសម្រេចចិត្តថាទិញវាយកមកប្រើ៖
1. ការរចនារូបរាង
Huaweiនៅតែធ្វើបានល្អត្រង់ចំណុចរូបរាងនេះ វាមើលទៅស្រស់ស្អាត រឹងមាំថ្លៃថ្នូរ និងមិនមានអ្វីខុសគ្នាដាច់ឆ្ងាយពីP9ប៉ុន្មានទេ។ប៉ុន្តែP10មានរូបរាងមូលត្រង់ជ្រុងគែមដែលហ៊ាននិយាយបើកចំហថា វាស្រដៀងiPhone 7មែនទែន។ ចំណុចដែលអន់ចិត្តមិនស្ទើរគឺការវិវត្តន៍របស់Huawei P10នេះដែលយល់ថាវាមិនដើរទៅមុខទេ តែដូចជាបោះមួយជំហ៊ានថយក្រោយវិញ។នោះគឺទ្រនាប់ស្កេនម្រាមដៃនៅលើP10តែម្ដង កាន់ពីជំនាន់មុនHuaweiបានយកវាទៅដាក់នៅខាងក្រោយ ដែលពេលនោះវាស្ទើរតែធ្វើអោយគ្រប់គ្នាយល់ថាHuaweiពិតជាឆ្លាតដែលចេះរកឃើញកន្លែងដែលងាយស្រួលដាក់ម្រាមដៃដោះសោរ និងប្លែកពីគេ។ប៉ុន្តែសម្រាប់P10ស្រាប់តែវារត់មកនៅមុខទៅវិញ ខណៈសូម្បីតែSamsungក៏ចម្លងចំណុចនេះទៅបំពាក់លើGalaxy S8ដែរនោះ។ចំណុចនេះចង់តែស្រែក Oh No Huawei។ជាថ្មីម្ដងទៀតសង្ឈឹមថា P11នៅឆ្នាំក្រោយនឹងមិនមានប៊ូតុងនៅខាងមុខបែបនេះទៀតទេ ហើយក៏មិនចង់អោយយកវាទៅដាក់ខាងក្រោយនាំអោយគេសើចចំអកដែរ គឺដាក់បង្កប់ក្នុងអេក្រង់តែម្ដងទៅ។
2. បច្ចេកវិទ្យា
ចង់និយាយថាHuaweiពិតជាAppleទី២មែនខាងមិនសូវអភិវឌ្ឈន៍បច្ចេកវិទ្យាមកបំពាក់លើស្មាតហ្វូននេះ។ស្របពេលដែលកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃដូចជាLG G6, Samsung Galaxy S8 សុទ្ធតែបំពាក់អេក្រង់AMOLEDដែលអាចបង្ហាញរូបភាពបានច្បាស់ម៉ត់ល្អ និងសូម្បីiPhoneត្រៀមចេញក៏លឺថានឹងបំពាក់ដែរទៅហើយHuaweiនៅតែព្រងើយកន្តើយដោយផលិតP10 មកបែរជាបំពាក់អេក្រង់IPSធម្មតា។ចំណែកបច្ចេកវិទ្យាដទៃទៀតដូចជាWireless Charge, Face Scannerក៏គួរតែមានដែរ។ត្រង់នេះសង្ឈឹមថា Huaweiនឹងពិចារណាឡើងវិញម្ដងទៀត សម្រាប់P11ព្រោះថាបើចង់ខ្លាំង បើចង់ជោគជ័យHuaweiគួរតែធ្វើអោយមានបច្ចេកវិទ្យាលេចធ្លោជាងនេះ បើអាចនាំមុខគេខាងបច្ចេកវិទ្យាក៏ល្អ ហើយសម្រាប់ពេលនេះគឺចង់និយាយថាវានៅស្ទើរច្រើន។
3. Software
Huaweiនៅតែធ្វើបានល្អនិងបំពាក់Androidជំនាន់ចុងក្រោយនៅលើP10 ប៉ុន្តែក៏ចង់និយាយពីផ្ទៃស្រោបខ្លួន EMUIរបស់វា។ការពិតទៅEMUIជំនាន់ថ្មីនេះ វាល្អប្រសើរជាងមុន ប៉ុន្តែពាក្យថាប្រសើរវាមិនទាន់តាមដែលចង់បាននៅឡើយ។ខ្ញុំមិនដឹងថាហ្វេនHuaweiដទៃទៀតគិតយ៉ាងម៉េច ប៉ុន្តែសម្រាប់ខ្ញុំជាហ្វេនម្នាក់ដែរសុំនិយាយតាមត្រង់ថាអត់សូវពេញចិត្តប៉ុន្មានលើការរចនាiconរបស់Huawei វាមើលទៅបែបថាសាមញ្ញតែមិនទាក់ភ្នែក។ខ្ញុំចូលចិត្តភាពសាមញ្ញ ប៉ុន្តែចង់អោយមើលមកស្រស់ស្អាត។ដូច្នេះសង្ឈឹមថាEMUIជំនាន់ថ្មីនឹងស្រស់ស្អាតជាងមុន ងាយស្រួលប្រើនិងមានតែមុខងារមានប្រយោជន៍អោយច្រើនជាងមុន។
3. តម្លៃ
អ្នកសម្រេចចិត្តទិញHuaweiពិតជាមិនដែលស្តាយក្រោយរឿងចំណាយលុយទិញវានោះទេ ព្រោះថាវាជាក្រុមហ៊ុនមិនដែលធ្លាក់ថ្លៃ។ជាឧទារហណ៍ P9នៅតែមានតម្លៃដូចដើមមិនខ្ចីធ្លាក់ បើទោះជាP10ចេញមកក៏ដោយ ដោយHuaweiសុខចិត្តតម្លើងតម្លៃP10 អោយដល់ជាង៦០០ដុល្លារ។ មិនថ្លៃពេកទេសម្រាប់អ្នកស្រលាញ់វា ហើយក៏មិនថ្លៃដែរបើប្រៀបធៀបនឹង iPhone 7ឬ Samsung Galaxy S8នោះ ប៉ុន្តែHuaweiហាក់ដូចជាចង់កាត់ចំនួនការលក់ដោយខ្លួនឯងតែម្ដង។ត្រឹមបច្ចេកវិទ្យាលើសP9តិចតួច វាមិនសមពិតមែន។បើសិនជាHuaweiទម្លាក់តម្លៃP9បន្តិច ចំណែកP10 ត្រឹមជាង៥០០ និង P10 Plusត្រឹម៦០០ជាងប្រហែលជាហ្វេនមិនស្ទាក់ស្ទើរចិត្តដូចពេលនេះទេ។
4. ចំណុចលេចធ្លោ
វាយហើយអង្អែលខ្នង អាចនឹងស្រងាកចិត្តនឹងចំណុច៣ខាងលើប៉ុន្តែអ្នកអាចនឹងពេញចិត្តចំណុចនេះ។ដំបូងគឺកាមេរ៉ាបច្ចេកវិទ្យា Leica ដោយវាបន្ដពីP9មក។ P10នៅតែមានកាមេរ៉ាល្អលំដាប់កំពូលមួយ ជាមួយនឹងLensពីរគ្រាប់ ដែលវាជាចំណុចលេចធ្លាជាងគេសម្រាប់អ្នកដែលចាប់អារម្មណ៍P10 ដោយសារតែវាអាចផ្តិតយករូបភាពបានល្អមិនចាញ់កាមេរ៉ាអាជីព ម្យ៉ាងវាក៏មានមុខងារPro Modeសម្រាប់អ្នកចូលចិត្តកាន់កាមេរ៉ាបែបអាជីពគឺស្រលាញ់ចំណុចនេះខ្លាំងជាងគេ។ បន្ទាប់ពីនេះគឹថាមពលថ្មរបស់P10 ដែលមានថាមពល3200 mAhអាចនិយាយបានថាអ្នកដែលប្រើច្រើនទិញវាទៅមិនខុសទេ។ចំណុចចុងក្រោយគឹបន្ទះឈីបល្បឿនលឿន។ បើទោះវាជាឈីបដែលប្រើសម្រាប់តែHuaweiផ្ទាល់តែវាធ្វើការបានល្អមិនចាញ់Snapdragon 835ឡើយ ដូច្នេះអ្នកនឹងទទួលបានស្មាតហ្វូនដែលដើរមិនចេះទាក់ បើសិនជាសម្រេចចិត្តទិញP10។
សរុបមកនេះជាការសង្ខេបឡើងវិញពីគុណវិបត្តិនិងគុណសម្បត្តិរបស់P10សម្រាប់អ្នកចង់ប្រាថ្នាកាន់ស្មាតហ្វូននេះ។វាតែងតែមានចំណុចលេចធ្លោនិងចំណុចខ្វះខាតជារឿងធម្មតាសម្រាប់ស្មាតហ្វូនដូច្នេះសម្រាប់អ្នកអានដែលយល់ថាគ្មានបញ្ហាសម្រាប់ចំណុចអវិជ្ជមានទេ សូមសប្បាយចិត្តនឹងចាប់កាន់P10និង P10 Plusហើយធ្វើដំណើរថតរូបជាមួយវាទៅចុះ អ្នកនឹងរីករាយពេញចិត្តពីគុណសម្បត្តិដ៏ច្រើនផ្សេងទៀតរបស់វា។
ប្រភព៖ knowyourmobile
0 comments:
Post a Comment