ប្រិយមិត្តជាច្រើនបានបង្កើតការភ័ន្តច្រឡំមួយថា រោងចក្រដំឡើងស្មាតហ្វូន iPhone រមែងមាននៅតាមបណ្ដាប្រទេសនីមួយៗ ទៅតាមទីផ្សារចែកចាយរបស់ Apple។ ការគិតបែបនោះ គឺខុសទាំងស្រុង បើនិយាយពីរោងចក្រដំឡើង iPhone ផ្លូវការរបស់ Apple ដំបូងឡើយមានតែ ២ ប៉ុណ្ណោះ ក្រោយមកក៏បានបញ្ចូលរោងចក្រមួយទៀតបន្ថែម។
១.រោងចក្រ Foxconn:
Foxconn ឫមានឈ្មោះផ្លូវការថា Hon Hai Precision Industry Co. Ltd មានការិយាល័យកណ្ដាលនៅកោះតៃវ៉ាន់ ប៉ុន្តែបច្ចុប្បន្នរោងចក្រសម្រាប់ដំឡើង iPhone ដែលសហការជាមួយ Apple មានតែ ១ ទីតាំងគត់ ដែលស្ថិតក្នុងទីក្រុង Shenzen ប្រទេសចិន ទោះបីជាក្រុមហ៊ុនមួយនេះ មានសាខានៅតាមបណ្ដាប្រទេសផ្សេងទៀតជាច្រើនក្ដី។
ក្រុមហ៊ុន Foxconn បានបង្កើតឡើងនៅឆ្នាំ ១៩៧៤ ដោយស្ថាបនិកលោក Terry Gou ហើយបច្ចុប្បន្នវត្តមានរបស់លោកក៏នៅតែបន្តក្នុងតំណែងជាប្រធានប្រតិបត្តិ និងអគ្គនាយកដដែល។ ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ឧបករណ៍អេឡិចត្រូនិកធំបំផុតក្នុងលោក ហើយជាក្រុមហ៊ុនទី ៣ ខាងផ្នែកបច្ចេកវិទ្យាដែលមានចំណូលខ្ពស់។ គិតត្រឹមឆ្នាំ ២០១៥ ក្រុមហ៊ុន Foxconn មានបុគ្គលិកប្រមាណ ១,៣ លាននាក់ជុំវិញពិភពលោក។
២.រោងចក្រ Petragon:
iPhone 6 របស់ Apple ប្រមាណ ៣០ ភាគរយនៃតួលេខចេញលក់សរុប ត្រូវបានដំឡើងដោយក្រុមហ៊ុន Petragon Corporation។ រោងចក្រសម្រាប់ដំឡើង iPhone ស្ថិតក្នុងទីតាំងនៃការិយាល័យកណ្ដាលនៅឯតៃវ៉ាន់ដូចគ្នា។
ក្រុមហ៊ុននេះក៏មានផលិតនូវផ្នែកគ្រឿងសម្រាប់ឧបករណ៍ឌីជីថលផ្សេងទៀតរួមមានកុំព្យូទ័រ និងថេបប្លែត។ បង្កើតឡើងនាឆ្នាំ ២០០៧ ហើយមានប្រធានប្រតិបត្តិលោក T.H. Tung ដែលជាស្ថាបនិកមួយរូប ហើយគាត់ក៏ជាអ្នកបង្កើតក្រុមហ៊ុន Asus។ ត្រឹមឆ្នាំ ២០១៥ មានបុគ្គលិកសរុបប្រមាណ ១៧ ម៉ឺននាក់ជុំវិញពិភពលោក។
៣.រោងចក្រ Wistron:
ប៉ុន្មានខែកន្លងទៅនេះ ក្រុមហ៊ុន Apple បានសហការជាមួយក្រុមហ៊ុន Wistron Corporation របស់តៃវ៉ាន់ បើកដំណើរការរោងចក្រដំឡើង iPhone ក្នុងប្រទេសឥណ្ឌា ដែលវាជារោងចក្រទី ៣ របស់ Apple។ ដំណាក់កាលដំបូង Wistron ដំឡើងតែ iPhone SE ប៉ុណ្ណោះ ដោយកន្លងទៅយើងធ្លាប់ឃើញព័ត៌មាន iPhone SE មានពាក្យ Assembled in India។
Wistron បានបង្កើតឡើងនៅឆ្នាំ ២០០១ ហើយបច្ចុប្បន្នមានបុគ្គលិកប្រមាណ ៦ ម៉ឺននាក់ ហើយក្រុមហ៊ុននេះផ្ដោតលើការផលិតទាក់ទងផ្នែកព័ត៌មានទំនាក់ទំនងបច្ចេកវិទ្យារួមមានផលិតផល Notebook, Desktop, LCD TV ជាដើម៕

0 comments:
Post a Comment