Thursday, July 27, 2017

អេក្រង់​ ​Touch screen​ ​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទាំង​បំពាក់​លើ​ស្មាតហ្វូន​ ​កុំព្យូទ័រ​ ​និង​គ្រឿង​អេឡិចត្រូនិក​នានា​ ​គឺ​មាន​ដំណើរការ​អាស្រ័យ​បច្ចេកវិទ្យា​សំខាន់​ ​៣​ ​មាន​ដូចជា ៖

១)​ ​ប្រព័ន្ធ​ ​Resistive

ប្រព័ន្ធ​ ​Resistive​ ​មាន​បន្ទះ​កញ្ចក់​មួយ​ដែល​គ្រប​ពី​លើ​ស្រទាប់​ ​Conductive​ ​និង​ Resistive metallic។ ស្រទាប់​ទាំងពីរ​នេះ​មាន​គម្លាត​ពី​គ្នា​ ​និង​មាន​ប្រព័ន្ធ​ ​Scratch-resistant​ ​ដាក់​នៅ​ពី​លើ​ ​ហើយ​ឲ្យ​ចរន្ត​អគ្គិសនី​ឆ្លង​កាត់​ស្រទាប់​ទាំង​ពីរ​នេះ​កំឡុង​ពេល​អេក្រង់​ដំណើរការ។


ពេល​អ្នក​ប៉ះ​លើ​អេក្រង់​ ​ស្រទាប់​ទាំងពីរ​នេះ​នឹង​ចាប់​បាន​ចំណុច​ខ្ចៅដៃ​យ៉ាង​ច្បាស់​ ​ហើយ​និង​ធ្វើ​ការ​គណនា​នូវ​ចំណុច​កូអរដោនេ។ បន្ទាប់​មក​ ​Driver​ ​ពិសេស​មួយ​ ​នឹង​ធ្វើការ​បកប្រែ​ចំណុច​ដែល​ប៉ះ​នោះ​ទៅ​កាន់​ ​Operation System​ ​ដើម្បី​ឲ្យ​វា​យល់​បាន​ ​ដែល​នេះ​ដូច​នឹង​ ​Driver mouse​ ​លើ​កុំព្យូទ័រ​ ​ដែល​បកប្រែ​ការ​រំកិល​របស់​ ​Mouse​ ​ពេល​ចុច​ ​ឬ​ចុច​អូស។

២)​ ​ប្រព័ន្ធ​ ​Capacitive

ប្រព័ន្ធ​ ​Capacitive​ ​ជា​ស្រទាប់​រក្សា​ទុក​បន្ទុក​អគ្គិសនី​ ​ដែល​ដាក់​លើ​បន្ទះ​កញ្ចក់​នៃ​អេក្រង់។ ពេល​អ្នក​ប៉ះ​អេក្រង់​ដោយ​ម្រាម​ដៃ​ ​បន្ទុក​អគ្គិសនី​ត្រូវ​បញ្ជូន​ ​ដូច្នេះ​ធ្វើ​ឲ្យ​បន្ទុក​អគ្គិសនី​លើ​ស្រទាប់​ ​Capacitive​ ​ថយ​ចុះ​ដែល​វាស់​ដោយ​សៀគ្វី​នៅ​ជ្រុង​នៃ​អេក្រង់។ កុំព្យូទ័រ​ធ្វើការ​គណនា​បន្ទុក​អគ្គិសនី​ផ្សេង​គ្នា​នៅ​ជ្រុង​នីមួយ​ ​ដែល​អាច​ដឹង​ពី​ទីតាំង​ដែល​មាន​ការ​ប៉ះ​កើតឡើង​ ​រួច​បញ្ជូន​ព័ត៌មាន​ទៅ​កាន់​កម្មវិធី​ ​Touch-screen driver។ ប្រព័ន្ធ Capacitive បញ្ជូន​ពន្លឺ​ពី​អេក្រង់​បាន​ដល់​ទៅ​ ​៩០%​ ​ខណៈ​ប្រព័ន្ធ​ ​Resistive​ ​បានតែ​ ​៧៥%​ ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ ​Capacitive​ ​មាន​រូបភាព​ច្បាស់​ល្អ​ជាង​។


៣)​ ​ប្រព័ន្ធ​ ​Surface acoustic wave

ប្រព័ន្ធ​ ​Surface acoustic wave​ ​មាន​ ​Transducer​ ​ពីរ​ ​(មួយ​សម្រាប់​ទទួល​ ​និង​មួយ​ទៀត​សម្រាប់​បញ្ជូន)​ ​ដែល​ដៅ​ដោយ​ ​អាក់​ ​X និងY នៃ​បន្ទះ​កញ្ចក់​របស់​អេក្រង់​ ​ហើយ​នឹង​ ​Reflectors​ ​ដែល​ដាក់​លើ​កញ្ចក់​ដើម្បី​ជះ​រលក​សញ្ញា​អគ្គិសនី​បញ្ជូន​ពី​ ​Transducer​ ​មួយ​ទៅ​ ​Transducer​ ​ផ្សេង​ទៀត។ Transducer​ ​សម្រាប់​ទទួល​អាច​ប្រាប់​ប្រសិនបើ​រលក​សញ្ញា​មាន​ការ​រំខាន​ដោយ​ការ​ប៉ះ​ ​ហើយ​អាច​កំណត់​ទីតាំង​ទៅ​តាម​នោះ។ រលក​សញ្ញា​លើ​អេក្រង់​គ្មាន​ស្រទាប់​ ​Metallic​ ​ដែល​អាច​ឲ្យ​ពន្លឺ​ ​១០០%​ ​ឆ្លង​កាត់។


ប្រព័ន្ធ​ ​Resistive​ ​ដំណើរការ​ ​(Touch)​ ​ដរាប​ណា​ស្រទាប់​ទាំងពីរ​ជួប​គ្នា​ ​ដែល​មាន​ន័យ​ថា​ ​អ្នក​អាច​ប៉ះ​ដោយ​ម្រាមដៃ​ ​ឬ Rubber ball។ ប្រព័ន្ធ​ ​Capacitive​ ​ត្រូវ​មាន​ ​Conductive input​ ​ដែល​សំដៅ​លើ​ខ្ចៅ​ដៃ​ ​ហើយ​ប្រព័ន្ធ​ ​Surface acoustic wave អាច​ប៉ះ​បាន​ស្ទើរ​គ្រប់​វត្ថុ​ ​លើក​លែង​តែ​វត្ថុ​រឹង​ ​និង​តូច​ដូច​ចុង​ប៊ិច​ជា​ដើម៕



0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget