Thursday, July 20, 2017

បច្ចុប្បន្ន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជា​ច្រើន តួយ៉ាង​មាន​ដូច​ជា Facebook, Apple, Google និង SnapChat បាន​បើក​ដំណើរការ​មុខងារ​ចែកចាយ​ Location តាម​រយៈ​ស្មាតហ្វូន។ មុខងារ​នេះ​ជួយ​ ​អាច​ឲ្យ​យើង​ស្វែងរកទីតាំង​មិត្តភ័ក្កិ​ឬ​កន្លែង​ណា​មួយ​បាន​ងាយស្រួល។

ក្នុង​ការ​ប្រើប្រាស់​មុខងារ Share Location Sabay នឹង​បង្ហាញ​ពី​វិធី​ប្រើប្រាស់​ Share Location ជាមួយ​មិត្តភ័ក្ដិ​តាម​រយៈ​កម្មវិធី Messenger របស់ Facebook។

  • -បើក​កម្មវិធី Messenger ចូល​ទៅ​កាន់​ប្រអប់​សារ​ជាមួយ​គណនី​នរណា​ម្នាក់
  • -ចុច​លើ​រូប​លេខ​បូក ផ្នែក​ខាង​ឆ្វេង​ក្បែរ​រូប​កាមេរ៉ា
  • -រើស​យក Location > យក Share Live Location > ចុច Ok ជា​ការ​ស្រេច
  • -ក្រោយ​មក​គណនី​ម្នាក់​ទៀត ត្រូវ​ចុច​លើ Map ដែល​ទទួល​បាន​ពី​យើង ហើយ​ធ្វើ​ការ Share មក​យើង​វិញ នោះ​យើង​នឹង​ឃើញ​គម្លាត​រវាង​ទីតាំង​យើង​និង​គណនី​ម្នាក់​ទៀត ថា​នៅ​ឆ្ងាយ​ពី​គ្នា​ប៉ុណ្ណា និង​ត្រូវ​ទៅ​តាម​ផ្លូវ​ណា ដើម្បី​រក​គ្នា​ឃើញ។
​+ពេល​ដែល​អ្នក​គួរ Share Location

  • -នៅ​ពេល​ដែល​អ្នក​មាន​គម្រោង​ចង់​ជួប​មិត្តភ័ក្ដិ ក្នុង​ការ​ណាត់​ជួប​ទៅ​មើល​កុន និង​ញាំ​អាហារ​ខាង​ក្រៅ​ជាដើម ដោយ​អាច​ប្រើ​ជា​កម្មវិធី iMesaage របស់ Apple, Google Map ក៏​ដូច​ជា Facebook Messenger ដែល​មាន​ពេល​កំណត់​ក្រោម ១ ម៉ោង ហើយ​បុគ្គល​ម្នាក់​ទៀត​ អាច​ចាប់​ទីតាំង​ដែល​អ្នក​កំពុង​ឈរ និង​ធ្វើ​ដំណើរ​ទៅ​រក​អ្នក​បាន​ស្រួល​បំផុត។
  • -ប្រើ​សម្រាប់​បង្កើត​ទំនាក់ទំនង​ជាមួយ​ដៃ​គូ​ស្នេហា​ឱ្យ​មាន​ភាព​ជឿ​ទុក​ចិត្ត​ខ្ពស់។ ឧទាហរណ៍​ អ្នក​ចង់​ដឹង​ តើ​ដៃ​គូ​​របស់​អ្នក​ពេល​នេះ កំពុង​នៅ​ទីណា នៅ​កន្លែង​ការងារ, តាម​ផ្លូវ ឫ​នៅ​ហាង​លក់​ទំនិញ ងាយ​ស្រួល​ដល់​អ្នក​ធ្វើ​ការ​ផ្ញើ​សារ​ទំនាក់ទំនង​ទៅ ជៀសវាង​កើត​មាន​បញ្ហា​យល់​ច្រឡំ​អ្វី​មួយ។​ អ្នក​អាច​ប្រើ​កម្មវិធី Find My Friends របស់ Apple។ ​​- ប្រើ​នៅ​ពេល​ឪពុក​ម្ដាយ​ឱ្យ​ស្មាតហ្វូន​ទៅ​កូន​របស់​ខ្លួន ហើយ​ចង់​ចាប់​ទីតាំង​ដែល​កូន​កំពុង​ឈរ ជៀសវាង​ថ្ងៃ​ណា​មួយ​មាន​បញ្ហា​ចាប់​ជំរិត​អ្វី​មួយ អ្នក​អាច​ដឹង​ពី Location ដែល​កូន​របស់​អ្នក​ត្រូវ​បាន​គេ​ចាប់។

+ពេល​ដែល​អ្នក​​មិន​គួរ Share Location
  • -កុំ​ Share Location ក្នុង​ការ​ណាត់​ជួប ឧទាហរណ៍​បុគ្គល​ពីរ​រូប​ឈរ​ក្នុង​ទីតាំង​នៃ​ហាង​តែ​មួយ ដែល​យើង​ហៅ​ថា Indoor ព្រោះ ជា​ធម្មតា​ការ​ចាប់​ទីតាំង​នៃ Map ពិត​ជា​ពិបាក​ក្នុង​ការ​កំណត់​ទីតាំង​ដែល​ឈរ​ក្បែរៗ​គ្នា។​
  • -កុំ​ប្រើ​ក្នុង​តំបន់​ដែល​គេ​ហាម​ឃាត់ មិន​ឱ្យ​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត ព្រោះ​ការ​ធ្វើ​បែប​នោះ មាន​តែ​ចំណាយ​ថាមពល​ថ្ម​លើ​ស្មាតហ្វូន​ឥត​ប្រយោជន៍​ទៅ​វិញ​ទេ។
  • -អាណាព្យាបាល​ត្រូវ​ច្បាស់​ក្នុង​ការ​ហាម​ឃាត់​មិន​ឱ្យ​កូន Share Location ជាមួយ​មនុស្ស​ប្លែក​មុខ​ដែល​យើង​មិន​ស្គាល់។ បើ​អាច​សម្រាប់​ទូរសព្ទ iPhone អ្នក​អាច​បិទ​មុខងារ​ផ្លាស់ប្ដូរ​ការ​កំណត់​ផ្សេងៗ តាម​រយៈ Restriction មាន​ក្នុង Settings។
  • -សម្រាប់​ហេតុផល​ផ្តល់​សុវត្ថិភាព ផ្ទាល់​ខ្លួន​សូម​កុំ Share Location ជា​លក្ខណៈ​សាធារណៈ អ្នក​ត្រឹម​តែ​ចែកចាយ​ទៅ​កាន់​បុគ្គល​ ដែល​អ្នក​ចង់​ផ្ញើ​ទៅ​បាន​ហើយ ជៀសវាង​មាន​ជន​ខិលខូច​មាន​បំណង​មិន​ល្អ​មក​លើ​ខ្លួន​អ្នក។​

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget