ម៉ូដែលរថយន្ត Lexus ដែកគេស្គាល់ច្រើនជាងគេក្នុងប្រទេសកម្ពុជាគឺ Lexus LX និង Lexus RX ជាដើម។ ប៉ុន្តែតតាមពិតទៅម៉ូដែលរថយន្ត Lexus មានសរុបដល់ទៅ ១៤ ប្រភេទខុសៗគ្នា។
@LS
ចន្លោះមិនឃើញ

LS ជាពាក្យកាត់តំណាងឲ្យពាក្យ "Luxury Sedan” ដោយសារតែវាជារថយន្តប្រភេទ Sedan។ ដោយឡែកនៅប្រទេសជប៉ុនរថយន្តនេះបានប្រើឈ្មោះថា Toyota Celsior ចាប់ពីឆ្នាំ ១៩៨៩ ដល់ ២០០៦។ Lexus LS បង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៨៩ ហើយមកទល់បច្ចុប្បន្នរថយន្តនេះចេញបាន ៥ ជំនាន់គត់។ រថយន្តម៉ូដែលនេះដំឡើងនៅរោងចក្រ Tahara ក្នុងទីក្រុង Tahara ប្រទេសជប៉ុន។
@GS

GS តំណាងឲ្យពាក្យថា "Grand Sedan” ដែលបានបង្ហាញខ្លួនដំបូងនៅប្រទេសជប៉ុននាឆ្នាំ ១៩៩១ ដោយពេលនោះបានប្រើឈ្មោះថា Toyota Aristo រហូតដល់ឆ្នាំ ១៩៩៣ ទើបឈ្មោះ Lexus GS បានលេចចេញឡើយ។ មកទល់ពេលនេះ GS ចេញបាន ៤ ជំនាន់ ហើយ GS នេះបានលក់ជាឈ្មោះ Aristo នៅក្នុងប្រទេសជប៉ុនរហូតដល់ឆ្នាំ ២០០៥ ពេលបង្ហាញចេញរថយន្តជំនាន់ទី ៣។ រោងចក្រដំឡើង Lexus GS គឺជារោងចក្រតែមួយដែលផលិត Lexus LS។
@IS

Lexus IS បង្ហាញខ្លួននៅប្រទេសជប៉ុនដោយមានឈ្មោះដើមគឺ Toyota Altezza រហូតដល់ឆ្នាំ ២០០៦ ពេលប្រកាសចេញជំនាន់ទីពីរទើបឈ្មោះនេះលែងប្រើនៅប្រទេសជប៉ុន។ IS តំណាងឲ្យពាក្យថា "Intelligent Sport” ហើយមកទល់ពេលនេះទើបចេញបាន ៣ ជំនាន់ប៉ុណ្ណោះ។ Lexus IS មានដំឡើងនៅរោងចក្រជាមួយ Lexus GS និង LS ហើយក៏មានដំឡើងនៅរោងចក្រ Miyata នៃទីក្រុង Miyawaka ប្រទេសជប៉ុនផងដែរ។
@GX

GX នេះក៏ឃើញមានគេប្រើប្រាស់ច្រើននៅប្រទេសកម្ពុជាដែរ។ “Grand Crossover” ជាពាក្យពេញនៃពាក្យ GX ហើយរថយន្តនេះក៏ត្រូវបានគេហៅថាជា Toyota Land Cruiser Prado ព្រោះផលិតដោយផ្អែកតាម Land Cruiser Prado គ្រាន់តែមានលក្ខណៈពិសេសជាងបន្តិច។ ចាប់តាំងពីបង្ហាញខ្លួនដំបូងកាលពីឆ្នាំ ២០០២ មកទល់បច្ចុប្បន្ន Lexus GX ចេញបាន ៣ ជំនាន់។ រោងចក្រដែលដំឡើង GX ជារោងចក្រតែមួយដែលផលិត Lexus LS និង GS។
@RC

Lexus RC ទើបតែបង្ហាញខ្លួនកាលពីឆ្នាំ ២០១៣ កន្លងទៅនេះដែរទេ ហើយឈ្មោះពេញរបស់វាគឺ "Radical Coupe"។ Lexus RC ក៏ដំឡើងនៅរោងចក្រ Tahara ក្នុងទីក្រុង Tahara ប្រទេសជប៉ុនដែរ។
@CT
_large.jpg)
Lexus CT បង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ ២០១០ ក្នុងកម្មវិធី Geneva Auto Show។ CT តំណាងឲ្យពាក្យថា "Creative Touring” ប៉ុន្តែមានក្រុមហ៊ុននាំចូលខ្លះបានហៅវា "Compact Touring"។ រថយន្តនេះដំឡើងនៅរោងចក្រ Kokura ក្នុងក្រុង Kitakyushu ប្រទេសជប៉ុន។
@HS

Lexus HS ទើបតែចេញបានមួយជំនាន់ប៉ុណ្ណោះ ចាប់តាំងពីពេលបង្ហាញខ្លួនលើកដំបូងនាឆ្នាំ ២០០៩ រួចមក។ យោងតាម Lexus ពាក្យថា HS តំណាងឲ្យពាក្យថា Harmonious Sedan។ រថយន្តម៉ូដែលនេះដំឡើងនៅរោងចក្រជាមួយនឹង Lexus CT។
@RX

ដូចដែលបានប្រាប់ម្សិលមិញ Lexus RX ជំនាន់ដំបូងបានចេញលក់នៅប្រទេសជប៉ុនអំឡុងខែធ្នូ ឆ្នាំ ១៩៩៧ ដោយនៅក្នុងប្រទេសជប៉ុនរថយន្តនេះមានឈ្មោះថា Toyota Harrier ប៉ុន្តែសម្រាប់ទីផ្សារក្រៅស្រុកគេបានប្រើឈ្មោះ Lexus RX។ ពាក្យ RX នេះតំណាងឲ្យពាក្យពេញថា Radiant Crossover ហើយសម្រាប់ជំនាន់ទីមួយមានអមដោយលេខ 300 (Lexus RX 300)។ មកទល់ពេលនេះ Lexus RX មានសរុប ៤ ជំនាន់ ដោយមានដំឡើងនៅរោងចក្របីផ្សេងៗគ្នារួមមាន Kokura ក្នុងក្រុង Kitakyushu ប្រទេសជប៉ុន, រោងចក្រ Miyata នៃទីក្រុង Miyawaka ប្រទេសជប៉ុន និង រោងចក្រ Cambridge ក្នុងទីក្រុង Cambridge ប្រទេសកាណាដា។
@ES

ចាប់តាំងពីឆ្នាំ ១៩៨៩ មក Lexus ES ចេញបាន ៦ ជំនាន់ហើយ ដោយ ៥ ជំនាន់ដំបូងផលិតដោយយកលំនាំតាម Toyota Camry ចំណែកជំនាន់ទី ៦ ផលិតតាម Toyota Avalon។ ES មកពីពាក្យពេញថា "Executive Sedan" ប៉ុន្តែអ្នកនាំចូលខ្លះបានហៅវាថា "Elegant Sedan"។ រថយន្តនេះដំឡើងនៅរោងចក្រពីររួមមានរោងចក្រ Miyata និង រោងចក្រ Cambridge។
@NX

បានបង្ហាញខ្លួនដំបូងនៅឆ្នាំ ២០១៤ ដោយជាម៉ូដែលក្រោម Lexus RX បន្តិច។ ពាក្យថា NX តំណាងឲ្យពាក្យថា "Nimble Crossover” ហើយរថយន្តនេះដំឡើងនៅរោងចក្រ Miyata។
@LFA

ម៉ូដែល LFA នេះមានអាយុកាលត្រឹម ២ ឆ្នាំប៉ុណ្ណោះ ពោលពីឆ្នាំ ២០១០ ដល់ ឆ្នាំ ២០១២ ដោយពីរឆ្នាំនេះផលិតបានចំនួន ៥០០ គ្រឿង។ LFA មកពីពាក្យពេញថា “Lexus Fuji Apex” ហើយរថយន្តនេះដែរដំឡើងនៅរោងចក្រ Motomachi នៃទីក្រុង Toyota ប្រទេសជប៉ុន។
@LC

ឈ្មោះ LC នេះមកពីពាក្យថា "Luxury Coupe” ដែលទើបបង្ហាញខ្លួនកាលពីចុងឆ្នាំ ២០១៦ កន្លងទៅ។ ដំណើរការផលិតរថយន្តនេះបានចាប់ផ្ដើមនៅខែមេសា ឆ្នាំ ២០១៧ ដោយផលិតនៅរោងចក្រ Motomachi។
@SC

Lexus SC បានបង្ហាញខ្លួនតាំងពីឆ្នាំ ១៩៩១ ដោយបានបញ្ចប់ការផលិតត្រឹមឆ្នាំ ២០១០ បន្ទាប់ពីចេញបាន ២ ជំនាន់ ហើយ SC តំណាងឲ្យពាក្យថា "Sport Coupe”។ រថយន្តនេះដំឡើងនៅរោងចក្រមួយដាច់ដោយឡែកពីគេ គឺរោងចក្រ Higashi Fuji ដែលមានទីតាំងនៅ Susono ប្រទេសជប៉ុន។
@LX

ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ថាពាក្យ LX មកពីពាក្យពេញថា "Luxury Crossover”។ ចាប់តាំងពីឆ្នាំ ១៩៩៥ មករថយន្តនេះចេញបាន ៣ ជំនាន់ហើយ ដោយរថយន្តនេះបង្កើតឡើងយកលំនាំតាមរថយន្ត Toyota Land Cruiser។ ជំនាន់ដំបូង Lexus LX មានអមដោយលេខ 450 តំណាងឲ្យម៉ាស៊ីនទំហំ ៤,៥ លីត្រ ហើយជំនាន់ចុងក្រោយគឺ LX 570 ដែលតំណាងឲ្យម៉ាស៊ីនទំហំ ៥,៧ លីត្រ។ រថយន្តនេះក៏ផលិតនៅរោងចក្រមួយដាច់ពីគេ គឺរោងចក្រ Sanage ក្នុងទីក្រុង Toyota ប្រទេសជប៉ុន៕
0 comments:
Post a Comment