ដូចដែលយើងដឹងស្រាប់ហើយ Apple ផលិតទូរសព្ទ iPhone
មួយគ្រឿងៗសម្រិតសម្រាំងណាស់ មុននឹងដាក់លក់នៅលើទីផ្សារ។
ប៉ុន្តែបញ្ហាជាច្រើនក៏អាចកើតមាន
បើយើងខ្លួនឯងប្រើប្រាស់ពុំមានការប្រុងប្រយ័ត្ន។
ជុំវិញបញ្ហាខូចប៊ូតុងបន្ថែមបន្ថយសម្លេង និងប៊ូតុង Power
ចុចមិនដើរ ហើយបើមិនចង់អស់លុយជួសជុលផ្នែក Hardware
អាចមានល្បិចពិសេស បើកមុខងារសម្ងាត់ប្រើក៏បាន។
+វិធីដំណើរការមុខងារ Assistive Touch
+វិធីដំណើរការមុខងារ Assistive Touch

- -ចូលទៅ Settings > General > Accessibility
- -ចុចលើពាក្យ AssistiveTouch ហើយចុច Turn On ដើម្បីឱ្យដំណើរការ
- -ពេលនេះ អ្នកនឹងឃើញគ្រាប់ពណ៌សមួយ លោតនៅលើអេក្រង់
- -ចូលទៅកាន់ Settings > General > Accessibility
- -ចុច Assistive Touch > រើសយក Customize Top Level Menu
- -ឥឡូវអ្នកបញ្ចូលនូវជម្រើសជាច្រើន ដោយគ្រាន់ចុចសញ្ញា +

- -ត្រង់ផ្ទាំងបន្ទាប់ សូមរើសយក Device ហើយចុច Done (ជាការស្រេច)

- -ដល់ពេលប្រើប្រាស់ អ្នកគ្រាន់តែចុចលើគ្រាប់ពណ៌ស លើផ្ទៃអេក្រង់ ហើយចុច Device អ្នកនឹងឃើញមុខងារជាច្រើន រួមមាន Mute, Volume Up/Down និង Lock Screen ដែលការធ្វើបែបនេះ យើងពុំបាច់ខ្វល់ខ្វាយរឿងប៊ូតុងពិតប្រាកដខូចទៀតនោះឡើយ។

0 comments:
Post a Comment