ប្រទេសចិន
ជាប្រទេសប្រមូលផ្ដុំនូវសេវាកម្មនិងផលិតផលបច្ចេកវិទ្យាកំពូលៗជាច្រើន។
មានទីក្រុង ៤ ដែលពេញនិយមខ្លាំងរួមមាន ទីក្រុងប៉េកាំង
ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យា Baidu ជាប់ឈ្មោះជា Google
របស់ប្រទេសចិន, ទីក្រុងស្សិនចេន
ដែលភាគច្រើនមានសុទ្ធតែរោងចក្រផលិតតាំងពីឧបករណ៍បច្ចេកវិទ្យាលំដាប់តូចដល់ខ្ពស់
ហើយមានការិយាល័យក្រុមហ៊ុន Tencent នៅទីនោះ
ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី WeChat និង QQ, ទីក្រុងហាំងចូវ
បណ្ដុំនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករួមមាន Alibaba និង NetEase
និងទីក្រុងសៀងហៃដែលជាតំបន់ធ្វើពាណិជ្ជកម្មអន្តរជាតិ
ច្រើនមានធនាគារជាងក្រុមហ៊ុនបច្ចេកវិទ្យា។
+សេវាកម្មនិងផលិតផលល្បីៗទាំង ១០ របស់ប្រទេសចិន ៖
១. WeChat (កម្មវិធីបណ្ដាញសង្គម) ៖
ជាកម្មវិធីស្ថិតក្រោមទ្រនំរបស់ក្រុមហ៊ុន Tencent ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់ ៨០០ លាននាក់ ដោយវាជាបណ្តាញសង្គមពេញនិយមកំពូលក្នុងស្រុក។ យើងប្រើប្រាស់សម្រាប់ធ្វើការ ទំនាក់ទំនងជាមួយមិត្តភ័ក្ដិជាលក្ខណៈផ្ញើសារអក្សរ, សម្លេង និងរូបភាពជាដើម។
២. Baidu (កម្មវិធី Search) ៖
Baidu អាចហៅថាជា Google របស់ប្រទេសចិន ដោយវាថែមទាំងមានកម្មវិធី Baidu Maps ប្រហាក់ប្រហែលទៅនឹង Google Maps ដែរ។ ទៀតសោតកាលពីពេលកន្លងទៅ ក្រុមហ៊ុនយក្សមួយនេះក៏ទើតប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិ Duer OS ដែលស្រដៀងនឹង Alexa របស់ក្រុមហ៊ុនអាមេរិក Amazon។
៣. Alibaba (ក្រុមហ៊ុនពាណិជ្ជកម្ម) ៖
Alibaba ជាក្រុមហ៊ុនពាណិជ្ជកម្មមួយ ដែលបង្កើតនូវកម្មវិធីផ្សារលក់ទំនិញអន្តរជាតិ មិនថាតែ Taobao និង Tmall ក៏ស្ថិតក្រោមការគ្រប់គ្រងរបស់វាផងដែរ។ មានលក្ខណៈស្រដៀងទៅនឹង eBay, Amazon ប៉ុន្តែមិនមានការលក់ជាប្រភេទដេញថ្លៃនោះទេ។ ក្រុមហ៊ុន Alibaba កាន់កាប់សេដ្ឋកិច្ចពាណិជ្ជកម្មប្រមាណ ៨០ ភាគរយ ក្នុងប្រទេសចិន។
៤. Alipay & WeChat Pay (សេវាកម្មទូទាត់ទំនិញ) ៖
Alipay ជាសេវាកម្មរបស់ Alibaba ហើយ WeChat Pay ជារបស់ Tencent ដោយវាសុទ្ធសឹងជាសេវាកម្មទូទាត់ទំនិញខ្នាតធំនិងតូច។ មនុស្សជាច្រើនរស់នៅក្នុងទីក្រុងសៀងហៃនិងប៉េកាំងច្រើនប្រើសេវាកម្មទាំង ២ នេះ ដោយមិនសូវប្រើប្រាស់ក្រដាសប្រាក់ចេញពីហោប៉ៅឡើយ ក្នុងការទិញទំនិញផ្សេងៗ។
៥. Weibo (បណ្ដាញសង្គម) ៖
Weibo ជាបណ្តាញសង្គមកូនកាត់ Twitter ។ ចំណូលរបស់ក្រុមហ៊ុននេះ មានការកើនឡើងប្រមាណ ៤០ ភាគរយក្នុងឆ្នាំកន្លងទៅ ដោយឡែកបច្ចុប្បន្នទាំងចំនួនអ្នកប្រើប្រាស់ ក៏ដូចជាទីផ្សាររបស់ Weibo បានវ៉ាដាច់ Twitter របស់អាមេរិកបាត់ទៅហើយ។
៦. Momo (កម្មវិធីជួបគូណាត់) ៖
Momo ជាកម្មវិធីជួបគូណាត់ដំបូងបង្អស់ក្នុងប្រទេសចិន មិនខុសពី Tinder ដែលជាការមធ្យោបាយរកស្នេហាតាមប្រព័ន្ធអ៊ីនធឺណិត។ បច្ចុប្បន្នវាកំពុងពេញនិយមខ្លាំងមែនទែនក្នុងស្រុក។
៧. Meitu(កម្មវិធីកាត់តរូបភាព) ៖
មានប្រមាណជាង ៥០ ភាគរយនៃរូបភាព Selfie ដែលបង្ហោះចេញ គឺប្រើប្រាស់កម្មវិធី Meitu។ ប្រើដើម្បីជួយកែច្នៃសម្រស់របស់អ្នកឱ្យមានសភាពសចែងចាំង បាត់ស្នាមលើផ្ទៃមុខ និងពង្រីកគ្រាប់ភ្នែកឱ្យធំជាដើម។ កន្លងទៅតម្លៃខ្លួនក្រុមហ៊ុនមួយនេះ បានឡើងដល់ ៥,២ ពាន់លានដុល្លារ។
៨. YouKu (បណ្ដាញទស្សនាវីដេអូ) ៖
YouKu ជា YouTube របស់ប្រទេសចិន ដោយកាលពីឆ្នាំ ២០១៥ កន្លងទៅ ក្រុមហ៊ុន Alibaba បានទិញយកក្នុងតម្លៃប្រមាណ ៤,៨ ពាន់លានដុល្លារ ក្នុងគោលដៅប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតជាមួយក្រុមហ៊ុន Tencent និង Baidu។ ស្ថិតក្រោមការគ្រប់គ្រងរបស់ Jack Ma បណ្ដាញទស្សនាវីដេអូមួយនេះ មានចំនួនប្រជាជនក្នុងស្រុកទស្សនាច្រើនជាងប្រជាជនសរុបក្នុងទឹកដីអាមេរិកទៅទៀត។
៩. Didi Chuxing (ក្រុមហ៊ុនដឹកអ្នកដំណើរ) ៖
ក្រុមហ៊ុនបម្រើសេវាកម្មដឹកអ្នកដំណើរមួយនេះ បច្ចុប្បន្នកំពុងបម្រើមនុស្សប្រមាណ ៣០០ លាននាក់ ក្នុងទីក្រុងជាង ៤០០ ជុំវិញប្រទេសចិន។ Uber ចំណាយពេល ៦ ឆ្នាំដើម្បីបម្រើអ្នកធ្វើដំណើរបាន ៦ ពាន់លាននាក់ ខណៈក្រុមហ៊ុននេះចំណាយពេលត្រឹមមួយឆ្នាំ នាឆ្នាំ ២០១៥ បម្រើបានដល់ ១,៤ ពាន់លាននាក់ឯណោះ។
១០. NetEase (ក្រុមហ៊ុនហ្គេម) ៖
NetEase ជាក្រុមហ៊ុនប្រទេសចិន ដែលផ្ដល់សេវាលេងហ្គេមលើអ៊ីនធឺណិតស្រដៀងទៅនឹង Yahoo ដែរ។ ដោយទោះបីជាពុំមានភាពល្បីល្បាញខ្លាំង ប៉ុន្តែក្រុមហ៊ុនចិនមួយនេះ កំពុងព្យាយាមបង្កើតផលិតផលដែលអាចបង្កើនចំណែកទីផ្សារបន្ថែមទៀត៕

ប្រភព៖ TopBots ប្រែសម្រួល ៖ កៅ រក្សា
0 comments:
Post a Comment