ក្រុមហ៊ុន Apple បានដាក់បង្ហាញកំណែសាកល្បងជំនាន់ទី ៦ នៃ
iOS 11 ទៅកាន់ Developer។ កំណែក្រោយនេះ
ឃើញមានការផ្លាស់ប្ដូរធំៗរួមមាន ផ្ទាំងកម្មវិធី App Store
មានការរចនាថ្មី កាន់តែស្រស់ស្អាត និងផ្ទាំងកម្មវិធី Map
ប្ដូរទៅជាគំនូសទីតាំងនៃការិយាល័យកណ្ដាល Apple ថ្មីវិញ។

មុខងារ Auto Brightness ត្រូវបានដកចេញពីក្នុង Display Settings ដោយរុញបញ្ចូលទៅក្នុងមុខងារ Accessibility វិញ ដែលរាងរញ៉េរញ៉ៃបន្តិច ប៉ុន្តែគេជឿជាក់ការបំពាក់អេក្រង់ OLED នឹងមានបច្ចេកវិទ្យាអ្វីម្យ៉ាង អាចសម្របនឹងមុខងារស្ថិរភាពពន្លឺនេះកាន់តែងាយស្រួល។ ក្រៅពីនោះសម្រាប់រូបត្រីរស់រវើក (Live Wallpaper) ត្រូវបានដកចេញ ប៉ុន្តែមានការវិវត្តនូវមុខងារ AirPlay និងភាពរស់រវើកនៃការ Connect ជាមួយ AirPods។
បន្ទាប់ពី Beta 6 ជាធម្មតានឹងឈានដល់ជំនាន់ Gold Master ដែលអាចចាប់ផ្ដើមនៅអំឡុងចុងខែសីហានេះ មុនឈានចូលដល់ជំនាន់ផ្លូវការ ជាមួយការដាក់បង្ហាញ iPhone 8។
ប្រភព៖ GSMarena ប្រែសម្រួល៖ កៅ រក្សា
0 comments:
Post a Comment