Showing posts with label Android App. Show all posts
Showing posts with label Android App. Show all posts

Tuesday, August 29, 2017

កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ ជា​កម្មវិធី​ដែល​អាច​ស្វែង​រក​ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ (ពេទ្យ) ដោយ​មាន​ការ​ពន្យល់​ជា​ភាសាខ្មែរ ច្បាស់ៗ ងាយ​យល់ សម្រាប់​ប្រជាជន​ខ្មែរ​គ្រប់​គ្នា ជា​ពិសេស​សម្រាប់​និស្សិត​ពេទ្យ​ដែល​ត្រូវការ​បកប្រែ និង​ស្វែង​យល់​ពី​ឯកសារ​វេជ្ជសាស្ត្រ​ផ្សេងៗ។


កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ
​
ថ្ងៃ​នេះ Sabay សូម​ណែនាំ​កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ​ល្អៗ​ចំនួន ៥ ដែល​បង្កើត​ឡើង​ដោយ​អ្នក​អភិវឌ្ឍន៍​​កម្មវិធី​​ក្នុង​ស្រុក សម្រាប់​និស្សិត​ពេទ្យ​ឲ្យ​រៀន​កាន់​តែ​ងាយ​ស្រួល​ជាង​មុន៖
តោះ! នៅ​ចាំ​អី​ទៀត មាន​កម្មវិធី​ល្អ​ហើយ អាច​ដោនឡូត​បាន​នៅ​ខាង​ក្រោម​នេះ៖

សម្រាប់​អ្នក​ប្រើ iOS
សម្រាប់​អ្នក​ប្រើ Android
#កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ ទាំង​អស់​នេះ សុទ្ធ​តែ​ជា​កម្មវិធី​ដែល​អាច៖
  • -អាច​ប្រើប្រាស់​បាន​ដោយ​មិន​ចាំ​បាច់​មាន​អ៊ីនធើណិត
  • -មាន​មុខងារ​ស្វែង​រក​ពាក្យ​ដែល​អ្នក​វាយ​បញ្ចូល
  • -មាន​មុខងារ​កំណត់​នូវ​ពាក្យ​ដែល​អ្នក​ពេញ​ចិត្ត
  • -ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ និង​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។

កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ

បញ្ជាក់​ថា ទិន្នន័យ​ក្នុង​កម្មវិធី​នេះ​​មាន​មួយ​ចំនួន​​ត្រូវ​បាន​ដក​ស្រង់ និង​កែ​សម្រួល​ចេញ​ពី​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា៖ វចនានុក្រម​ពេទ្យ អង់គ្លេស-ខ្មែរ(និពន្ធ​ដោយ ហែម សារី) សៀវភៅ Medical Survival Khmer និង​វិបសាយ​វចនានុក្រម​វេជ្ជសាស្រ្ត​ផ្សេងៗជា​ច្រើន​ផង​ដែរ​៕

Sunday, August 20, 2017

Adobe Photoshop Lightroom ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កម្មវិធី​កែ​រូប​​មួយ​ដែល​មាន​មុខងារ​សម្បូរ​បែប​ជា​ច្រើន។ អ្វី​ដែល​ពិសេស​​កម្មវិធី​នេះ​មាន​បង្កប់​មុខងារ​ថត​រូប​ដែល​អាច​ឲ្យ​យើង​កែ​កម្រិត​ ISO, Shutter Speed និង មុខងារ​ដទៃ​ទៀត​ដូច​ជា​ការ​ថត​លើ​កាមេរ៉ា​ DSLR អ៊ីចឹង​ដែរ។


ដើម្បី​ប្រើ​ប្រាស់​មុខងារ​ថត​រូប​នេះ​ ដំបូង​គ្រាន់​តែ​ទាញ​យក​កម្មវិធី​ដែល​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​នៅ​លើ​ Play Store និង App Store។ ពេល​ដំឡើង​រួច​បើក​កម្មវិធី រួច​ចុច​លើ​រូប​​កាមេរ៉ា​នៅ​ផ្នែក​ខាង​ស្ដាំ​ខាង​ក្រោម នោះ​នឹង​ចូល​ទៅ​ដល់​មុខងារ​ថត​រូប​ជា​មិន​ខាន។


ប៉ុន្តែ​អ្នក​ត្រូវ​​ប្ដូរ​ពី​ការ​ថត​ Automatic ទៅ​ជា​ Professional ដើម្បី​អាច​កំណត់​ ISO, Shutter Speed ឬ Exposure បាន។


ពេល​ដែល​ថត​រួច​អ្នក​ថែម​ទាំង​អាច​កែ​កុន​រូបភាព​តាម​កម្មវិធី​នេះ​​បាន​​ផ​ង​ដែរ៕​​

Saturday, August 19, 2017

ដើម្បី​ដឹង​ថាទូរសព្ទ​​អ្នក​មាន​សមត្ថភាព​កម្រិត​ណា​ កម្មវិធី​ AnTuTu Benchmark​ អាច​ធ្វើ​ការ Test ពី​កម្លាំង​ម៉ាស៊ីន​ដូចជា RAM និង CPU។ លើស​ពី​នេះ​វា​នឹង​បង្ហាញ​ពី​ព័ត៌មាន​សំខាន់ៗ និងRanking ទូរសព្ទ​ធៀប​ទៅ​នឹង​ម៉ាក​ទូរសព្ទ​ដទៃ​ទៀត។



ទាញយក​សម្រាប់ Android និង iOs
ការ​បង្កើត​មាតិកា​នានា​សម្រាប់​បង្ហោះ​លើ​បណ្តាញ​សង្គម​ដូច​ជា​ ​Instagram​ ​និង​ ​Facebook​ ​នោះ​ ​គឺ​ជា​រឿង​ងាយ​ស្រួល។ ប៉ុន្តែ​ការ​បង្កើត​មាតិកា​ដែល​ធ្វើ​ឲ្យ​មាន​គេ​ចាប់​អារម្មណ៍​ ​និង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ល្បីល្បាញ​នោះ​ ​គឺ​ជា​រឿង​មិន​ងាយ​ប៉ុន្មាន​ទេ។ ដូច​នេះ​ ​ចង់​បង្កើត​មាតិកា​ដែល​គេ​ចាប់​អារម្មណ៍​ច្រើន​ ​គឺ​អាច​សាក​ល្បង​បណ្ដា​ ​App​ ​ខាង​ក្រោម​នេះ​បាន​ ​៖
  • -MuseCam​ ​ជំនាញ​ថត​ ​និង​កែ​រូប​សម្រាប់​ ​iOS

  • -Boomerang​ ​ជំនាញ​ផលិត​រូបភាព​មាន​ចលនា​ ​(GIF)​ ​សម្រាប់​ ​Android​ ​និង​ ​iOS

  • -VSCO​ ​ជំនាញ​កែ​រូប​ជា​មួយ​ ​Filter​ ​ពណ៌​ជា​ច្រើន​ ​សម្រាប់​ ​Android​ ​និង​ ​iOS

  • -Snapseed​ ​ជំនាញ​កែ​រូប​ប្រជែង​ជា​មួយ​ ​VSCO​ ​ហើយ​មាន​ប្រើ​លើ​ ​Android​ ​និង​ ​iOS
  • -Hyperlapse​ ​សម្រាប់​កែ​វីដេអូ​ធម្មតា​ទៅ​ជា​លឿន​សម្រាប់​ ​iOS
  • -Apple Clips​ ​ជំនាញ​បន្ថែម​អក្សរ​ ​ក៏​ដូច​ជា​រូបភាព​កំប្លែង​សម្រាប់​ ​iOS
  • -Vidlab​ ​សមត្ថភាព​កាត់​ត​បន្ថែម​សំឡេង​ ​និង​ ​FX​ ​មិន​ចាញ់​កុំព្យូទ័រ​ ​ហើយ​មាន​នៅ​លើ​ ​iOS
  • -Buffer​ ​ជា​កម្មវិធី​កំណត់​ម៉ោង​បង្ហោះ​រូបភាព​ដោយ​ស្វ័យប្រវត្តិ​ ​សម្រាប់​ ​iOS​ ​និង​ ​Android
  • -Facebook Pages Manager​ ​កម្មវិធី​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ ​Facebook Page​ ​ហើយ​មាន​ប្រើ​នៅ​លើ​ ​iOS​ ​និង​ ​Android៕

Wednesday, August 16, 2017

តើមិត្តអ្នកអាន ធ្លាប់ចង់ដឹងដែរឬទេ ថាអ្នកណាខ្លះ unfriend អ្នកនៅក្នុង Facebook?


ប្រសិនបើលោកអ្នក ចង់ដឹងនោះ ឥឡូវនេះយើង សូមណែនាំ អ្នកនូវ កម្មវិធីមួយ ដែលអាច អោយអ្នក ដឹងភ្លាមៗថា អ្នកណា ខ្លះបាន unfriend អ្នក អ្នកណា ខ្លះបាន deactivate account របស់គេ ជាដើម។ វាមានឈ្មោះថា “Who Deleted Me for Facebook” ដែលជា កម្មវិធីមួយប្រភេទ អាចអោយ អ្នកដឹង ភ្លាមៗបន្ទាប់ ពីនរណា ម្នាក់បាន លុបអ្នក ចេញពី Friend List របស់គេ ឬហៅថា Unfriend។

កម្មវិធីមួយនេះ អាចដំណើរការ បានទាំង ២ ប្រព័ន្ធ គឺ iOS និង Android ហើយក៏អាច មើលនៅក្នុង កុំព្យូទ័រ បានទៀតផង ដោយការ ប្រើប្រាស់ Extension ដូចនេះដើម្បី ទាញយក កម្មវិធី ទាំងនេះ នៅលើ ស្មាតហ្វូន របស់អ្នកនោះ សូមទាញយក តាមតំណរ ខាងក្រោមនេះ!!
ចំពោះរបៀបប្រើប្រាស់ (iOS & Android)៖ បន្ទាប់ពីអ្នក បានតម្លើង កម្មវិធី មួយនេះរួច សូមបើកវា រួចធ្វើការ Login នូវ account Facebook របស់អ្នកចូល រួចរង់ចាំ ដល់វា ដំណើរការចប់ វានឹងត្រលប់ មកកាន់ កម្មវិធីដើមវិញ។ បន្ទាប់មក គ្រាន់តែចុច លើពាក្យ ​“View Your Friend List” វានឹងបង្ហាញ ប្រាប់ថា អ្នកណា ខ្លះបាន unfriend អ្នក ហើយអ្នក ក៏អាច​ សាកល្បង ដើម្បីចង់ ដឹងថា កម្មវិធីនេះ ដំណើរការ ឬក៏អត់ បានផងដែរ ដោយសាកល្បង យកគណនី (account) របស់នរណា​ម្នាក់ ដែលជា Friend អ្នកនៅក្នុង Facebook រួចធ្វើការ unfriend អ្នក រួចត្រលប់ មកត្រួត ពិនិត្យមើល account អ្នកម្តងទៀត នឹងឃើញ ម្នាក់នោះបាន unfriend អ្នកជាក់ជា មិនខាន។


ចំពោះការប្រើប្រាស់នៅលើកុំព្យូទ័រវិញ (សម្រាប់តែ Chrome)៖ ជាដំបូង សូមបើក Google Chrome រួច ចុចទីនេះ ហើយចុច លើពាក្យ “Add to Chrome” រួចចុច “Add” ដើម្បីធ្វើការ Confirm រង់ចាំដល់វា ដំណើរការចប់ រួចវា នឹងបង្ហាញ icon ថ្មីមួយ នៅលើ Chrome ជាក់ជា មិនខាន។ (សូមមើល រូបខាងក្រោម)។


ហើយដើម្បីមើល សូមចុចលើ icon ថ្មីនោះ រួចវានឹង នាំអ្នក ទៅកាន់ ទំព័រថ្មីមួយទៀត រួចសូមចុច “See who deleted you Previously” នោះអ្នកនឹង ឃើញថាអ្នក ណាខ្លះបាន unfriend អ្នកជាក់ ជាមិនខាន។

Friday, August 11, 2017

ដោយសារ Android ជា​ប្រព័ន្ធ​ប្រតិបត្តិការ​បើក​ចំហ (Open-Source) នាំ​ឲ្យ​​វា​ងាយ​​ឆ្លង​មេរោគ​ផ្សេងៗ​ពី​ប្រភព​អ៊ីនធឺណិត​ឬ​ឧបករណ៍​ដទៃ។ ​ដើម្បី​បញ្ចៀស​បញ្ហាឈីក្បាល​ Sabay ណែនាំ​ឲ្យ​ស្គាល់​នូវ​កំពូល​កម្មវិធី​កម្ចាត់​មេរោគ​ល្អៗ​ទាំង ៥ ដែល​អ្នក​ប្រើ​ Android មិន​គួរ​រំលង។​

១.AVG AntiVirus Security:



AVG ជា​កម្មវិធី​សាមញ្ញ​មួយ ហើយ​អ្នក​រាល់​គ្នា​ប្រាកដ​ជា​ធ្លាប់​ឮ​ព្រោះ​វា​ក៏​ជា​កម្មវិធី​កម្ចាត់​មេរោគ​ល្អ​មួយ​នៅ​លើ​កុំព្យូទ័រ​។ បច្ចុប្បន្ន AVG មាន​ការ​ចុច​ទាញ​យក​ប្រមាណ ១០០ លាន​ដង ហើយ​សម្បូរ​ទៅ​ដោយ​មតិ (Review) ថា​ជា​កម្មវិធី​ល្អ​បំផុត។​

អ្នក​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ ហើយ​មុខងារ​ពិសេសៗ​មាន​ដូច​ជា​ធ្វើ​ការ​ទប់​ស្កាត់​និង​កម្ចាត់​នូវ​រាល់​មេរោគ​ដែល​បាន​ឆ្លង, បង្កើន​ល្បឿន​ស្មាតហ្វូន, ចាប់​ទីតាំង​ទូរសព្ទ​ដែល​បាត់។ ចំណែក​ឯ​ប្រភេទ​ដាក់​លក់ អាច​នឹង​មាន​មុខងារ​លើស​ពី​ហ្នឹង​ជា​ច្រើន​ទៀត។

ចុច​ទាញ​យក​ AVG នៅ​ត្រង់​នេះ

២.CM Security&Find My Phone:



កម្មវិធី​បន្ទាប់​គឺ CM Security ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន ដែលផ្តោត​​ទីផ្សារ​អ្នក​ប្រើប្រាស់​ជា​ភាសា​អង់គ្លេស។​ កម្មវិធី​នេះ​អាច​ទប់ស្កាត់​ការ​ចម្លង​ចូល​មេរោគ​ផ្សេងៗ​បាន​សឹង​ ១០០ ភាគរយ ដោយ​មាន​មុខងារ​ជា​ច្រើន​ទៀត បន្ថែម​ទាំង​ការ​ពង្រឹង​ល្បឿន​ដំណើរការ​នៃ​ស្មាតហ្វូន​ផង​ដែរ។
ទៀត​សោត​មុខងារ Find My Phone របស់​កម្មវិធី​នេះ ធ្វើ​ការ​បាន​ល្អ​បំផុត​ ដោយ​ប្រើប្រាស់​នូវ Google Maps និង​មាន​មុខងារ​ពន្លឺ​សំឡេង​ចេញ​ពី​ស្មាតហ្វូន ក្នុង​ការ​ស្វែង​រក​ទូរសព្ទ​ដែល​បាត់។​
ចុច​ទាញ​យក CM Security នៅ​ត្រង់​នេះ

៣.Lookout:



ជា​កម្មវិធី​ល្អ​មួយ​ផ្សេង​ទៀត​មាន​ឈ្មោះ​ថា Lookout Security & Antivirus ដែល​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​ក៏​មាន​កញ្ចប់​ដាក់​លក់​ដោយ​ត្រូវ​បង់​ ៥ ដុល្លារ​ក្នុង​មួយ​ខែ​ឬ​ ៣០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ចំពោះ​មុខងារ​ពិសេសៗ​នៃ​កំណែ​ Free មាន​ដូច​ទៅ​នឹង​កម្មវិធី​ដទៃ​ទៀត​ដែរ ហើយ​មុខងារ​កាន់​តែ​ល្អ​មួយ​ទៀត គឺ​វា​អាច​ចងចាំ​នូវ​ទីតាំង​ចុង​ក្រោយ​បង្អស់​នៅ​ពេល​ដែល​ស្មាតហ្វូន​អស់​ថាមពល​រលត់​ឈឹង ដែល​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ទូរសព្ទ​ដែល​បាត់​ដោយ​ចៃដន្យ។​
ចុច​ទាញ​យក Lookout នៅ​ត្រង់​នេះ

៤.Avast Mobile Security:

បើ​និយាយ​ពី​កម្មវិធី​កម្ចាត់​មេរោគ​ដ៏​ល្អ ហើយ​ឥត​គិត​ថ្លៃ​លើ​កុំព្យូទ័រ Avast ជា​ជម្រើស​របស់​អ្នក។ មិន​ខុស​គ្នា​នឹង​ការ​ប្រើ Android វា​ក៏​ជា​ជម្រើស​តែ​មួយ​ដូច​គ្នា។​ មិន​ថា​ទូរសព្ទ​ដែល​​ Root ហើយ​ ឬ​ប្រើប្រាស់​កម្មវិធី Lock ប្រភេទ​ណា​ ក៏​ Avast អាច​ធ្វើ​ការ​បាន​យ៉ាង​រលូន​ក្នុង​ការ​ទប់ស្កាត់​មេរោគ​ចម្លង​ផ្សេងៗ។​

យ៉ាងណាមិញ​បន្ទាប់​ពី Free វា​ក៏​មាន​ដាក់​កញ្ចប់​បង់​លុយ​ប្រចាំ​ខែ​ដោយ​ត្រូវ​ចំណាយ​ ១,៩៩ ដុល្លារ និង​ប្រចាំ​ឆ្នាំ ១៩,៩៩ ដុល្លារ ដើម្បី​ទទួល​បាន​មុខងារ​ល្អៗ​ជា​ច្រើន​ទៀត។​
ចុច​ទាញ​យក​ Avast Mobile នៅ​ត្រង់​នេះ

៥.ESET Mobile Security & Antivirus:


ជា​ការ​ពិត​ណាស់​តាម​កុំព្យូទ័រ​ធ្វើ​អាជីវកម្ម​ធំៗ​ជា​ច្រើន មិន​ទុក​ចិត្ត​កម្មវិធី Free។ ពួក​គេ​រមែង​រើស​យក ESET ដែល​ត្រូវ​ចំណាយ​លុយ​ក្នុង​ការ​បង់​ប្រចាំ​ខែ​ឬ​ឆ្នាំ។ សម្រាប់ Android មិន​មាន Free នោះ​ឡើយ ដោយ​គ្រាន់​តែ​អាច​ឲ្យ​សាកល្បង​ប្រើ​រយៈ​ពេល ៣០ ថ្ងៃ​ហើយ​មាន​គម្រោង​បង់​ប្រចាំ​ឆ្នាំ ១៤,៩៩ ដុល្លារ។
មុខងារ​ពិសេសៗ​នៃ​កម្មវិធី ESET គឺ​មាន​ច្រើន​រាប់​មិន​អស់ ទាំង​មុខងារ Find My Phone, Call និង SMS Blocking បន្ថែម​នឹង​ប្រព័ន្ធ​ការពារ​ច្រើន​ទៀត​ដែល​អ្នក​អាច​សាកល្បង​ប្រើ​ដោយ​ខ្លួន​ឯង​បាន។

Monday, August 7, 2017

កាមេរ៉ា​ ​iPhone 7 Plus​ ​ត្រូវ​គេ​ទទួល​ស្គាល់​ថា​មាន​សមត្ថភាព​ខ្ពស់​ ​ជា​ពិសេស​ជា​មួយ​មុខងារ​ ​Portrait Mode​ ​ដែល​ថត​រូប​មាន​ផ្ទៃ​ក្រោយ​ព្រឹល​តិច​ៗ​ទាក់ទាញ​ដូច​កាមេរ៉ា​ ​DSLR។ ប៉ុន្តែ​បើ​មើល​តម្លៃ​របស់​វា​ហាក់​ជ្រុល​បន្តិច​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ​ ​គឺ​មាន​ប្រមាណ​ចាប់​ពី​ជាង​ ​៧០០​ ​ដុល្លារ​ ​ដល់​ជាង​ ​១​ ​ពាន់​ដុល្លារ។


ដោយ​ឡែក​ ​សម្រាប់​ស្មាតហ្វូន​ ​Android​ ​ដែល​មាន​តម្លៃ​សមរម្យ​ចន្លោះ​ពី​ ​២០០​ ​ដុល្លារ​ដល់​ ​៨០០​ ​ដុល្លារ​ ​គឺ​អាច​ថត​រូប​ ​និង​កែ​រូប​បាន​ទាក់ទាញ​លើស​ ​iPhone 7 Plus​ ​បាន​ផង​ដែរ​ ​ដោយ​គ្រាន់​តែ​ប្រើ​ ​App​ ​ទាំង​នេះ ៖
  • -Candy Camera​ ​ជំនាញ​ខាង​ ​Selfie​ ​និង​កែ​រូប​ជា​មួយ​ ​Sticker​ ​ឡូយៗ​ជា​ច្រើន។
  • -DSLR Camera Pro​ ​ជា​កម្មវិធី​ដែល​មាន​មុខងារ​បញ្ជា​ដូច​កាមេរ៉ា​ ​DSLR​ ​ទាំង​ស្រុង។
  • -Footej Camera​ ​ជំនាញ​ខាង​ថត​ ​និង​កែ​រូប​ទេសភាព។
  • -Google Camera​ ​ជំនាញ​ថត​កន្លែង​ងងឹត​ ​ហើយ​ងាយ​បង្ហោះ​រូបភាព​ ​ឬ​វីដេអូ​ទៅ​រក្សា​ក្នុង​ ​Google Drive​ ​បាន​យ៉ាង​រហ័ស។
  • -Cardboard Camera​ ​សមត្ថភាព​ពិសេស​ ​អាច​ផលិត​រូបភាព​ ​និង​វីដេអូ​ប្រភេទ​ ​៣៦០​ ​ដឺក្រេ។
  • -Motion Stills​ ​អាច​ផលិត​វីដេអូ​ខ្លី​ប្រមាណ​ ​៣​ ​វិនាទី​ ​និង​បម្លែង​ទៅ​ជា​រូបភាព​មាន​ចលនា​ប្រភេទ​ ​GIF។
  • -Z Camera​ ​ជំនាញ​កែ​រូប​ ​ប្ដូរ​ពណ៌​សក់​ ​បន្ថែម​សាក់​ ​លេង​ពណ៌​ភ្នែក​ ​ឬ​ធ្វើ​ឲ្យ​មុខមាត់​រលោង​ជា​ដើម៕

Tuesday, July 25, 2017

កម្មវិធី​សិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ឬ Khmer Rouge History ជា​កម្មវិធី​ទូរសព្ទ​ថ្មី​​ដែល​មាន​រួម​បញ្ចូល​ទាំង​សំលេង និង​វីដេអូ​ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​សិក្សា​ពី​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម​ក្នុង​អំឡុង​ឆ្នាំ ១៩៧៥-១៩៧៩។


លោក កែវ ដួង អ្នក​និពន្ធ​នៅ​ក្នុង​កម្មវិធី​សិក្សា​ប្រវត្តិសាស្រ្ត​ខ្មែរ បាន​ឲ្យ​ដឹង​ថា គោល​បំណង​ដែល​បង្កើត​ចេញ​ជា​រូប​រាង​កម្មវិធី​នេះ​ឡើង ដើម្បី​ចែក​ចាយ​ជា​មេរៀន​ប្រវត្តិសាស្ត្រ​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ និង​មហាវិទ្យាល័យ​ឲ្យ​បាន​យល់​ដឹង​ពី​ដើម​ហេតុ ឬ​ទុក្ខ​លំបាក​ដែល​ដូន​តា ឬ​ឪពុក​ម្ដាយ​ដែល​ធ្លាប់​បាន​ឆ្លង​កាត់។
លោក​​ថា កម្មវិធី​នេះ​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ ជាមួយ​ក្រុម​អ្នក​ជំនាញ​ជា​ច្រើន​រូប។ មិន​ត្រឹម​តែ​ជា​កម្មវិធី​ចងក្រង​ជា​អត្ថបទ​អក្សរ​នោះ​ទេ វា​មាន​ទាំង​សំឡេង មាន​វីដេអូ​បែប​ប្រវត្តិសាស្ត្រ​ទៀត​ផង។ កម្មវិធី​នេះ​ក៏​ត្រូវ​បាន​ក្រសួង​អប់​រំ បាន​ដាក់​បញ្ចូល​ជា​កម្មវិធិី​សិក្សា​ក្រៅ​ប្រព័ន្ធ​សម្រាប់​សិក្សា​បន្ថែម​ចំពោះ​សិស្សានុសិស្ស​ងផង​ដែរ។


លោក កែវ ដួង

កម្មវិធី​នេះ​ទាំង​អស់​រួម​មាន ៨ ជំពូក និង​ចែក​ចេញ​ជា ៣៩ ជំពូក​តូចៗ ​ដែល​អាច​នឹង​ត្រូវ​ដាក់​បញ្ចូល​ថែម​ទៀត​ទៅ​តាម​​ពេលវេលា​សម​ស្រប។

កម្មវិធី​នេះ​អាច​ដោនឡូត​បាន​ពី Play Store ឥឡូវ​នេះ តែ​ចំពោះ App Store ត្រូវ​រង់​ចាំ​ប្រហែល​ជា​យ៉ាង​យូរ ៣ ​ថ្ងៃ​ទៀត៕
ទស្សនា​ការ​ពន្យល់​ពី​ការ​បង្កើត​កម្មវិធី​នេះ​ឡើង។


អត្ថបទ​ពាក់​ព័ន្ធ៖

Sunday, July 9, 2017

បច្ចុប្បន្នអាកាសធាតុប្រើប្រួលលឿនខ្លាំងណាស់ នោះក៏ដោយសារតែមនុស្ស លោកជាអ្នកសាង ធ្វើឲ្យផែនដី ដើរទៅកាន់ចំនុច ចុងក្រោយបន្តិចម្ដងៗ ដូចល្ងាច ម្សិលមិញអញ្ចឹង ភ្លៀងធ្លាក់ខ្លាំង តែមួយកំណាត់ ទីក្រុងភ្នំពេញ ធ្វើឲ្យលិច នៅតំបន់មួយចំនួន ពិសេសគឺផ្លូវ កម្ពុជាក្រោម តែម្ដង រីឯប៉ែកខាងបឹងកេងកង វិមានឯករាជ្យ កោះពេជ្រ បែរជាមិនមាន ភ្លៀងទៅវិញ។ ទាំងនេះ នៅមិនទាន់អស់ នៅឡើយទេ គឺថានៅមានជា បន្តបន្ទាប់ទៀត ដូច្នេះហើយដើម្បី មានភាព ងាយស្រួល ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ ស្មាតហ្វូន ឬថេប្លេត ដំណើរការដោយ Android និង iOS គប្បីមានកម្មវិធី អាកាសធាតុមួយទុក ប្រើប្រាស់នឹងគេ ដើម្បីដឹងអំពី ដំណឹងមុនថា ថ្ងៃនេះ ឬថ្ងៃស្អែក នឹងមានអ្វីកើត ឡើងជាដើម។



AccuWeather

គឺជាកម្មវិធី Free មិនគិតប្រាក់អ្វីទាំងអស់ ដោយកម្មវិធីនេះមានអ្នក ប្រើប្រាស់ច្រើន ថែមទាំងទទួលបាន ការ Rate ខ្ពស់ពីសំណាក់អ្នក ប្រើប្រាស់ទៀតផង ដោយសារតែវា មានភាពងាយស្រួល ក្នុងការប្រើប្រាស់ ងាយស្រួលយល់ មិនរញ៉េរញ៉ៃ។

Download: Android ឬ iOS

Yahoo Weather

នេះក៏ជាកម្មវីធីពេញនិយមមួយក្នុងចំនោមកម្មវិធីពេញនិយមជាច្រើន ផ្សេងទៀតដែរ ដោយបច្ចុប្បន្នកំពុងមាន អ្នកប្រើប្រាស់ ជាច្រើនលាននាក់ ថែមទាំងទទួល បានការ Rate បានខ្ពស់ ទៀតផង ដោយសារតែ វាមានភាពងាយស្រួល ក្នុងការប្រើប្រាស់ មិនរញ៉េរញ៉ៃ ថែមទាំង Free អាចប្រើ ពុំចាំបាច់បង់ប្រាក់។

Download: Android ឬ iOS

The Weather Channel

នេះក៏ជាកម្មវិធី Free ផងដែរ ដែលអ្នកអាចពិនិត្យមើលអាកាសធាតុភ្លាមៗ អាកាសធាតុ ក្នុងអំឡុងពេល 15 ថ្ងៃទៅ មុខទៀត ក៏ដូចជាអាកាសធាតុ ផ្សេងៗទៀត ទៅតាមទីតាំងផ្ទាល់ ដែលអ្នក កំពុងស្ថិតនៅ រាប់បញ្ចូលទាំង សំណើម ថ្ងៃរះ ថ្ងៃលិច និងជាច្រើន ផ្សេងទៀត។

Download: Android ឬ iOS

WeatherPro Free

អ្នកអាចពិនិត្យមើលអាកាសធាតុបានមុន 7 ថ្ងៃ ថែមទាំងអាចមើលដឹងថា នឹងមានភ្លៀង មានព្យុះ ខ្យល់កន្ត្រាក់ និងជាច្រើនផ្សេងទៀត ដែលត្រៀមនឹងកើតមាន ឡើងក្នុង អំឡុងពេល ៣ ម៉ោង ទៅមុខជាដើម ទៅតាម តំបន់ និងទីតាំងអ្នក កំពុងនៅផ្ទាល់។ កម្មវិធីនេះ នឹងប្រាប់អំពីដំណឹង ប្រកាសអាសន្ន ផងដែរ នៅពេលដែល ពត៌មានផ្ដល់ មកថា មានព្យុះ ឬខ្យល់កន្ត្រាក់ ជាដើម។

Download: Android ឬ iOS

Weather Live Free

នេះក៏ជាកម្មវិធីអាកាសធាតុ Free មួយផងដែរ ដែលអ្នកអាចស្វែរកបាន ឥតគិតប្រាក់ ជាមួយនឹងមុខងារ ជាច្រើន ដែលអ្នកអាចដឹង តាមរយៈកម្មវិធី ផ្ទាល់ដូចជា កម្លាំងខ្យល់ សម្ពាធ ភ្លៀង ព្រះអាទិត្យរះ លិច ជាច្រើន ផ្សេងទៀត។

Download: Android ឬ iOS


គួរបញ្ជាក់ផងដែរថា កម្មវិធីខាងលើពួកវាមានដំណើរការទូទៅដូចជា ដោយប្រាប់ឲ្យយើង បានដឹងនូវដំណឹង ជុំវិញអាកាសធាតុ ជុំវិញទីតាំង ដែលយើង កំពុងស្ថិតនៅ ក៏ដូចជាប្រាប់ អំពីអាកាសធាតុ នៅប៉ុន្មាន ម៉ោងបន្ទាប់ ប៉ុន្មានថ្ងៃបន្ទាប់ និងដំណឹង ផ្សេងៗទៀត ជាច្រើនដូចបាន រៀបរាប់ ខាងលើ។ ដូច្នេះចាំដល់ អង្កាល់ទៀត? អ្នកអាចស្វែងរក ពួកវាបាន នៅតាមទីផ្សារ អេឡិចត្រូនិច Play Store និង App Store បានចាប់ពីថ្ងៃ នេះតទៅ ដើម្បីបញ្ចៀសអំពី បញ្ហាភ្លៀងធ្លាក់ ជោគខ្លួន លិចផ្លូវ លិចផ្ទះជាដើម។

Friday, June 23, 2017

ប្រិយមិត្ត​ជា​ច្រើន​ប្រហែល​គិត​ថា​ទាល់​តែ​ប្រើ​កម្មវិធី​នៅ​ក្នុង​កុំព្យូទ័រ​ទើប​អាច​ការ​កាត់ត​វីដេអូ​បាន​ ​ដែល​នេះ​គឺ​ជា​ការ​ពិត​តែ​សម្រាប់​វីដេអូ​ជា​ខ្សែភាពយន្ត​ ​ឬ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នានា។ ដោយ​ឡែក​ ​Sabay​ ​ក៏​សូម​ណែនាំ​ ​App​ ​មួយ​ចំនួន​សម្រាប់​ស្មាតហ្វូន​ ​Android​ ​ដែល​អាច​កាត់​ត​វីដេអូ​ ​បន្ថែម​ ​Effect​ ​និង​មុខងារ​ពិសេស​ជា​ច្រើន​ទេ​មិន​ចាញ់​នៅ​ ​Hollywood៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ រដ្ឋ                      

Friday, April 21, 2017

ជាការបន្ថែមបទពិសោធន៍ថ្មីដល់ការកម្សាន្តនៅលើស្មាតហ្វូន ទំព័រនេះយើងសូមណែនាំប្រិយមិត្តអំពីកម្មវិធីច្រៀងខារ៉ាអូខេល្អជាងគេចំនួន ៤ សម្រាប់ប្រើនៅលើស្មាតហ្វុន Android ក៏ដូចជា iPhone បានយ៉ាងពិសេស។

១) Sing! Karaoke by Smule





កម្មវិធីច្រៀងខារ៉ាអូខេនៅលើស្មាតហ្វូននេះ អាចដំណើរការបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS។ Sing! Karaoke by Smule ផ្ដល់ភាពសប្បាយរីករាយដល់អ្នកប្រើ ដោយសារបានភ្ជាប់មកជាមួយមុខងារអាចច្រៀងចម្រៀងខារ៉ាអូខេបាន។

ទាញយក សម្រាប់ Android | iOS

២) Yokee



មានលក្ខណៈពិសេសដោយវាត្រូវបានច្របាច់បញ្ចូលជាមួយវីដេអូ YouTube អាចឱ្យអ្នកបើករកមើលចម្រៀងខារ៉ាអូខេច្រើនលើសលុបនៅលើ YouTube បានងាយស្រួល។ កម្មវិធីនេះ អ្នកអាចទាញយកមកប្រើបានដោយឥតគិតថ្លៃ។ Yokee អាចឱ្យអ្នកស្វែងរកពិន្ទុ ដើម្បីដោះ (unlock) ចម្រៀងដែលអ្នកចូលចិត្ត ដោយមិនចាំបាច់ចំណាយប្រាក់ក៏បាន។

ទាញយកសម្រាប់ Android | iOS

៣) Red Karaoke



ដូចជាកម្មវិធី Yokee ដែរ ដោយ Red Karaoke មានវីដេអូយកចេញពី YouTube ហើយនិងប្រភេទចម្រៀងបានពីប្រភពដទៃ ដូច្នេះអ្នកប្រភពចម្រៀងខារ៉ាអូខេកាន់តែសំបូរបែប។

ទាញយក សម្រាប់ Android | iOS

៤) StarMaker




កម្មវិធី StarMaker អាចឱ្យអ្នកថតបទចម្រៀងដែលអ្នកច្រៀង ព្រមទាំងរូបអ្នកដែលថតដោយកាមេរ៉ាទូរស័ព្ទខាងមុខបាន។ ដូច្នេះអ្នកនឹងអាចបើកមើលពីការសម្ដែង និងច្រៀងរបស់អ្នកចាស់ៗបានងាយស្រួល។

ទាញយក សម្រាប់ Android | iOS

Tuesday, April 18, 2017

បើ​និយាយ​ពី​វិធី ឬ​តិចនិក​ដោនឡូត​វីដេអូ​ពី Facebook នៅ​លើ​ទូរសព្ទ​ដៃ​​សម្រាប់​ប្រិយមិត្ត​ខ្លះ​​បានចេះ​ស្ទាត់​រួច​មក​ហើយ​ ប៉ុន្តែ​អាច​ថា​ នៅ​មាន​ប្រិយមិត្ត​មួយ​ចំនួន​មិន​ទាន់ច្បាស់​ពី​របៀប​ដោនឡូត​នៅ​ឡើយ។ ថ្ងៃ​នេះ​ក្រុម​ការងារ​​សូម​បង្ហាញ​សរុប​​ពីវិធី​ងាយៗ ​រួម​នឹង​ជម្រើស​​ក្នុង​ការ​ដោនឡូត​វីដេអូ​​ដាក់​លើ​ទូរសព្ទ​ប្រភេទ Android ផង​ដែរ។

ជម្រើស​ទី ១៖ SnapTube



SnapTube ជា​កម្មវិធី​ដ៏​ល្អ​មួយ​​សម្រាប់​ដោនឡូត​​វីដេអូ​​ដាក់​លើ​ទូរសព្ទពពួក​ Android វាមាន​សមត្ថភាព​អាច​ដោនឡូត​​វីដេអូ​ពី​វិបសាយ​​​ Social media ល្បីៗ​ជាង ២៥ តែ​វា​មិន​មាន​នៅ​លើ Play Store នោះ​ទេ ប្រិយមិត្ត​ដែល​ចង់​តម្លើង​វា​លើ​ទូរសព្ទ សូម​ចុច​ត្រង់​នេះ បន្ទាប់​ពី​​តម្លើង​ File Apk ហើយ​ត្រូវ​ចូល​ទៅ Setting->Unknown Source រួច​ចុច Done/Open ដើម្បី​បញ្ចប់​ការ​តម្លើង​ រួច​បើក Facebook រួច​ចុច Play ហើយដោនឡូត​យក​តែ​ម្ដង​។

ជម្រើស​ទី ២៖ TubeMate



TubeMate ជា​កម្មវិធី​ល្អ​និង​​ចំណាស់​មួយ​​​ដែល​ប្រិយមិត្ត​​កំពុង​ប្រើ​ហើយ​ក៏​ចូល​ចិត្ត​វា​ខ្លាំង​ណាស់​ដែរ​សម្រាប់​ដោនឡូត​វីដេអូ​ពី Youtube តែ​ប្រិយមិត្ត​ប្រហែល​ជា​​​ភ្លេច​​ថា ក្រៅ​ពី Youtube វា​នៅ​អាច​ដោនឡូត​វីដេអូ​ពីវិបសាយ​​​ Social media ល្បីៗ​ជាង ១០ ទៀត​រួម​នឹង​ Facebook ដែរ។ ចំពោះ​ប្រិយមិត្ត​ដែល​ចង់​តម្លើង​វា​លើ​ទូរសព្ទ សូម​ចុច​ត្រង់​នេះ រួច​តម្លើង​ File Apk បន្ទាប់​ពី​​តម្លើង​ហើយ​ ត្រូវ​ចូល​ទៅ Setting->Unknown Source រួច​ចុច Done/Open ដើម្បី​បញ្ចប់​ការ​តម្លើង​រួច​បើក Facebook រួច​ចុច Play ហើយដោនឡូត​យក​តែ​ម្ដង​។

ជម្រើស​ទី ៣៖ VidMate



VidMate ជា​កម្មវិធី​​ថ្មី​ដែល​មាន​ចំនួន​​អ្នក​ទាញ​យក​ទៅ​ប្រើប្រាស់​ច្រើន​ជាង ៧០ លាន​ដង​ រី​ឯ​សមត្ថភាព​របស់​វា​មិន​ចាញ់​កម្មវិធី​សិស្ស​ច្បង​ទាំង​ពីរ​ខាង​លើ​ប៉ុន្មាន​ទេ ពោល​គឺ​ក្រៅ​ពី Youtube វា​នៅ​អាច​ដោនឡូត​វីដេអូ​ពីវិបសាយ​​​ Social media ល្បីៗ​ជាង ២០ ទៀត​​ក្នុង​កម្មវិធី​តែ​មួយនិង​ប្រើ​របៀប​ដោនឡូត​តែ​មួយ​​ដូច​ខាង​លើ​ដែរ។ សូម​ចុច​ត្រង់​នេះ រួច​តម្លើង​ File Apk ជា​ការ​ស្រេច។
បញ្ជាក់៖ កម្មវិធី​ទាំង​នេះ​ជា​ប្រភេទ Third-party app ដូច្នេះ​​ផ្ទាំង​ពាណិជ្ជកម្ម​លោត​ជារឿយៗ បើ​មិន​ចាំបាច់​អាច Uninstall កម្មវិធី​ទាំង​នេះ​ហើយ Turn-Off Unknown Source វិញ៕

ជម្រើស​ទី ៤៖ Myvideodownloader

មើល​វិដេអូ​បង្ហាញ

Wednesday, April 5, 2017

សម្រាប់​អ្នក​ប្រើ iPhone ចង់​បាន​កម្មវិធី​ហ្វ្រីៗ​ដោនឡូត​ម៉ា​អស់​ដៃ​មិន​អស់​លុយ Sabay បាន​ធ្វើការ​បង្ហាញ​ជូន​រួច​ហើយ នៅឡើយ​តែ​អ្នក​ប្រើ Android តែ​ប៉ុណ្ណោះ​។ ពេល​នេះ​ក្រុម​ការងារ​​មិន​ឲ្យ​អ្នក​ប្រើ Android ឯការ​ទេ បើ​ចង់​​ដោនឡូត​កម្មវិធី​ធំៗ ឬ ហ្គេម​ហ្វ្រីៗ​មិន​អស់​លុយ​បាន​ប្រើ​មុន​គេ​ ចូល​ទៅ Store ទាំង​ ៣ ខាង​ក្រោម​រួច​ធ្វើ​តាម​​ការ​ណែនាំ។



ប្រើ Android មិន​ចង់ដោនឡូត​តាម Play Store សាក​ល្បង​តាម​វិធីនេះ​

១/Tutu Helper



ចំពោះ​អ្នក​ប្រើ iPhone ប្រាកដ​ជា​ស្គាល់​ច្បាស់​ណាស់ ព្រោះ​វា​ជា​ Store ដែល​មាន​កម្មវិធី​ដ៏​សម្បូរ​បែប​ដោនឡូត​មិន​អស់​លុយ​ទេ ងាយៗ​មិន​ចាំបាច់​មាន​កុំព្យូទ័រ​ក៏​បាន​ដែរ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ក៏​អាច​យក​វា​មក​ដាក់​លើ Android បាន​ដែរ​ គ្រាន់​តែ​តម្លើង File APK ចុច​នៅ​ទីនេះ រួចហើយ​បើក Unknown Source ក្នុង Setting បន្ទាប់​មក​តម្លើង​តែ​ម្ដង។

២/Aptoide



ជា Store ដែល​មាន​កម្មវិធី និងហ្គេម​មិន​ចេះ​ខ្វះ​នោះ​ទេ ដោនឡូត​បាន​ម៉ា​ពេញ​ចិត្ត​លឿន​ជាង Play Store ពីរ​ដង កម្មវិធី​ណា​ក៏​ហ្វ្រី​ដែរ អាច​អនុវត្ត​បាន​ដោយ​ខ្លួន​ឯង​មិន​ចាំបាច់​មាន​ជំនួយ​ទេ គ្រាន់​តែ​តម្លើង File APK ចុច​នៅ​ទីនេះ​ រួចហើយ​បើក Unknown Source ក្នុង Setting បន្ទាប់​មក​តម្លើង​​យក​តែ​ម្ដង។

៣/Mobogenie



ជា Store ដែល​មិន​សូវ​មាន​អ្នក​និយម​ប្រើ​ទេ ប៉ុន្តែ​កម្មវិធី​ដែល​មិន​មាន​លើ Play Store គឺ​មាន​ក្នុង​នេះ​ទាំង​អស់ទាំង​ហ្គេមធំៗ និងកម្មវិធី​កាត់​ត​វីដេអូ​ជាដើម។ បើប្រិយមិត្ត​ពេញ​ចិត្ត​ចង់​សាក​ល្បង​គ្រាន់​តែ​តម្លើង File APK ចុច​នៅ​ទីនេះ​ រួចហើយ​បើក Unknown Source ក្នុង Setting បន្ទាប់​មក​តម្លើង​​យក​តែ​ម្ដង។

បញ្ជាក់៖ នៅ​ពេល​បើក Unknown Source ទូរសព្ទ​អ្នក​ទាំង​អស់​គ្នា​​ងាយ​​ឆ្លង​មេរោគ​ផ្សេងៗ​ចូល តាម​រយៈ​ផ្ទាំង​ពាណិជ្ជកម្ម​​ដែល​លោត​មក ពេល​ខ្លះ​​​អាច​ដល់​ថ្នាក់​គាំង​ទូរសព្ទ​ក៏​មាន​ពេល​ប្រើ​យូរ ប៉ុន្តែ​​មិន​បាច់​បារម្ភ​ទេ គ្រាន់​តែ​ឧស្សាហ៍ Restart ម៉ាសុីន​ទៅ​ជាការស្រេច៕

Wednesday, March 29, 2017



កម្មវិធី​ថ្មី​នេះ​មាន​មុខងារ​ជាច្រើន​មិន​ចាញ់​រៀម​ច្បង iMovie​, PowerDirector ឬ Adobe Premiere Clip ដែល​មាន​លើ iPhone ប៉ុន្មាន​ទេ ប៉ុន្តែក៏​មាន​ខ្វះ​ខាត​​ចំណុច​ខ្លះ​ៗ​ដែរ​។ ទោះ​យ៉ាង​ណា កម្មវិធី​កំពុង​ល្បី​មួយ​នេះ​បាន​ឈរ​តំណែង​លេខ​មួយ​​លើ App Store ជាង ១០០ ប្រទេស​ និង​​មាន​អ្នក​ប្រើ​ជាង ៥ លាន​នាក់​ត្រឹម​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​។

"Funimate Video Effect Editor" អាច​ឲ្យ​ប្រិយមិត្ត​អាច​បង្កើត​វីដេអូ​ខ្លីៗ​ទាក់​ទាញ​សម្រាប់​ផុស​លើ Facebook ឬ Instagram​ ជា​ដើម​ជាមួយ​​នឹងការ​បន្ថែម​សាច់​ភ្លេង​ដែល​អ្នក​ពេញ​ចិត្ត​​បាន​យ៉ាង​ស្រួល​៕
ចង់​ចេះ​របៀប​ប្រើ​កម្មវិធី​ថ្មី​នេះ ចុច​ដោនឡូត​នៅ​ទី​នេះ Android | iOS
អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android មិន​តិច​ទេ​ដែល​ច្រណែន​នឹង​អ្នក​ប្រើ​ iPhone ​ដែល​មាន​កម្មវិធី​​កាត់​​ត​វីដេអូ​ដ៏​​ជំនាញ​ iMovie ​ប្រើ​ប្រាស់។ តាម​ពិត​ទៅ​ក្រៅ​ពី​ iMovie មាន​កម្មវិធី​ល្អ​ៗ​ជា​ច្រើន​ទៀត​ដែល​អាច​ប្រើ​សម្រាប់​កាត់​វីដេអូ​បាន​យ៉ាង​ឡូយ ដែល​​អ្នក​ប្រើ Android អាច​ដំឡើង​បានឥត​គិត​ថ្លៃ។

​​​​​​​​​​​​​​​​​​១. FilmoraGo (Android | iOS)


២. WeVideo (Android | iOS)



៣. KineMaster (Android)



៤. Alive (Android | iOS)


៥. Magisto (Android | iOS)



ប្រិយមិត្ត​​ដែល​និយម​កែ​រូប​ភាព​តាម​​ទូរសព្ទ​ iPhone ​ប្រហែល​ជា​បាន​ស្គាល់​កម្មវិធិ​ទាំងនេះ​ខ្លះ​ហើយ តែ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​​មិន​ទាន់​ស្គាល់​ ហើយ​ចង់​បាន​កម្មវិធិ​ដែល​មាន​ Options ច្រើន ទំហំ​តូច មាន​សមត្ថភាព​​អាច​កែ​រូប​បាន​ស្អាត ចំណាយ​ពេល​តិច​ មិន​បាច់​យក​ទៅ​កែ​ក្នុង Photoshop ហើយ​​រូប​ដែល​ចេញ​មក​លក្ខណៈ​អាជីព​​តែ​ម្ដង។ តោះ! ថ្ងៃ​នេះ​ក្រុមការងារ Sabay នឹង​បង្ហាញ​កម្មវិធី​កែ​រូប​ល្បីៗ ៥ លើ iPhone ធានា​ម៉ាស្អាត។

#១.PicsArt Photo Studio

ជា​កម្មវិធី​ដែល​អ្នក​ថត​រូប​អាជីព​​ចូល​ចិត្ត​ប្រើ​​លើ​ iPhone ជំនួស​ឲ្យ​កុំ​ព្យូទ័រ​ដើម្បី​កែ​​រូប​ឲ្យ​មាន​លក្ខណៈ​​បែប​សិល្បៈ និង​រស់​រវើក។


ចុច​ទាញ​យក​លើ នៅ​ទី​នេះ Andriod | iOS

#២.Snapseed

ជា​កម្មវិធី​ដែល​​បង្កើត​ឡើង​ Google ល្អ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​​ថត​រូប​បែប Landscape​ ដើម្បី​កែ​រូប​ឲ្យ​ល្អ​ឥត​ខ្ចោះ​ដូច​ធម្មជាតិ។

ចុច​ទាញ​យក​លើ នៅ​ទី​នេះ Andriod | iOS

#៣.ACDSee Pro

ជា​កម្មវិធី​ដែល​មាន​មុខងារ​ច្រើន​គួរ​សម អាច​កែ​រូប​ឬ​បន្ថែម​ពណ៍​ផ្ទៃ​ខាង​ក្រោយ​បាន​ស្អាត ជាពិសេស​រូប​បែប​ធម្មជាតិៗ។


ចុច​ទាញ​យក​លើ នៅ​ទី​នេះ iOS

#៤.Rookie Cam

ជា​កម្មវិធិ​ដែល​មិន​សូ​វ​មាន​អ្នក​ប្រើ​ច្រើន​ទេ ប៉ុន្តែ​វា​មាន​សមត្ថភាព​អាច​កែ​រូប​បាន​ស្អាត និង​មាន​ទំហំ​តូច​ស្រួល​​ដោនឡូត​ដាក់​លើ​ទូរសព្ទ​ដៃ​។

ចុច​ទាញ​យក​លើ នៅ​ទី​នេះ iOS

#៥.Fabby

ជា​កម្មវីធី​ថត​រូប​បែប​ព្រាល​ខាង​ក្រោយ ដែល​មុខងារ​នេះ​មាន​តែ​លើ​ទូរសព្ទ​កំពូល​ៗ​មួយ​ចំនួន​ដូចជា iPhone 7 plus ជា​ដើម។


ចុច​ទាញ​យក​លើ នៅ​ទី​នេះ iOS
កម្មវិធី Browsers ដែល​ជាប់​មក​ជាមួយ​ម៉ាស៊ីន​ទូរសព្ទ​ Android ស្រាប់​ភាគច្រើន​មាន Chrome, Firefox ជាដើម ចំណែក iPhone មាន​តែ Safari មួយ​គត់​ដោយគុណវិបត្តិ​ Browsers ទាំង​​នេះ​មាន​ច្រើន​​ដូចជា ស៊ី​ថាមពល​ថ្ម ពិបាក​អាន​អក្សរ​ពេល​យប់(ចាំង​ភ្នែក) ថែម​ទាំង​ជាប់វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​មក​ជាមួយ​ទៀត​ធ្វើ​ឲ្យ​រំខាន​ចិត្ត​​មែន​ទែន។ ថ្ងៃ​នេះ Sabay សូម​ណែ​នាំ​កម្មវិធី Browsers ល្អៗ ៦ ដែល​អ្នក​គួរ​​ប្រើ​ជំនួស​ឲ្យ​កម្មវិធី​ចាស់ៗ​ទាំង​អស់​នោះ។



កម្មវិធី Browsers ល្អៗ ៦

១/UC Browser

ជាកម្មវិធី​ជាប់​ចំំណាត់​ថ្នាក់​ល្អ​​និង​មាន​អ្នក​ដោនឡូត​ច្រើន​ជាង​គេ​​ទាំង Play Store ​និង App Store វា​មាន​ទំហំ​តូច​ ​ស្រួល​ប្រើ​ អាច​ pop-up ​វីដេអូ​ដាក់​លើ​អេក្រង់​បានពេល​អាន​ព័ត៌មាន​​និង​មុខងារពិសេស​ជា​ច្រើន​ទៀត។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

២/CM Browser

ជា​​កម្មវិធី​​ Browser ថ្មី​ ដើរ​លឿន​ម៉ា​អ៊េម មាន​មុខងារ​ one-tap share, tabbed browsing, cloud sync, gesture browsing និង​មុខងារពិសេស​ជា​ច្រើន​ទៀត។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

៣/Opera Mini

ជា​កម្មវិធី​ដែល​អ្នក​​ប្រើ​​ភាគច្រើន​ចូល​ចិត្ត​តម្លើង​លើ​កុំព្យូទ័រ​​ តែ​ប្រិយមិត្ត​ក៏​អាច​យក​ទៅ​ដាក់​លើ iPhone បាន​ដែរ វា​តូច​ មាន​មុខងារ​ច្រើន ហើយ​​ក៏​មិន​មាន​ពាណិជ្ជកម្ម​រញែរញ៉ៃ​ដែរ។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

៤/Brave Browser

ជា​​កម្មវិធី​​ Browser ថ្មី​ដែល​អាច​និយាយ​បាន​ថា​ ផ្ដល់​សុវត្ថិភាព​ខ្ពស់​មិន​ចាញ់ Safari នោះ​ទេ វា​មាន​មុខងារ​ AdBlock, tracking, security protection និង​អាច​ជួយស​ន្សំ​សំចៃលុយ​ប្រើ​អ៊ីនធើណិត​ និង​ថ្ម​​ទូរសព្ទ​បាន​យ៉ាង​ប្រសើរ។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

៥/Dolphin កម្មវិធី​ថ្មី​នេះ​ ដើរ​លឿន​ម៉ា​អ៊េមមាន​មុខងារ​ one-tap share, tabbed browsing, cloud sync, gesture browsing មិន​ខុស​គ្នា​នឹង​ CM Browser។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

៦/Ghostery

ជា​កម្មវិធី​​ដែល​មាន​ទំហំ​ល្មម មានមុខងារ​ច្រើន ជាពិសេស​អាច​រក្សា​ព័ត៌មាន​សំខាន់ៗ​បាន​ មិន​ខ្លាច​គេ​មើល​​ទៅ​ឆែក​ឆេរ​នោះ​ទេ។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS
Mr.ATM ជាកម្មវិធី​ថ្មី​មួយ​ទៀត ដែល​អាច​ជួយ​សម្រួល​ក្នុង​ការ​ស្វែង​រក​ម៉ាសុីន ATM បាន​គ្រប់​កន្លែង​​និង​គ្រប់​ពេល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។



កម្មវិធី​ថ្មី​នេះ​បង្កើត​ឡើង​ដោយ​​​ក្រុម Coolbeans studio ដែល​បាន​ធ្វើការរៀបចំដាក់ទៅក្នុង App Store ដើម្បីអាចអោយអ្នក​ទាញ​យក​ទៅ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​។ ជាមួយនឹងកំណែថ្មី​របស់ Mr. ATM ទាំងនៅ​លើ Play និង App Store បាន​​ភ្ជាប់​ជាមួយ​ការ​រចនា​ថ្មី និង​ទិន្នន័យ​មាន​អត្តប្រយោជន៍ជាច្រើន។

Mr.ATM ​មាន​​ភ្ជាប់​ជាមួយ Google Map ដើម្បីផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការស្វែង​​រក​ទីតាំង​​ម៉ាសុីន ATM ដែលនៅជិតបំផុត៕

ចុច​ដោនឡូត នៅទីនេះ Android | iOS

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget