Sunday, July 23, 2017

អ្នក​និយម​ប្រើប្រាស់​ ​Safari​ ​សម្រាប់​បើក​គេហទំព័រ​ប្រហែល​ជា​អាច​ដឹង​ ​និង​ចេះ​ប្រើប្រាស់​មុខងារ​សំខាន់ៗ​ដែល​មាន​លើ​កម្មវិធី​នេះ​ ​ដូចជា​ផ្លាស់ប្ដូរ​ពណ៌​ផ្ទៃ​ខាង​ក្រោយ​ ​ឬ​រក្សាទុក​ទំព័រ​ណា​មួយ​ជា​ ​PDF។ ប៉ុន្តែ​ ​Safari​ ​នៅ​មាន​មុខងារ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មិន​សូវ​មាន​អ្នក​ដឹង​ ​ហើយ​ខាង​ក្រោម​នេះ​ជា​ការ​បង្ហាញ​ពី​មុខងារ​ទាំង​នោះ។

១. លាក់​គេហទំព័រ​ដែល​អ្នក​មើល​ញឹកញាប់

Safari​ ​លើ​ ​iOS​ ​នឹង​ធ្វើការ​រក្សា​ទុក​នូវ​គេហទំព័រ​ដែល​អ្នក​ចូល​មើល​ច្រើន​ដង​លើ​ផ្ទាំង​ ​Frequently Visited​ ​(បង្ហាញ​នៅ​ទំព័រ​ដើម​របស់​ ​Safari)​ ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ក្នុង​ការ​ចូល​មើល​លើក​ក្រោយ​ ​ហើយ​ដើម្បី​លាក់​វា​បាន​ ​គឺ​ចូល​ទៅ​កាន់​ ​Settings -> Safari -> បិទ​ ​Frequently Visited Sites។


២. គ្រប់គ្រង​លើ​គេហទំព័រ​ដែល​អ្នក​ចូលចិត្ត

លើ​ ​Safari​ ​ទំព័រ​ដើម​វា​នឹង​បង្ហាញ​ពីរ​ផ្ទាំង​ ​ដែល​ផ្នែក​ខាងលើ​គឺ​ ​គេហទំព័រ​ដែល​អ្នក​ចូលចិត្ត​ ​(Favorite)​ ​និង​ផ្នែក​ខាងក្រោម​គឺ​ ​គេហទំព័រ​ដែល​អ្នក​ចូល​មើល​ច្រើន​ដង​។ អ្នក​អាច​គ្រប់គ្រង លើ​គេហទំព័រ​ដែល​អ្នក​ចូលចិត្ត​បាន​ដោយ​ចុច​ឲ្យ​ជាប់​លើ icon នៃ​គេហទំព័រ​ណាមួយ រួច​អ្នក​នឹង​អាច​ប្តូរ​ទីតាំង លុប ឬ​កែប្រែ​បាន។


៣. ផ្លាស់ប្ដូរ​ទំហំ​អក្សរ និង​ពណ៌​ផ្ទៃ​ខាងក្រោយ​

អ្នក​អាច​ផ្លាស់ប្ដូរ​ទំហំ​អក្សរ និង​ពណ៌​ផ្ទៃ​ខាងក្រោយ​របស់​ទំព័រ​ដើម្បិ​ងាយស្រួល​ក្នុង​ការ​អាន ​ដោយ​អ្នក​ត្រូវការ​បើក​នូវ​ ​Reader Mode​ ​ដែល​ត្រូវ​ចុច​លើ​ ​icon​ ​ខាងឆ្វេង​ ​Address bar (ប្រអប់​ខាងលើ​សម្រាប់​ស្វែងរក​)​ ​ហើយ​អ្នក​នឹង​អាច​ផ្លាស់ប្ដូរ​អក្សរ និង​ពណ៌​ផ្ទៃ​បាន​។


៤. ស្វែងរក​អក្សរ​លើ​ទំព័រ​

អ្នក​អាច​ស្វែងរក​អក្សរ​ណា​មួយ​លើ​ទំព័រ​ដែល​អ្នក​កំពុង​មើល ដោយ​ចុច​លើ​ប៊ូតុង​ ​Action ផ្នែក​ខាងក្រោម រួច​ចុច​លើ Find on Page បន្ទាប់​មក​វាយ​អក្សរ​សម្រាប់​ស្វែងរក​។


៥. ដាក់​គេហទំព័រ​លើ​ ​Home screen

អ្នក​អាច​ដាក់​គេហទំព័រ​ណា​មួយ​លើ​ ​Home screen​ ​ធ្វើ​ដូច​ជា​កម្មវិធី​មួយ​ដែរ​ប៉ុន្តែ​វា​ជា​ ​shortcut​ ​ទេ។ អ្នក​អាច​ចុច​លើ​ប៊ូតុង​ ​Action​ ​រួច​ចុច​លើ​ ​Add to Home Screen​ ​បន្ទាប់មក​អ្នក​អាច​ប្ដូរ​ឈ្មោះ​ចំណង​ជើង​រួច​ចុច​ ​Add។


៦. រក្សា​ទុក​ទំព័រ​ជា PDF

អ្នក​អាច​រក្សា​ទុក​ទំព័រ​ជា​ ​PDF​ ​ដោយ​ចុច​លើ​ប៊ូតុង​ ​Action​ ​រួច​អូស​នូវ​ជួរ​កម្មវិធី​ខាងលើ​ ​អ្នក​នឹង​ឃើញ​ ​Save PDF to iBooks​ ​បន្ទាប់​មក​អ្នក​នឹង​អាច​មើល​ទំព័រ​នោះ​ជា​ទម្រង់​ ​PDF​ ​លើ​ ​iBooks​ ​បាន។


៧. បិទ​ ​tabs​ ​លើ​ ​iOS device​ ​ផ្សេង​ទៀត

អ្នក​អាច​បិទ​ ​tabs​ ​ណា​មួយ​នៅ​លើ​ ​Safari​ ​ពី​ឧបករណ៍​ផ្សេង​ទៀត​បាន​នៅ​ពេល​អ្នក​ភ្ជាប់ iCloud-connected devices។

៨. ប្រើប្រាស់​ ​Spotlight​ ​លើ​ ​Safari
អ្នក​អាច​ចុច​ឲ្យ​ជាប់​លើ​ពាក្យ​ណា​មួយ​ ​រួច​វា​នឹង​បង្ហាញ​ជម្រើស​មួយ​ចំនួន​ ​បន្ទាប់​មក​ចុច​លើ​ ​Look Up​ ​នៅ​ពេល​ចុច Look Up វា​នឹង​បង្ហាញ​ផ្ទាំង​ថ្មី​មួយ​ទៀត ដែល​បង្ហាញ​ពី​និយមន័យ ឬ​អត្ថបទ​ផ្សេងៗ​ ​ដោយ​មិន​ចាំ​បាច់​បិទ​ ​Safari៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget