Sunday, July 23, 2017

​ប្រិយមិត្ត​ប្រហែល​ដឹង​ហើយ​ថា​ ​ពេល​ចង់​លុប​កម្មវិធី​នានា​ពី​ ​iPhone​ ​និង​ ​iPad​ ​គ្រាន់​តែ​សង្កត់​ឲ្យ​ជាប់​រយៈពេល​ប្រមាណ​ ​៣​ ​វិនាទី​ ​គឺ​អាច​លុប​កម្មវិធី​ទាំង​នោះ​ដោយ​ចុច​សញ្ញា​ខ្វែង​នៅ​ជ្រុង​ខាង​លើ។ ដោយ​ឡែក​ ​ថ្ងៃ​នេះ​ ​Sabay​ ​សូម្បី​បន្ថែម​វិធី​ ​៣​ ​យ៉ាង​ទៀត​ដែល​អាច​លុប​កម្មវិធី​នានា​ពី​ ​iPhone​ ​និង​iPad​ ​របស់​ប្រិយមិត្ត​បាន​ដូច​គ្នា។


១) Tap និង Wiggle

ជា​វិធី​ដែល​ប្រិយមិត្ត​ជា​ច្រើន​បាន​ដឹង​ ​គឺ​ចុច​ឲ្យ​ជាប់​លើ​ ​icon​ ​កម្មវិធី​ណា​មួយ​រហូត​ដល់​ ​icon​ ​ទាំង​នោះ​រង្គើ​ ​រួច​អ្នក​នឹង​ឃើញ​សញ្ញា​ ​X​ ​នៅ​ខាង​ឆ្វេង​នៃ​កម្មវិធី​ ​(លើក​លែង​តែ​ ​កម្មវិធី​របស់​ ​System​ ​ដែល​អ្នក​មិន​អាច​លុប​បាន)។ បើ​សិន​ជា​អ្នក​ចង់​លុប​ចុច​លើ​សញ្ញា​ ​X​ ​បន្ទាប់​មក​វា​នឹង​លោត​ផ្ទាំង​មួយ​ទៀត​សម្រាប់​បញ្ជាក់​ថា​តើ​អ្នក​នឹង​លុប​មែន​ដែរ​ឬ​អត់​ ​រួច​ចុច​ ​OK។ សូម​ចាំ​ថា​ ​វា​មិន​មែន​លុប​តែ​កម្មវិធី​នោះ​ទេ​ ​វា​ក៏​លុប​ទាំង​ទិន្នន័យ​ដែល​កម្មវិធី​នោះ​រក្សា​ទុក​ផង​ដែរ។


២) លុប​តាម​ ​Setting

អ្នក​ក៏​អាច​លុប​កម្មវិធី​ផ្សេងៗ​ ​ដោយ​ប្រើ​ ​Settings។
  • -ចុច​ចូល​ ​Settings > General > Storage & iCloud Usage
  • -បន្ទាប់​មក​នៅ​ខាងក្រោម​ ​Storage​ ​ចុច​លើ Manage Storage​ ​ហើយ​នៅ​ខាងក្រោម​ ​Used និង​ ​Available​ ​អ្នក​នឹង​ឃើញ​កម្មវិធី​ជា​ច្រើន​ដែល​អ្នក​បាន​ដំឡើង​រួច​ជា​មួយ​នឹង​ទំហំ​នៃ​កម្មវិធី​ផង​ដែរ​។ ដើម្បី​លុប​ ​អ្នក​ចុច​លើ​កម្មវិធី​នោះ​ ​បន្ទាប់​មក​ចុច​លើ​ ​Delete App។ ប្រសិនបើ​អ្នក​ចង់​លុប​កម្មវិធី​ច្រើន​ ​វិធី​នេះ​អ្នក​អាច​លុប​បាន​លឿន​។

៣)​ ​លុប​តាម​ ​iTune

ចូល​ទៅ​កាន់​ ​iTune​ ​ហើយ​ជ្រើសរើស​ ​Apps library បន្ទាប់​មក​ចុច​លើ​កម្មវិធី​ណា​មួយ​ ​រួច​ចុច​ប៊ូតុង​ ​Delete​ ​លើ​ក្ដារចុច​កុំព្យូទ័រ​ ​រួច​ផ្ទាំង​មួយ​នឹង​បង្ហាញ​ដើម្បី​បញ្ជាក់​ថា​អ្នក​ពិត​ជា​ចង់​លុប។

៤)​ ​ពេល​ ​Update

ប្រសិនបើ​អ្នក​មាន​កម្មវិធី​ច្រើន​ ​វា​ពិត​ជា​ពិបាក​សម្រេច​ចិត្ត​ថា​កម្មវិធី​មួយ​ណា​ដែល​ត្រូវ​លុប​ ​ដូច​នេះ​អ្នក​អាច​រង់​ចាំ​រហូត​ដល់​វា​លោត​ ​Update។

អ្នក​អាច​ចូល​មើល​ផ្នែក​ ​Update​ ​របស់​ ​iTune​ ​ហើយ​ដើម្បី​លុប​ ​អ្នក​ចុច​ ​Mouse​ ​ស្ដាំ​លើ​កម្មវិធី​ណា​មួយ​ ​រួច​ជ្រើសរើស​យក​ ​Delete from Library។ វិធី​លុប​នេះ​ ​វា​នឹង​លុប​ចេញ​ពី​ ​iTune library​ ​ហើយ​ក៏​លុប​នៅ​ ​Update notification​ ​ផង​ដែរ។ បន្ទាប់​មក​ពេល​អ្នក​ ​Sync​ ​ជាមួយ​ ​iDevice​ ​កម្មវិធី​ដែល​អ្នក​លុប​លើ​ ​iTune library​ ​ក៏​បាត់​ពី​ ​iDevice​ ​ផង​ដែរ៕

ប្រភព៖ Macworld ប្រែសម្រួល ​៖ ប៊ុន ធឿន                      

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget