Sunday, July 23, 2017

ការ​ថត​រូបភាព​​​ទេសភាព​ ​(Landscape)​ ​មាន​ការ​ពេញ​និយម​ខ្លាំង​ ​ដោយសារ​ងាយស្រួល​ក្នុង​ការ​ថត​ ​និង​មិន​តម្រូវ​ឧបករណ៍​ថ្លៃ​ៗ​ពេក​ ​សូម្បី​តែ​ស្មាតហ្វូន​ក៏​អ្នក​អាច​ថត​បាន។ ដូច​នេះ​ក្រុម​ការងារ​ ​Sabay​ ​សូម​ធ្វើ​ការ​បង្ហាញ​បច្ចេកទេស​មួយ​ចំនួន​សម្រាប់​ថត​រូប​ទេសភាព​តាម​តំបន់​ត្រូពិក​ដូច​កម្ពុជា​ ​និង​អាច​ប្រើប្រាស់​គ្រាប់​តំបន់​ជុំវិញ​ពិភពលោក។

@ប្រភេទ​ ​Lens​ ​កាមេរ៉ា

ថត​រូប​ទេសភាព​ ​គឺ​ចាំបាច់​ណាស់​នៃ​ការ​ចាប់​រូបភាព​បាន​ទូលាយ​ ​ដូច​នេះ​ក៏​គួរ​តែ​ជ្រើសរើស​ ​Lens​ ​ប្រភេទ​ ​Wide​ ​យ៉ាង​ហោច​ណាស់​ ​16mm​ ​ឬ​ទាប​ជាង​នេះ​ ​ហើយ​កាន់​តែ​ពិសេស​គឺ​ប្រើប្រាស់​កាមេរ៉ា​ប្រភេទ​ ​Full Frame​ ​ដែល​មាន​សមត្ថភាព​ចាប់​រូប​បាន​ផ្ទៃ​ធំ។


រូបតំណាង Wide Lens

@កំណត់​ ​White Balance

កាមេរ៉ា​មាន​ការ​កំណត់​ ​White Balance Setting​ ​ផ្សេង​ៗ​គ្នា​ ​ហើយ​ពេល​ប្រើប្រាស់​ ​Auto White Balance (AWB)​ ​កាមេរ៉ា​នឹង​ធ្វើ​ការ​កំណត់​ពណ៌​ដោយ​ខ្លួនឯង​ ​តែ​ពេល​ខ្លះ​វា​កំណត់​ពណ៌​មិន​ត្រូវ​នោះ​ទេ​ ​ជា​ពិសេស​ពេល​ថ្ងៃ​រះ​ ​និង​លិច​ដែល​កម្រិត​ពន្លឺ​ឡើង​ចុះ​លឿន​ពេក។ ដូច្នេះ​អ្នក​អាច​ប្រើប្រាស់​ ​White Balance​ ​តាម​ការ​កំណត់​នានា​ដូច​ជា​ ​Daylight, Shade​ ​ឬ​Cloudy​ ​មាន​ពណ៌​ស្រទំ​ ​ដែល​ត្រូវ​នឹង​ទិដ្ឋភាព​ព្រះអាទិត្យ​រះ និង​លិច។


@ ប្រើប្រាស់​ ​Dynamic Range
ការ​ថត​ទិដ្ឋភាព​ព្រះអាទិត្យ​រះ​ ​និង​លិច​ ​គឺ​ជា​រឿង​ពិបាក​ព្រោះ​កម្រិត​ពន្លឺ​ ​និង​ពណ៌​ទេសភាព​ឡើង​ចុះ​ខ្លាំង​ដែល​តម្រូវ​ឲ្យ​ប្រើប្រាស់​ ​Dynamic Range​ ​ប្លែក​ៗ។ ដំណោះស្រាយ​ដ៏​ល្អ​ ​អ្នក​អាច​ធ្វើការ​ថត​រូបភាព​ពីរ​ផ្សេង​គ្នា​លើ​ទិដ្ឋភាព​តែ​មួយ​ដែល​មួយ​កំណត់​ពន្លឺ​សម្រាប់​មេឃ​ ​និង​មួយ​ទៀត​កំណត់​ពន្លឺ​សម្រាប់​ទេសភាព​ ​រួច​បញ្ចូល​គ្នា​ជា​រូបភាព​តែ​មួយ​ដោយ​ ​Photoshop​ ​ឬ​Tools​ ​ផ្សេង​ៗ​រួច​កំណត់​ ​Exposure​ ​បន្ថែម​ ​ហើយ​គួរ​ថត​ជា​ប្រភេទ RAW file។
កាមេរ៉ា​ ​Settings​ ​ដែល​គួរ​ប្រើប្រាស់
  • -Exposure mode: Manual
  • -Drive mode: Single shot
  • -Aperture: f/11
  • -ISO: 100
  • -Shutter speed: កំណត់​តាម​កាលៈទេសៈ
  • -White balance: Daylight, shade, ឬ cloudy
អ្នក​ត្រូវ​ការ​កំណត់​ ​Shutter speed​ ​អាស្រ័យ​លើ​ពន្លឺ​ព្រះអាទិត្យ​រះ​ ​ឬ​លិច​ ​ដោយ​ត្រូវ​ការ​អនុវត្ត​ច្រើន​ដង។ ប្រសិនបើ​អ្នក​ថត​នឹង​ដៃ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ ​Shutter speed​ ​ទាប​ជាង​ ​1/60​ ​តែ​បើ​មាន​ ​Tripod​ ​គឺ​អាច​ចុះ​ទាប​តាម​តម្រូវ​ការ។


@កំណត់​ ​Motion
ពេល​អ្នក​ថត​រូប​ប្រភេទ​ ​Motion​ ​ដូចជា​ ​ទឹកហូរ​ ​ឬ​ពពក​រំកិល​ ​អ្វី​ដែល​សំខាន់​ជាង​គេ​គឺ​ ​Shutter Speed​ ​បន្ទាប់​មក​ ​Exposure setting, aperture​ ​និង​ISO។
កាមេរ៉ា​ ​Settings​ ​ដែល​គួរ​ប្រើប្រាស់
  • -Exposure mode: Manual
  • -Drive mode: Single shot
  • -Aperture: f/16
  • -ISO: 50 ឬ 100
  • -Shutter speed: 1/4s
  • -White balance: កំណត់​តាម​ការ​ចង់​បាន

រូបតំណាង

ប្រសិនបើ​កាមេរ៉ា​ ​Remote​ ​អ្នក​គួរ​ប្រើប្រាស់​ ​Drive mode​ ​ជា​ ​single shot​ ​តែ​បើ​គ្មាន​អ្នក​គួរ​ប្រើប្រាស់ timer​ ​សម្រាប់​កំណត់​រយៈពេល​ថត​ ​ដូចជា​ចុច​ភ្លាម​ ​២​ ​ឬ​ ​៣​ ​វិនាទី​ក្រោយ​បាន​ថត​ ​ហើយ​ការ​កំណត់​ដូច​នេះ​ក៏​ធ្វើ​ឲ្យ​កាមេរ៉ា​ញ័រ​ផង​ដែរ។ ឧទាហរណ៍​ ​៖​ ​ថត​ទឹក​ហូរ​ ​អ្នក​ត្រូវ​ការ​ ​Shutter speed 1/4​ ​ដែល​អាច​ធ្វើ​ឲ្យ​វា​ព្រាល​ល្អ។ ចំពោះ White Balance​ ​អ្នក​គួរ​ប្រើប្រាស់​ទៅ​តាម​ពន្លឺ​ ​ប្រសិនបើ​នៅ​ជិត​នឹង​ព្រះអាទិត្យ​រះ​ ឬ​លិច​ ​គួរ​ប្រើប្រាស់​ ​Daylight, Shade ឬ Cloudy​ ​តែ​ប្រសិនបើ​កំឡុង​ពេល​ថ្ងៃ គួរ​ប្រើប្រាស់ AWB។ ប្រសិនបើ​ស្រអាប់​ ​ឬ​ពពក​ច្រើន​គួរ​ប្រើប្រាស់ Shade និង Cloudy។
ប្រើប្រាស់​ ​Depth of Field
ប្រសិនបើ​អ្នក​កំណត់​ ​Depth of Field​ ​វា​សំដៅ​លើ​តំបន់​នៃ​រូបភាព​ដែល​ស្ថិត​ក្នុង​ការ​ ​Focus​ ​ច្បាស់​ផ្ទៃ​ខាង​មុខ​ ​ឬ​ផ្ទៃ​ខាងក្រោយ​តាម​ការ​ចង់​បាន។

កាមេរ៉ា Settings ដែល​គួរ​ប្រើប្រាស់​
  • -Exposure mode: Aperture Priority
  • -Drive mode: Single shot
  • -Aperture: f/8
  • -ISO: 100
  • -Shutter speed: កំណត់​ស្វ័យប្រវត្តិ​ដោយ​កាមេរ៉ា​
  • -White balance: កំណត់​តាម​ប្រភេទ​ផ្សេងៗ​
  • -Focus mode: Manual
ដោយ​ឡែក​ ​ការ​បង្ហាញ​ខាង​លើ​នេះ​គ្រាន់​ជា​បច្ចេកទេស​កម្រិត​មូលដ្ឋាន​ដែល​សម្រាប់​ប្រិយមិត្ត​ប្រើប្រាស់​សម្រាប់​ចាប់​ផ្ដើម​ការ​ថត​រូប​​ទេសភាព​ឲ្យ​ត្រូវ​ការ​ស្តង់ដារ​ ​និង​អាច​ផលិត​រូប​ដែល​អាច​យក​ជា​ការ​បាន៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget