Saturday, July 29, 2017

-Theme គឺជាមុខងារដ៏ពិសេសមួយដែលអាចជួយបន្ថែមសម្រស់អោយស្មាតហ្វូន ឬថេប្លេតរបស់យើងមានលក្ខណៈប្លែកនិងកាន់តែស្រស់ស្អាត មិនធ្វើអោយយើងធុញទ្រាន់ជាមួយនឹងអ្វីដដែលៗឡើយ។

-iPhone ជាប់ Lock មានន័យថា iPhone នោះត្រូវបានគេបង្កើតឡើងសម្រាប់តែដាក់ស៊ីមរបស់ប្រព័ន្ធទូរស័ព្ទ ណាមួយ (AT&T ឬ T Mobile…)ដែលអ្នកមិនអាចដាក់ស៊ីមរបស់ប្រព័ន្ធទូរស័ព្ទផ្សេងបានទេ។ អ្នកក៏អាច Unlock iPhone របស់បានដែរវា ប៉ុន្តែវាអាចនឹងជួបបញ្ហាមួយចំនួន ទាក់ទងនឹងសេវាជូនមាន ជួនដាច់ ឬខ្សោយសេវា ឬពេលខ្លះបញ្ជូលទឹកប្រាក់មិនចូលជាដើម ។
ទាំង iPhone ដែល Lock ឬ Unlock រួចរាល់ក៏ដោយសុទ្ធតែ មិនគួរត្រូវបានជ្រើសរើសយកមកប្រើប្រាស់ទាំងអស់។

-ជាប់ iCloud ឬ Activation Lock iCloud មានន័យថាទូរស័ព្ទ iPhone របស់អ្នកបានភ្ជាប់ជាមួយនឹងគណនី Apple ID រួចហើយ។ នៅពេលដែលអ្នកទិញ iPhone ដែលជាប់ iCloud ហើយអ្នកមិនដឹងពីលេខសម្ងាត់នោះទេ អ្នកនឹងមិនអាច Remove iCloud បានទេលុះត្រាតែអ្នកយកទៅជួបអ្នកជំនាញហើយធ្វើការដូរ board ចេញទើបអាចដោះស្រាយបាន។
អ្នកនឹងមិនអាច Update Version របស់ iOS  ហើយអ្នកក៏មិនអាចដំឡើងកម្មវិធីដែលមាននៅក្នុង App Store  ឬមិនអាច Backup/Restore ជាដើម និងមានបញ្ហាជាច្រើនទៀត។
ដើម្បីពិនិត្យថា iPhone របស់អ្នកជាប់ iCloud Activation Lock សូម ចូលទៅទីនេះ ហើយ វាយលេខ Serial ឬ IMEI ក៏បានចូលទៅក្នុងប្រអប់ខាងក្រោម ព្រមទាំងបញ្ជូលលេខកូដដែលមាននៅក្នុងរូបភាពខាងក្រោមផងដែរ។ ហើយចុច Continue ដើម្បីឆែកមើល ។

-ចង់ទាញយកកម្មវិធីពី AppStore ឬ ចង់ប្រើប្រាស់ iCloud ត្រូវតែមាន Apple ID។

-iCloud គឺជាសេវាកម្មផ្ទុកទិន្នន័យលើ Online មួយដែលក្រុមហ៊ុន Apple បាននឹងកំពុងអភិវឌ្ឍន៍សេវាកម្មនេះ ឲ្យកាន់តែសម្បូរ បែបតាមរយៈការបន្ថែមមុខងារពិសេសៗជាបន្តបន្ទាប់ ហើយវាក៏បានទាក់ទាញចំណាប់ អារម្មណ៍អ្នកប្រើប្រាស់កើនឡើង គួរឲ្យកត់សម្គាល់ផងដែរ។

-Cortana គឺជាកម្មវិធីមួយដែលមានមុខងារអាចទទួលការបញ្ជាដោយសំឡេងនៅក្នុង ទូរស័ព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1

- Knuckle Sense ដែលអនុញ្ញាតឱ្យបើកកម្មវិធីទូរសព្ទដោយការសរសេរអក្សរនៅលើអេក្រង់។

-Adobe Flash Player គឺជាកម្មវិធីមួយ ឬជា Plugin មួយ សម្រាប់ធ្វើអោយ ម្ចាស់កុំព្យូទ័រ អាចទស្សនាវីដេអូ ឬ រូបភាពបែប មានចលនា(Flash ឬ GIF) បាន នៅលើវ៉ិបសាយ ណាមួយ តាមរយៈ Browser ដែលគេបានបើក។ បើគ្មាន Flash Player ទេ អ្នកប្រើប្រាស់ មិនអាចទស្សនា វីដេអូបាននៅលើ វ៉ិបសាយ ដូចជា យូធូប បានទេ គឺតម្រូវអោយពួកគេ ធ្វើការតម្លើង នៅលើម៉ាស៊ីន របស់គេ។

-អ្វីទៅគឺជាការ Jailbreak?

បើនិយាយអោយស្រួលស្តាប់ទៅ Jailbreak គឺជាការរំដោះ iPhone/ iPad/ iPod Touch របស់អ្នកអោយចេញពីគុកឃុំឃាំងរបស់ Apple។ ប្រព័ន្ធប្រតិបត្តិការណ៍ iOS ដែលដំណើរការលើ iPhone/iPad នេះវាមានភាពតឹងរឹងណាស់ ខុសគ្នាទាំងស្រុងទៅនឹងប្រព័ន្ធប្រតិបត្តិការណ៍ដទៃ ហេតុដូច្នេះហើយអ្នកមិនអាចដោនឡូដកម្មវិធី, ហ្គេមក្រៅពី Appstore រឺក៏ធ្វើការកែកុនផ្សេងៗបាននោះទេ។ ការ Jailbreak គឺជាការរំដោះប្រព័ន្ធប្រតិបត្តិការណ៍ iOS អោយវាមានសេរីភាព អាចអោយយើងចូល និងគ្រប់គ្រងឯកសារ (file system) អាចអោយយើងដោនឡូដ កម្មវិធី និងហ្គេមចេញពីប្រភពដទៃបានដោយឥតគិតថ្លៃ និងអាចធ្វើការកែច្នៃអ្វីផ្សេងៗជាដើម។ មូលហេតុដែលធ្វើអោយមនុស្សមួយចំនួនធំចង់ធ្វើការរំដោះ iDevice គេអោយមានសេរីភាពនោះ ក៏ព្រោះតែគេនឹងអាចតម្លើងកម្មវិធី/ ហ្គេមនានាបានដោយឥតគិតថ្លៃឡើយ ដោយដោនឡូដចេញពីវេបសាយ រឺក៏កម្មវិធីដោនឡូដនានាក្រៅពី Appstore។ ការ Jailbreak ក៏ជួយបង្កើនសមត្ថភាពឧបករណ៍របស់គេអោយកាន់តែខ្លាំង និងងាយស្រួលប្រើប្រាស់ជាងមុនផងដែរជាមួយនិង Tweak ពិសេសៗ។ កាលពីមុនការ Jailbreak គឺពិតជាមានភាពចាំបាច់បំផុតសម្រាប់អ្នកប្រើប្រាស់ iPhone/ iPad នៅកម្ពុជា ដោយវាអនុញ្ញាត្តិអោយយើងតម្លើងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរបាន ព្រោះអីApple មិនបានបង្កើតពុម្ពអក្សរខ្មែរដាក់ទូរស័ព្ទយើងស្រាប់នោះទេ។

យ៉ាងណាមិញ ការ Jailbreak ក៏មានគុណវិបត្តិរបស់វាដែរ ព្រោះអីវានឹងធ្វើអោយ iPhone/ iPad អ្នកបាត់បង់សុវត្ថិភាពបាន ដែលមានដូចជាឆ្លងមេរោគ រឺក៏មានជនអនាមិកជ្រៀតជ្រែកចូលឧបករណ៍របស់អ្នក។ ការតម្លើងកម្មវិធី, Tweak, និង Theme ច្រើនក៏នឹងធ្វើអោយ iPhone/ iPad អ្នកដំណើរការបានយឺត ហើយក៏អាចនឹងគាំងខូចផងដែរ។ មួយវិញទៀត ឧបករណ៍របស់អ្នកនឹងបាត់បង់ការធានា ហើយនៅតាមបណ្តាប្រទេសមួយចំនួនបានចាត់ទុក Jailbreak ថាជាអំពើខុសច្បាប់។
អាច Jailbreak បានរឺមិនបាន គឺវាអាស្រ័យទៅលើជំនាន់ iOS ទៀត ហើយរៀងរាល់ពេល iOS ចេញថ្មីៗម្តងៗ ក្រុមអ្នកជំនាញត្រូវសិក្សាស្រាវជ្រាវរុករកចន្លោះប្រហោង ដើម្បីបង្កើតកម្មវិធី Jailbreak ។ iOS ខ្លះចំណាយពេលតិច ខ្លះចំណាយពេលច្រើន ហើយខ្លះទៀតគឺមិនអាចធ្វើការ Jailbreak បានតែម្តង។ ហេតុដូច្នេះហើយបានជាអ្នកដែលចូលចិត្ត Jailbreak ជាច្រើនមិនចូលចិត្តធ្វើការអាប់ដេត iOS របស់គេអោយទាន់សម័យនោះទេ លុះត្រាតែក្រុមអ្នកជំនាញបានបង្កើតកម្មវិធី Jailbreak បានរួចរាល់សិន។ យើងអាចធ្វើការ Jailbreak បានដោយគ្រាន់តែត្រូវការកុំព្យូទ័រមួយគ្រឿង ឧបករណ៍ iDevice និងកម្មវិធី Jailbreak តែប៉ុណ្ណោះ។ ហើយប្រសិនបើជាយើងចង់លុបចោលការ Jailbreak នោះ យើងគ្រាន់តែធ្វើការអាប់ដេត iOS យើងទៅកាន់ជំនាន់ថ្មី រឺក៏ធ្វើការ Restore តាមរយៈកម្មវិធី iTunesជាការស្រេច។

-អ្វីទៅជា Cydia?

បន្ទាប់ពីធ្វើការ Jailbreak ហើយ អ្នកនឹងឃើញកម្មវិធី Cydia លោតឡើងលើផ្ទៃអេក្រង់ជាក់ជាមិនខាន។ វាគឺជាកម្មវិធីមួយដែលបានផ្តុំទុកនូវ Tweak, Theme, និងកម្មវិធីជាច្រើនដែលអ្នកមិនអាចរកបាននៅកន្លែងផ្សេងឡើយ។ ហេតុដូច្នេះហើយប្រសិនបើអ្នកចង់ធ្វើការកែច្នៃ រឺក៏ទាញយក Tweak ផ្សេងៗនោះ អ្នកត្រូវតែចូលទៅកាន់កម្មវិធីនេះ ហើយចុចក្រឡោនស្វែងរក និងចុច Install ទៅជាការស្រេច។

Cydia គឺជាកម្មវិធីឯករាជ្យមិនមែនជារបស់ Apple (third-party) ដំណើរការនៅលើ iPhone iPad និង iPod touch ក៏និយាយបានថា ជាកម្មវិធីចាំបាច់មួយសម្រាប់បើកផ្លូវឲ្យអ្នកប្រើ iPhone, iPod Touch & iPad អាចបញ្ចូលកម្មវិធីដោយឯករាជ្យ ឬកម្មវិធីដែលបង្កើតដោយអ្នកអភិវឌ្ឍន៍កម្មវិធីណាក៏បាន។ Cydia ផ្ទុកនូវបណ្ដុំកម្មវិធីជាច្រើន ដែល App Store គ្មាន ហើយក៏ផ្ដល់នូវកម្មវិធីយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ដាក់ឲ្យទាញយកដោយសេរី និងខ្លះគិតថ្លៃក្នុងតម្លៃទាប។ រាល់កម្មវិធីសម្រួលដល់ដំណើរការ និងកម្មវិធីបន្ថែមមុខងារដ៏សំបូរបែបជាច្រើន អាចរកបាននៅក្នុង Cydia ខណៈដែល App Store ពុំមាន។

-អ្វីទៅជា Source ( នៅក្នុង Cydia)

នៅក្នុងកម្មវិធី Cydia អ្នកនឹងឃើញមានរបារ Source នៅខាងក្រោម។ Source គឺជាប្រភព ដែលផ្តល់អោយអ្នកនូវ Tweak, Themes និង កម្មវិធី។ ហេតុដូច្នេះហើយនៅពេលដែលយើងចង់បាន Tweak, រឺ Themes អ្វីមួយបាន យើងគប្បីដឹងថាយើងអាចដោនឡូដវាបានចេញពីប្រភពណាសិន? ហើយតើប្រភពណាខ្លះដែលផ្តល់ជូនអោយ Tweak, និង Themes បានច្រើន និងឥតគិតថ្លៃនោះ? អ្នកទាំងអស់គ្នាគួរតែបញ្ចូល Source ល្បីៗទៅក្នុងកម្មវិធី Cydia របស់អ្នក ដើម្បីងាយស្រួលក្នុងការទាញយកនូវ Tweak និង Theme បានជាច្រើន និងឥតគិតថ្លៃ។ ចុចទីនេះ ដើម្បីមើល Source ល្បីៗ ដែលអ្នកគួរតែមាន។

-អ្វីទៅជា Tweak និង Themes?

ការ Jailbreak អាចធ្វើអោយឧបករណ៍របស់អ្នកមានសមត្ថភាពពិសេសខ្ពស់ជាងមុន និងងាយស្រួលក្នុងការប្រើប្រាស់បាន តាមរយៈការតម្លើង Tweak ពិសេសនានា។ Tweak មួយចំនួនអាចធ្វើការកែកុន ឧបករណ៍របស់អ្នកអោយមានមុខមាត់ខុសពីសភាពដើម អាចបន្ថែមមុខងារពិសេសៗ ដូចជាជួយចាប់មុខចោរដែលលួចបើកទូរស័ព្ទយើង (iCaugtU) អាចអោយយើងបិទបើកអ៊ីនធឺណែត មុខងារនានាបានលឿន ( FlipControlCenter) អាចអោយយើងចាក់សោរកម្មវិធីដោយប្រើស្នាមម្រាមដៃ (BioLockDown) និងនៅមានជាច្រើនទៀតរៀបរាប់មិនអស់។ ចំណែកឯ Thems វិញវាអាចធ្វើការផ្លាស់ប្តូរ icon, Wallpaper, និងចំណុចជាច្រើនទៀត អោយស្រស់ស្អាត និងខុសប្លែកពីសភាពដើម។

សង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងកាន់តែយល់ច្បាស់បន្ថែមទៀត អំពីអត្ថន័យនៃការ Jailbreak, Cydia, Themes, Source…។ ប៉ុន្តែប្រសិនបើអ្នកនៅមានចំងល់អំពីអត្ថន័យនៃពាក្យគន្លឺះផ្សេងទៀតដែលអ្នកតែងតែលឺទាក់ទងនឹង iDevice នោះ អ្នកអាចចោទជាសំណួរនៅក្នុងក្រឡោន Comment ខាងក្រោមនេះបាន។

AR ឬ Augmented Reality ជាបច្ចេកវិទ្យាទំនើបមួយដែលធ្វើឲ្យរូបភាពឌីជីថលនិងពិភពពិតច្របាច់បញ្ចូលគ្នាទៅជាពិភពតែមួយ។ AR ខុសពីពី VR (Virtual Reality) ត្រង់ថា វាប្រើប្រាស់ពិភពពិតមានស្រាប់ខាងក្រៅ ដោយបន្ថែមព័ត៌មានឌីជីថលពីលើ (ព័ត៌មានលើលំហ)។ ចំណែកឯ VR វិញបង្កើតពិភពសិប្បនិមិត្ត 3D ថ្មីទាំងស្រុងធ្វើឲ្យមនុស្សមានអារម្មណ៍ថាកំពុងស្ថិតនៅក្នុងពិភពសិប្បនិមិត្តមួយផ្សេងទៀត។

បច្ចេកវិទ្យា AR លើស្មាតហ្វូន ជាទូទៅបញ្ចូល កាមេរ៉ាឌីជីថល, សិនស័រអុបទិក (Optical Sensor), សិនស័រឥតខ្សែ, Global Positioning System (GPS) និងត្រីវិស័យទូរសព្ទ សម្រាប់កំណត់ទីតាំងអ្នកប្រើប្រាស់ ដើម្បីអាចចាប់ទិសដៅបានច្បាស់លាស់ ពេលមុខងារ AR ដំណើរការ។

ជាក់ស្ដែង ហ្គេម Pokemon Go ដែលធ្វើឲ្យពិភពលោកកក្រើកមួយរយៈនេះ ជាប្រភេទហ្គេមបំពាក់បច្ចេកវិទ្យា AR។ អ្នកលេងហ្គេម អាចដើរចាប់សត្វ Pokemon ដោយការបើក GPS និងកាមេរ៉ា ដូច្នេះអ្នកប្រើប្រាស់នឹងឃើញសត្វទាំងនោះផុសចេញនៅពិភពខាងក្រៅ តាមរយៈកាមេរ៉ាទូរសព្ទ។

- Synchronize គឺជាការភ្ជាប់ទំនាក់ទំនងរវាង File ឬ Folder ដែលស្ថិតនៅក្នុងទីតាំងមួយ មកភ្ជាប់ជាមួយទីតាំងមួយទៀត ។
ឧទាហរណ៍៖ បើក្នុង Server (Dropbox.com) មាន File ចំនួន ៥ នោះ នៅក្នុងកុំព្យូទ័រអ្នកក៏មាន File ៥ ចំនួននោះផងដែរ។
-Malware ដែលជាកម្មវិធីមេរោគរំខានមួយបែប ដែលចូលទៅប្រមូលទិន្នន័យ ឬបង្អាកដំណើរការនានា ប្រសិនបើលោកអ្នកដំឡើងកម្មវិធីក្រៅពី Google Play ។

-Find My iPhone គឺជាមុខងារដ៏ល្អមួយសម្រាប់ឲ្យយើងស្វែងរកនូវទូរស័ព្ទដែលយើងបានជ្រុះបាត់ ឬក៏ត្រូវចោរលួចយកទៅ តាមរយៈទីតាំងដែលវាកំពុងតែស្ថិតនៅ។ ជាទូទៅអ្នកប្រើប្រាស់ទាំងអស់ពួកគាត់តែងដាក់មុខងារនេះក្នុង iPhone របស់ពួកគាត់ តែមុខងារនេះវាមិនអាចឲ្យយើងស្វែងរកទូរស័ព្ទដែលជ្រុះបាត់ ឬក៏ត្រូវចោរលួចយកទៅនោះបាន 100% ទេ ព្រោះមុខងារនេះវាអាចឲ្យយើងស្វែករកបាន លុះត្រាតែ iPhone នោះកំពុងតែប្រើប្រាស់អ៊ីនធឺណេតតែប៉ុណ្ណោះ ដូចជាកំពុងភ្ជាប់ Wifi ឬក៏កំពុងភ្ជាប់ 3G-4G។ ថ្មីៗ នេះក្រុមហ៊ុន Apple កំពុងតែគិតគូរលើបញ្ហានេះថា នឹងពង្រឹងមុខងារ Find My iPhone ទូរស័ព្ទណាដែលត្រូវម្ចាស់ដាក់គណនីចូលគឺអាចស្វែងរកឃើញទោះបីជាទូរស័ព្ទនោះបិទ រឺគ្មានអ៊ីនធឺណេតក៏ដោយ។ យើងសង្ឃឹមថាមុខងារនេះនឹងត្រូវក្រុមហ៊ុន Apple នឹងបញ្ចេញនៅលើ iOS ក្រោយៗ ។




0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget