Friday, August 25, 2017

TOKYO – Hitachi, Ltd. and Hitachi Building Systems Co., Ltd. today announced the launch of the new TX Series escalator for India, Asia and the Middle East. The escalator has already been released in China(1), and will be released in stages across the remainder regions, commencing August 21, 2017.



In July 2016, Hitachi integrated its escalator businesses of Japan and China, consolidating its resources and enhancing its business operations in both countries, centered around its key business location in Guangzhou, China. The new TX Series escalator launched by Hitachi is a model that meets multiple standards in China, India, Asia and the Middle East. The model follows the same concept for the machine room-less elevator for Asia and the Middle East which was launched in September 2016. In addition to conforming to Chinese safety and quality standards for escalator equipment, the TX Series will be manufactured in accordance with Hitachi’s own strict standards of safety and quality, adhering to safety standards in all other regions. It also adopts a functional design based on the concept of an escalator that fits closely with the unconscious actions of users, in the pursuit of their ease and comfort.
The TX Series offers flexibility with a selection of various product specifications, as well as its excellent design and safety features, designed to cater to a diverse range of customer needs. It also saves space required for the installation, covering a smaller area in comparison with existing products(2).

Hitachi will begin sales of the TX Series in Thailand, followed by launches in the Philippines, Malaysia and various other regions, and aims to receive orders of 10,000 units in 2018 in China, India, Asia and the Middle East.

ក្រុមហ៊ុន ហ៊ីតាឈី (Hitachi) អិលធីឌី (TSE: 6501, “Hitachi”) និង​ក្រុម​ហ៊ុន Hitachi Building Systems នៅថ្ងៃនេះប្រកាស​ពីការ​សម្ពោធ​ផលិតផល​ជណ្ដើរ​យន្ត​ថ្មី​ម៉ូដែល TX Series សម្រាប់​ទីផ្សារ​ប្រទេស​ឥណ្ឌា អាស៊ី និង​មជ្ឈឹម​បូព៌ា ។ ជណ្ដើរ​យន្ត​នេះ​បាន​ចេញលក់​រួច​ហើយ​នៅ​ក្នុង​ប្រទេស​ចិន*1 ហើយ​នឹង​ត្រូវ​ចេញ​លក់​ទៅតាម​ដំណាក់​កាល​​​ក្នុង​តំបន់​ផ្សេងទៀត ដោយ​ចាប់ផ្ដើម​ចាប់ពីថ្ងៃទី 21 សីហា 2017​ នេះតទៅ ។

កាល​ពីខែ កក្កដា  ឆ្នាំ 2016 ក្រុមហ៊ុនហ៊ីតាឈី បាន​ធ្វើសមាហរណកម្ម​អាជីវកម្ម​ជណ្ដើរ​យន្ត​របស់ខ្លួន​ប្រចាំ​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន ដោយ​ប្រមូល​ផ្ដុំ​ធនធាន​របស់ខ្លួន​ និងពង្រឹង​ប្រតិបត្តិការ​អាជីវកម្ម​​នៅក្នុង​ប្រទេសទាំងពីរ ដោយ​ផ្ដោត​សំខាន់នៅជុំវិញ​ទីតាំង​ពាណិជ្ជកម្ម​បង្គោល​របស់ខ្លួននៅទីក្រុង​គាំង​ចូវ ប្រទេស​ចិន  ។ ជណ្ដើរ​យន្ត​ថ្មី​ម៉ូដែល TX Series ដែលចេញ​លក់​ដោយ​ក្រុមហ៊ុន ហ៊ីតាឈី គឺជា​ម៉ូដែល​ដែលគោរពតាម​បទដ្ឋាន​ជា​ច្រើន​ក្នុង​ប្រទេស​ចិន ឥណ្ឌា អាស៊ី និង​មជ្ឈឹម​បូព៌ា ។ ម៉ូដែលនេះ យក​គំរូតាម គំនិត​ដូច​គ្នា​​សម្រាប់​ជណ្ដើរ​យន្ត​ប្រអប់​ម៉ាស៊ីនដែលគ្មាន​ប្រអប់​ សម្រាប់​តំបន់​អាស៊ី និង​មជ្ឈឹម​បូព៌ា ដែលបានចេញ​លក់​​កាលពីខែកញ្ញា ឆ្នាំ 2016 ។ បន្ថែម​លើ​​ការ​អនុលោមទៅតាម​បទដ្ឋាន​សុវត្ថិភាព និង​គុណភាព​របស់​ប្រទេស​ចិន ទាក់ទិន​នឹង​បរិក្ខា​ជណ្ដើរ​យន្ត ដូច្នេះ ម៉ូដែល TX Series នឹង​ត្រូវ​បាន​ផលិត​​ដោយ​គោរព​តាម​បទដ្ឋាន​សុវត្ថិភាព និងគុណភាព​ ដ៏តឹង​រ៉ឹង​របស់ក្រុមហ៊ុន​ហ៊ីតាឈីផ្ទាល់ ហើយ​ប្រកាន់ខ្ជាប់បទដ្ឋានសុវត្ថិភាព​​នៅក្នុង​តំបន់ផ្សេងទៀតទាំងអស់ ។ ម៉ូដែលនេះ​​ក៏បាន​ប្រើប្រាស់​ការ​រចនា​ផ្នែក​មុខ​ងារ​ដោយ​ផ្អែក​លើ​​គោល​គំនិត​ជណ្ដើរ​យន្ត​ដែល​សម​ស្រប​សម្រាប់​សកម្មភាព​ដោយ​មិនដឹង​ខ្លួន​របស់អ្នក​ប្រើ​ប្រាស់ ដើម្បីធ្វើ​យ៉ាងណា​ឲ្យ​មានភាព​ងាយស្រួល​ក្នុងការ​ប្រើ​ប្រាស់។


ម៉ូដែល TX Series ផ្ដល់​នូវ​ជម្រើស​ច្រើន ដែល​មានលក្ខណៈបច្ចេកទេស​ខុសៗគ្នា​ ព្រមជាមួយ​នឹង​ការ​រចនា​យ៉ាង​ឥត​ខ្ចោះ និងលក្ខណៈពិសេស​ផ្នែក​សុវត្ថិភាព ដែលត្រូវ​បាន​រចនា​ឡើង​​ដើម្បី​តម្រូវ​តាម​សេចក្តី​ត្រូវការ​ខុសៗគ្នា​របស់អតិថិជន ។ ម៉ូដែល​នេះ​ក៏សន្សំសំចៃទីកន្លែង ដែលតម្រូវ​សម្រាប់​ការ​ដំឡើង ដែល​ប្រើប្រាស់ទីធ្លាតូចជាង​មុន​ បើធៀប​នឹង​ផលិតផល​ដែល​មាន​ស្រាប់ *2។ ​

ក្រុមហ៊ុន ហ៊ីតាឈី នឹង​ចាប់ផ្ដើម​លក់​ម៉ូដែល TX Series នៅក្នុង​ប្រទេស​ថៃ និង​តាម​ពីក្រោយ​ដោយ​ការ​សម្ពោធ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី និង​តំបន់ផ្សេងៗទៀត ហើយ​មានបំណង​ទទួលការ​បញ្ជាទិញ​​ឲ្យ​បាន 10,000 គ្រឿង​នៅ​ឆ្នាំ ២០១៨ នៅ​ក្នុង​ប្រទេស​ចិន ឥណ្ឌា អាស៊ី និង​មជ្ឈឹម​បូព៌ា​។
 
Features of the TX Series

1.Safety

The TX Series offers various new safety features designed with optimal user safety in mind. The side portions of the steps are 8 mm higher than the central portion to prevent accidents in which a users’ shoe can become caught between the step and the skirt (side wall) of the escalator. The new TX series has also been fitted with brushes located at foot level on the left and right skirts to let users know if their foot comes into contact with the side walls. A special finish has also been adopted for the landing plates at the entry and exit points of the escalator to prevent users from slipping when getting on and off the escalator.

1.     សុវត្ថិភាព​
ម៉ូដែល TX Series ផ្ដល់​នូវ​មុខងារថ្មីៗ​ផ្នែក​សុវត្ថិភាព​ ដែល​ត្រូវ​បាន​រចនា​ឡើង​ ដោយយក​ចិត្តទុកដាក់​ខ្លាំង​បំផុត​ទៅ​លើ​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់ ។ គែម​​កាំ​ជណ្ដើរ​ មាន​កម្ពស់​ ៨មីល្លីម៉ែត្រ​ខ្ពស់ជាង​​​ផ្នែក​កណ្ដាល​ ដើម្បី​បង្ការ​គ្រោះ​ថ្នាក់​ ដែល​ស្បែកជើង​អ្នក​ប្រើ​ប្រាស់​អាច​កៀប​ជាប់​តាម​កាំជណ្ដើរ និង​ជញ្ជាំង​ចំហៀង​របស់​ជណ្ដើរ​យន្ត ។ ម៉ូដែល TX Series ថ្មី ក៏មាន​បំពាក់​នូវ​ច្រាស​ដែល​ស្ថិត​នៅផ្នែក​ខាង​ក្រោម​នៃជណ្ជាំង​ចំហៀង​ទាំង​ឆ្វេង​ទាំង​ស្ដាំ ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​បានដឹងថាង​របស់គេ​កំពុង​តែ​ប៉ះជញ្ជាំងចំហៀង​​របស់ជណ្ដើរ​ហើយ ។ ការ​បំពាក់ពិសេស​ក៏ត្រូវ​បាន​ធ្វើ​ឡើង​​សម្រាប់​បន្ទះជាន់​នៅទីតាំង​ដើរ​ចូល និង​ដើរចេញពីកាំជណ្ដើរ​​ ដើម្បីការពារ​អ្នក​ប្រើប្រាស់​​កុំ​ឲ្យ​រអិល​ នៅពេល​ឡើង ឬចុះជណ្ដើរ​យន្ត ។
 
2. Design
The TX Series adopts a simple and functional design that offers the smoothness, safety and comfort that users unconsciously expect to experience when riding an escalator. For example, by minimizing the size of the metal frame supporting the escalator’s balustrades, the TX Series’ design maximizes the size of the glass surfaces, and achieves greater simplicity at the entrance and exit points (landings) by reducing the number of recesses and protrusions around the hand rail. Additionally, by expanding the installation space of the light fixture, the TX Series also enables enhanced lighting options for illuminating the entire surroundings of the balustrades.

2.     ការ​រចនា
ម៉ូដែល TX Series មានការ​រចនា​ផ្នែក​មុខ​ងារ​សមញ្ញ ដែល​ផ្ដល់​នូវ​ភាព​រលូន សុវត្ថិភាព និង​ផាសុកភាព​ ដែល​អ្នក​ប្រើ​ប្រាស់​រំពឹងថា​នឹង​ទទួល​បាន​ដោយមិនដឹង​ខ្លួន​នៅ​ពេល​ដែល​ជិះ​លើ​ជណ្ដើរ​យន្ត​នេះ ។ ឧទាហរណ៍ តាម
រយៈការ​កាត់បន្ថយ​ទំហំ​គ្រោង​ដែក​​សម្រាប់​ទ្រ​បង្កាន់ដៃរបស់ជណ្ដើរ​យន្ត ការ​រចនា​របស់​ម៉ូដែល TX Series បាន​ពង្រីក​ទំហំ​ផ្ទៃ​​កញ្ចក់​ ហើយ​មានភាព​សមញ្ញជាង​មុន​ច្រើន​ នៅចំណុច​ដើរ​ចូល និង​ដើរ​ចេញ​ ដោយ​កាត់​បន្ថយ​​ចំនួន​ចំណុច​ផត និង​ចំណុច​លយ​ចេញ​នៅ​តាម​ធ្នាក់ដៃ ។ បន្ថែម​លើ​នេះ តាមរយៈការ​ពង្រីក​ចំណុច​ដំឡើង​អំពូល​ភ្លើង ម៉ូដែល TX Series ក៏​ផ្ដល់​នូវ​​ជម្រើស​ភ្លើងច្រើនជាងមុន​​​សម្រាប់​បំភ្លឺជុំវិញ​បង្កាន់ដៃ​ផងដែរ ។
 
3.Space saving
By shortening the span dimensions(3 by 150 mm, the TX Series has made it possible to install escalators in more confined spaces where installation presents difficulties with conventional product designs.

1.     សន្សំសំចៃ​ទីកន្លែង
តាមរយៈការ​កាត់បន្ថយ​បណ្ដោយ​ប្រវែង 150*3  មីល្លីម៉ែត្រ ម៉ូដែល TX Series អាច​ផ្ដល់​លទ្ធភាព​ក្នុងការ​ដំឡើង​ជណ្ដើរ​យន្ត​នៅ​ក្នុងទីតាំង​ដែលតូច​ជាងមុន​ ដែលការ​តំឡើងតែងជួបការ​លំបាក​​សម្រាប់​​ផលិតផល
ធម្មតាៗ​​​​ ។
 
(1) In China, Hitachi started selling the TX Series escalator in June, 2017.
(2) The made-in-China escalator, “SX series,” which is previous model of “TX series.”
(3) The span between the beam on upper floor and that on the lower floor of the escalator when the escalator is installed.
*       1 នៅ​ក្នុង​ប្រទេស​ចិន ក្រុមហ៊ុនហ៊ីតាឈី បាន​ចាប់ផ្ដើម​លក់​ជណ្ដើរ​យន្ត​ម៉ូដែល TX Series កាលពី​ខែ​មិថុនា ឆ្នាំ ២០១៧
*       2 ជណ្ដើរ​យន្ត​ផលិត​នៅ​ប្រទេស​ចិន ម៉ូដែល “SX Series” ដែលជា​ម៉ូដែល​មុន​របស់ “TX Series”

*       3 ប្រវែង​ចន្លោះពី​​ធ្នឹម​ដែក​ខាង​លើ និង​ធ្នឹមដែក​ខាងក្រោម របស់​ជណ្ដើរ​យន្ត នៅពេល​ដែល​ជណ្ដើរ​យន្ត​តំឡើង​រួច
 
Hitachi, Ltd., headquartered in Tokyo, Japan, delivers innovations that answer society’s challenges with our talented team and proven experience in global markets. The company’s consolidated revenues for fiscal 2014 (ended March 31, 2015) totaled 9,761 billion yen ($81.3 billion). Hitachi is focusing more than ever on the Social Innovation Business, which includes power & infrastructure systems, information & telecommunication systems, construction machinery, high functional materials & components, automotive systems, healthcare and others. For more information on Hitachi, please visit the company’s website atwww.hitachi.com.

ក្រុមហ៊ុន ហ៊ីតាឈី អិលធីឌី (TSE: 6501) ដែលមាន​ស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន ​ផ្ដល់​នូវ​ផលិតផល​បង្កើតថ្មី ដែល​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​របស់​សង្គម ។ ប្រាក់ចំណូលរួម​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ​សារពើ​ពន្ធ 2016 (បញ្ចប់​នៅ​ថ្ងៃទី ៣១ ខែ​ មីនា ឆ្នាំ ២០១៧) សរុប​ចំនួន 9,162.2 ពាន់​លាន​យ៉េន (81.8 ពាន់​លាន​ដុល្លារ​) ។ សម្ព័ន្ធ ក្រុមហ៊ុន​ ហ៊ីតាឈីគ្រុប គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេនៅ​ក្នុង​សកល​លោក ខាង​ផ្នែក​អាជីវកម្ម​នវានុវត្តន៍​សង្គម ហើយមាន​បុគ្គលិក​ប្រមាណ 304,000 នាក់ទូទាំង​សកល​លោក ។ តាមរយៈការ​បង្កើត​ថ្មី​ដោយមានការ​សហការ ក្រុមហ៊ុន​ហ៊ីតាឈី កំពុង​ផ្ដល់​នូវ​ដំណោះ​ស្រាយ​​ដល់អតិថិជន​ នៅក្នុង​វិស័យ​ជា​ច្រើន​ ដូចជា ថាមពល ឧស្សាហកម្ម ការ​ចែកចាយ ធនធានទឹក ​ការអភិវឌ្ឍន៍ទីក្រុង ហិរញ្ញវត្ថុ អភិបាល​កិច្ច និង​វិស័យសាធារណៈ និងសុខាភិបាល ជាដើម ។ សម្រាប់ព័ត៌មាន​បន្ថែមស្ដីអំពីក្រុមហ៊ុន ហ៊ីតា​ឈី សូមចូលទៅគេហទំព័រ​របស់​ក្រុមហ៊ុន http://www.hitachi.com ។ 


0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget