ការប្រើប្រាស់កាមេរ៉ា ជាពិសេសពេលថតនៅខាងក្រៅច្រើន
គឺតែងតែគេចមិនផុតទេនូវរឿងប្រឡាក់ឆ្កូតនៅលើ Lens
ហើយវាតម្រូវឲ្យអ្នកសម្អាតជាបន្ទាប់ព្រោះអាចប៉ះពាល់ដល់គុណភាព។
ដូចនេះក្រុមការងារ Sabay សូមបង្ហាញតិចនិកលាងសម្អាត Lens
ឲ្យត្រូវតាមបច្ចេកទេសយ៉ាងងាយស្រួល ៖
១. ពេល Lens មានស្នាមស្រអាប់ ឬជាប់កម្ទេចនានា
ពេលមានស្នាមស្រអាប់ជាប់នឹង Lens អ្នកមិនគួរប្រើប្រាស់ក្រណាត់ជូតតែម្ដងនោះទេ ព្រោះអាចធ្វើឲ្យឆ្កូត។ ដូចនេះអ្នកគួរប្រើប្រាស់ក្រណាត់ជូត ឬប្រើជក់ដែលមានសរសៃទន់បោសថើៗ ពីចំណុចកណ្ដាលនៃ Lens ទៅកៀន បន្ទាប់មកផ្កាប់ Lens ដើម្បីឲ្យធូលីដីជ្រុះចេញ។
២. ផ្លុំខ្យល់
អ្នកមិនគួរប្រើប្រាស់កំប៉ុងបាញ់ខ្យល់ ឬផ្លុំដោយមាត់នោះទេ ព្រោះអាចធ្វើឲ្យស្នាមឆ្កូតកកស្ងួតលើ Lens។ អ្នកគួរប្រើប្រាស់ជក់ ឬច្រាស់ដែលមានសរសៃទន់ ឬអាចប្រើឧបករណ៍ Air Buld សម្រាប់ផ្លុំកម្ទេចចេញតែម្តង។
៣. ក្រណាត់ទន់ (ដូចជាក្រណាត់សម្រាប់ជូតវ៉ែនតា ឬក្រណាត់ដែលមិនបែកព្រុយ)
ក្រោយជម្រុះស្នាមធូលីដី អ្នកគួរប្រើប្រាស់ក្រណាត់ទន់ ជូតថ្នមៗពីចំណុចកណ្ដាល Lens ទៅកៀនដើម្បីប្រាកដថា Lens នឹងស្អាត ១០០%។
៤. ទឹកសម្រាប់សំអាត (មិនមែនទឹកធម្មតាទេ)
ទឹកសម្រាប់សម្អាត Lens កាមេរ៉ា គឺត្រូវតែប្រើទឹកដូចសម្រាប់លាងកញ្ចក់វ៉ែនតាដែរ ព្រោះថាវាមានសារជាតិធ្វើឲ្យកញ្ចក់ភ្លឺច្បាស់ និងអាចកាត់ស្នាមឆ្កូតនានាបានយ៉ាងរហ័ស ហើយងាយជូតទៀតផង។
៥. ទឹកធម្មតា
ប្រសិនពិបាករកទឹកសម្រាប់លាងកញ្ចក់វ៉ែនតា ប្រិយមិត្តក៏អាចប្រើទឹកសាបធម្មតាមកលាងសម្អាតដែរ តែត្រូវបន្តក់សើមៗ រួចជូតថ្មមៗដោយប្រើកន្សែង ឬក្រណាត់ដែលមិនបែកព្រុយ៕
ប្រភព៖
lifewire
ប្រែសម្រួល ៖ ប៊ុន ធឿន ពេលមានស្នាមស្រអាប់ជាប់នឹង Lens អ្នកមិនគួរប្រើប្រាស់ក្រណាត់ជូតតែម្ដងនោះទេ ព្រោះអាចធ្វើឲ្យឆ្កូត។ ដូចនេះអ្នកគួរប្រើប្រាស់ក្រណាត់ជូត ឬប្រើជក់ដែលមានសរសៃទន់បោសថើៗ ពីចំណុចកណ្ដាលនៃ Lens ទៅកៀន បន្ទាប់មកផ្កាប់ Lens ដើម្បីឲ្យធូលីដីជ្រុះចេញ។
២. ផ្លុំខ្យល់
អ្នកមិនគួរប្រើប្រាស់កំប៉ុងបាញ់ខ្យល់ ឬផ្លុំដោយមាត់នោះទេ ព្រោះអាចធ្វើឲ្យស្នាមឆ្កូតកកស្ងួតលើ Lens។ អ្នកគួរប្រើប្រាស់ជក់ ឬច្រាស់ដែលមានសរសៃទន់ ឬអាចប្រើឧបករណ៍ Air Buld សម្រាប់ផ្លុំកម្ទេចចេញតែម្តង។
៣. ក្រណាត់ទន់ (ដូចជាក្រណាត់សម្រាប់ជូតវ៉ែនតា ឬក្រណាត់ដែលមិនបែកព្រុយ)
ក្រោយជម្រុះស្នាមធូលីដី អ្នកគួរប្រើប្រាស់ក្រណាត់ទន់ ជូតថ្នមៗពីចំណុចកណ្ដាល Lens ទៅកៀនដើម្បីប្រាកដថា Lens នឹងស្អាត ១០០%។
៤. ទឹកសម្រាប់សំអាត (មិនមែនទឹកធម្មតាទេ)
ទឹកសម្រាប់សម្អាត Lens កាមេរ៉ា គឺត្រូវតែប្រើទឹកដូចសម្រាប់លាងកញ្ចក់វ៉ែនតាដែរ ព្រោះថាវាមានសារជាតិធ្វើឲ្យកញ្ចក់ភ្លឺច្បាស់ និងអាចកាត់ស្នាមឆ្កូតនានាបានយ៉ាងរហ័ស ហើយងាយជូតទៀតផង។
៥. ទឹកធម្មតា
ប្រសិនពិបាករកទឹកសម្រាប់លាងកញ្ចក់វ៉ែនតា ប្រិយមិត្តក៏អាចប្រើទឹកសាបធម្មតាមកលាងសម្អាតដែរ តែត្រូវបន្តក់សើមៗ រួចជូតថ្មមៗដោយប្រើកន្សែង ឬក្រណាត់ដែលមិនបែកព្រុយ៕
0 comments:
Post a Comment