បច្ចុប្បន្នអាកាសធាតុប្រើប្រួលលឿនខ្លាំងណាស់
នោះក៏ដោយសារតែមនុស្ស លោកជាអ្នកសាង ធ្វើឲ្យផែនដី ដើរទៅកាន់ចំនុច
ចុងក្រោយបន្តិចម្ដងៗ ដូចល្ងាច ម្សិលមិញអញ្ចឹង ភ្លៀងធ្លាក់ខ្លាំង
តែមួយកំណាត់ ទីក្រុងភ្នំពេញ ធ្វើឲ្យលិច នៅតំបន់មួយចំនួន ពិសេសគឺផ្លូវ
កម្ពុជាក្រោម តែម្ដង រីឯប៉ែកខាងបឹងកេងកង វិមានឯករាជ្យ កោះពេជ្រ បែរជាមិនមាន
ភ្លៀងទៅវិញ។ ទាំងនេះ នៅមិនទាន់អស់ នៅឡើយទេ គឺថានៅមានជា បន្តបន្ទាប់ទៀត
ដូច្នេះហើយដើម្បី មានភាព ងាយស្រួល ប្រិយមិត្ត ដែលកំពុងប្រើប្រាស់
ស្មាតហ្វូន ឬថេប្លេត ដំណើរការដោយ Android និង iOS គប្បីមានកម្មវិធី
អាកាសធាតុមួយទុក ប្រើប្រាស់នឹងគេ ដើម្បីដឹងអំពី ដំណឹងមុនថា ថ្ងៃនេះ
ឬថ្ងៃស្អែក នឹងមានអ្វីកើត ឡើងជាដើម។
AccuWeather
គឺជាកម្មវិធី Free មិនគិតប្រាក់អ្វីទាំងអស់ ដោយកម្មវិធីនេះមានអ្នក
ប្រើប្រាស់ច្រើន ថែមទាំងទទួលបាន ការ Rate ខ្ពស់ពីសំណាក់អ្នក
ប្រើប្រាស់ទៀតផង ដោយសារតែវា មានភាពងាយស្រួល ក្នុងការប្រើប្រាស់ ងាយស្រួលយល់
មិនរញ៉េរញ៉ៃ។
Download: Android ឬ iOS
Yahoo Weather
នេះក៏ជាកម្មវីធីពេញនិយមមួយក្នុងចំនោមកម្មវិធីពេញនិយមជាច្រើន ផ្សេងទៀតដែរ
ដោយបច្ចុប្បន្នកំពុងមាន អ្នកប្រើប្រាស់ ជាច្រើនលាននាក់ ថែមទាំងទទួល បានការ
Rate បានខ្ពស់ ទៀតផង ដោយសារតែ វាមានភាពងាយស្រួល ក្នុងការប្រើប្រាស់
មិនរញ៉េរញ៉ៃ ថែមទាំង Free អាចប្រើ ពុំចាំបាច់បង់ប្រាក់។
Download: Android ឬ iOS
The Weather Channel
នេះក៏ជាកម្មវិធី Free ផងដែរ ដែលអ្នកអាចពិនិត្យមើលអាកាសធាតុភ្លាមៗ
អាកាសធាតុ ក្នុងអំឡុងពេល 15 ថ្ងៃទៅ មុខទៀត ក៏ដូចជាអាកាសធាតុ ផ្សេងៗទៀត
ទៅតាមទីតាំងផ្ទាល់ ដែលអ្នក កំពុងស្ថិតនៅ រាប់បញ្ចូលទាំង សំណើម ថ្ងៃរះ
ថ្ងៃលិច និងជាច្រើន ផ្សេងទៀត។
Download: Android ឬ iOS
WeatherPro Free
អ្នកអាចពិនិត្យមើលអាកាសធាតុបានមុន 7 ថ្ងៃ ថែមទាំងអាចមើលដឹងថា
នឹងមានភ្លៀង មានព្យុះ ខ្យល់កន្ត្រាក់ និងជាច្រើនផ្សេងទៀត ដែលត្រៀមនឹងកើតមាន
ឡើងក្នុង អំឡុងពេល ៣ ម៉ោង ទៅមុខជាដើម ទៅតាម តំបន់ និងទីតាំងអ្នក
កំពុងនៅផ្ទាល់។ កម្មវិធីនេះ នឹងប្រាប់អំពីដំណឹង ប្រកាសអាសន្ន ផងដែរ
នៅពេលដែល ពត៌មានផ្ដល់ មកថា មានព្យុះ ឬខ្យល់កន្ត្រាក់ ជាដើម។
Download: Android ឬ iOS
Weather Live Free
នេះក៏ជាកម្មវិធីអាកាសធាតុ Free មួយផងដែរ ដែលអ្នកអាចស្វែរកបាន
ឥតគិតប្រាក់ ជាមួយនឹងមុខងារ ជាច្រើន ដែលអ្នកអាចដឹង តាមរយៈកម្មវិធី
ផ្ទាល់ដូចជា កម្លាំងខ្យល់ សម្ពាធ ភ្លៀង ព្រះអាទិត្យរះ លិច ជាច្រើន
ផ្សេងទៀត។
Download: Android ឬ iOS
គួរបញ្ជាក់ផងដែរថា កម្មវិធីខាងលើពួកវាមានដំណើរការទូទៅដូចជា
ដោយប្រាប់ឲ្យយើង បានដឹងនូវដំណឹង ជុំវិញអាកាសធាតុ ជុំវិញទីតាំង ដែលយើង
កំពុងស្ថិតនៅ ក៏ដូចជាប្រាប់ អំពីអាកាសធាតុ នៅប៉ុន្មាន ម៉ោងបន្ទាប់
ប៉ុន្មានថ្ងៃបន្ទាប់ និងដំណឹង ផ្សេងៗទៀត ជាច្រើនដូចបាន រៀបរាប់ ខាងលើ។
ដូច្នេះចាំដល់ អង្កាល់ទៀត? អ្នកអាចស្វែងរក ពួកវាបាន នៅតាមទីផ្សារ
អេឡិចត្រូនិច Play Store និង App Store បានចាប់ពីថ្ងៃ នេះតទៅ
ដើម្បីបញ្ចៀសអំពី បញ្ហាភ្លៀងធ្លាក់ ជោគខ្លួន លិចផ្លូវ លិចផ្ទះជាដើម។
Sunday, July 9, 2017
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment