August 4, 2017
Find
My iPhone
គឺជាមុខងារតែមួយគត់ដែលអាចផ្តល់ក្តីសង្ឃឹមដល់លោកអ្នកក្នុងការតាមស្វែងរកទូរសព្ទដៃ
iPhone ដ៏មានតម្លៃរបស់ខ្លួនមកវិញ ក្នុងករណីដែលវាជ្រុះបាត់ ត្រូវចោរលួច
ឬឆក់ជាដើម។
តែទន្ទឹមនឹងនេះ ចោរមួយចំនួនក៏ឆ្លាតដឹងពីចំណុចខ្សោយរបស់មុខងារ Find My iPhone ដែរ។ ពោលគឺ នៅពេលលួចបានហើយ ពួកគេក៏បិទមុខងារ Location Services ដើម្បីបំបិទដាន មិនឱ្យម្ចាស់ដើមអាចតាមចាប់សញ្ញាទីតាំង iPhone របស់គេតាមប្រព័ន្ធ GPS បាន។
ទោះយ៉ាងណា Apple បានផ្តល់នូវមុខងារពិសេសមួយទៀតគឺ Restrictions ដែលវាអនុញ្ញាតឱ្យលោកអ្នកចាក់សោលើមុខងារ Location Services មិនឱ្យអ្នកដទៃអាចបិទវាបានស្រេចតែនឹងចិត្ត ដរាបណាដឹងលេខកូដសម្ងាត់។
ដើម្បីការពារមិនឱ្យពួកចោរអាចបិទមុខងារ Find My iPhone លើទូរសព្ទ iPhone របស់លោកអ្នក ក្រោយពីពួកគេរើស លួច ឬឆក់បាននោះ លោកអ្នកអាចបើកមុខងារ Restrictions លើ Location Services តាមការណែនាំរបស់ Post Tech ដូចខាងក្រោម៖
– ចូលទៅកាន់កម្មវិធី Settings -> General -> Restrictions
– ចុចលើ Enable Restrictions (បើវាមិនទាន់បានបើក) រួចវាយបញ្ចូលលេខកូដសម្ងាត់ចំនួន ៤ ខ្ទង់ ហើយចុចប៊ូតុង Confirm
– អូសផ្ទាំង Restrictions ចុះមកក្រោមរហូតដល់ផ្នែក Privacy រួចចុចលើ Location Services
– ជ្រើសយក Don’t Allow Changes ហើយសូមប្រាកដថាសញ្ញាធីកពណ៌បង្ហាញឡើងនៅខាងស្តាំដៃរបស់វា
– សូមចុចលើប៊ូតុង Restrictions នៅជ្រុងខាងលើផ្នែកខាងឆ្វេងនៃអេក្រង់ ជាការស្រេច។
បញ្ជាក់: បន្ទាប់ពីអនុវត្តតាមការណែនាំខាងលើនេះហើយ លោកអ្នកនឹងឃើញរូបកូនសោមួយចាក់នៅលើមុខងារ Location Services នៅក្នុងផ្ទាំង Restrictions ផ្នែក Privacy ដែលនេះសបញ្ជាក់ថា Location Services មិនអាចបិទបានទេ លុះត្រាតែដឹងលេខកូដសម្ងាត់ដែលលោកអ្នកបានចាក់៕

0 comments:
Post a Comment