កាលពីបុរាណកាល
ឬសម័យមិនទាន់មានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា
មនុស្សប្រើវិធីស្វែងរកទិសដៅនានា គឺអាស្រ័យមើលមេឃនៅពេលថ្ងៃ
ហើយនឹងពន្លឺផ្កាយនៅពេលរាត្រី។
ប៉ុន្តែព្រោះតែបច្ចេកវិទ្យាបច្ចុប្បន្ន
អ្នកគ្រប់គ្នាអាចស្វែងរកទិសដៅផ្សេងៗតាមប្រព័ន្ធ GPS (Global Positioning System) ដែលមានបំពាក់លើឧបករណ៍នានា ជាពិសេសស្មាតហ្វូនដែលស្រួលយកតាមខ្លួន។
អ្វីទៅជា GPS?
GPS ជាប្រព័ន្ធមួយដែលដំណើរការដោយផ្អែកលើកត្តា ៣ យ៉ាងគឺ ផ្កាយរណប, ស្ថានីយប្រមូលទិន្នន័យ (Ground stations) និងឧបករណ៍ទទួលទិន្នន័យ (receivers)។ GPS ត្រូវការផ្កាយរណបច្រើនរួមគ្នា ដើរតួជាស្ថានីយប្រមូល និងចែកចាយទិន្នន័យទីតាំង ក៏ដូចជាពេលវេលានានាដែលអ្នកប្រើប្រាស់ចង់បាន។
Receiver ដែលប្រើសម្រាប់ទទួលទិន្នន័យ ក៏ត្រូវមានបំពាក់ក្នុងទូរសព្ទ សម្រាប់ចាប់រលកសញ្ញាពីផ្កាយរណបបានល្អ ហើយជាពិសេសអាចប្រើផែនទីបានច្បាស់លាស់ដែលមានលើស្មាតហ្វូន ហើយក៏អាចមើលដឹងថាតើផ្កាយរណបដែលបញ្ជូនរលកសញ្ញាសម្រាប់ប្រព័ន្ធ GPS នេះ គឺស្ថិតនៅទីតាំងណា៕
0 comments:
Post a Comment