អ្នកប្រើប្រាស់ Facebook
មួយចំនួនតូចប្រហែលជាធ្លាប់ជួបប្រទះបញ្ហាភ្លេចលេខសម្ងាត់ក៏ព្រោះតែគណនី
Facebook របស់ពួកគេតែង Log In
ចូលដោយស្វ័យប្រវត្តិមិនបាច់វាយបញ្ចូលលេខសម្ងាត់។
ការភ្លេចលេខសម្ងាត់អាចស្រោចស្រង់បានដោយប្រើអ៊ីមែល
ប៉ុន្តែអ្នកប្រើមួយចំនួនដល់ថ្នាក់មិនចាំលេខសម្ងាត់អ៊ីមែលខ្លួន
ឬ អាសយដ្ឋានអ៊ីមែលថែមទៀតផង។

ដើម្បីដោះស្រាយបញ្ហាភ្លេចលេខសម្ងាត់ Facebook ហើយភ្លេចទាំងលេខសម្ងាត់អ៊ីមែលទៀតនោះអ្នកគួរប្រើមុខងារមួយឈ្មោះថា "Trusted Contacts” ដោយវិធីប្រើមុខងារនេះអាចអនុវត្តបានតាមខាងក្រោម៖
@ ការកំណត់ Trusted Contacts
-ចូលទៅ Settings នៃកម្មវិធី Facebook លើទូរសព្ទ ឬ អាចធ្វើតាម Browser លើកុំព្យូទ័រក៏បាន

-រួចចុចលើ Account Settings

-បន្ទាប់មកចុចលើ Security

-រួចចុចលើពាក្យ Trusted Contacts

-ចុចលើ Set Up Trusted Contacts

-បន្ទាប់មកបញ្ចូលគណនី Facebook ចំនួន ៣-៥ នាក់ដែលស្ថិតក្នុងបញ្ជី Friend របស់អ្នក ដែលគិតថាអាចទុកចិត្តបាន ក្រោយរួចរាល់ចុចលើ Done

@ ការប្រើមុខងារ Trusted Contacts (ដើម្បីងាយស្រួលគួរអនុវត្តតាមកុំព្យូទ័រ)
-ចុចលើពាក្យ Forget Account?

-បញ្ចូលឈ្មោះ ឬ អាសយដ្ឋានអ៊ីមែល Account ដើម្បីស្វែងរក Account

-ប្រសិនបើភ្លេចលេខសម្ងាត់អ៊ីមែលចុចលើ No longer have access to these?

-បន្ទាប់មកបញ្ចូលលេខទូរសព្ទ ឬ អាសយដ្ឋានអ៊ីមែលថ្មីដែលអ្នកស្គាល់

-ក្រោយមកចុចលើ Reveal My Trusted Contacts រួចបញ្ចូលឈ្មោះពេញនៃគណនីណាមួយដែលអ្នកបានកំណត់ជា Trusted Contacts

-បន្ទាប់មកទៀតឲ្យមនុស្សទាំងបីនាក់នោះចូលទៅកាន់វិបសាយ https://www.facebook.com/recover
-ពេលនោះ Facebook នឹងផ្ដល់កូដបួនខ្ទង់ទៅកាន់មនុស្សទាំង ៣ នាក់នោះ ហើយអ្នកត្រូវប្រមូលកូដទាំងនោះដើម្បីបញ្ចូលទៅក្នុងប្រអប់ទាំងបី ដែលស្ថិតនៅត្រង់ក្រឡោនទីបី ទើបអ្នកអាច Log ចូលគណនី Facebook បានវិញ៕
ចុចអាន៖ រៀនបង្ហោះ Status លើ Facebook ប្រើពុម្ពអក្សរប្លែកៗ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ បរទេស
0 comments:
Post a Comment