ថ្ងៃសម្រាកចុងសប្តាហ៍ ឬ
ថ្ងៃបុណ្យជាពេលវេលាដ៏ល្អសម្រាប់លំហែកាយជាមួយគ្រួសារ ឬ
មិត្តភក្ដិទៅតាមទីកន្លែងផ្សេងៗ ជាពិសេសការសម្រាកលំហែកនៅឆ្នេរសមុទ្រ
ដូចនេះអត្ថបទនេះ អាចជួយអ្នកឲ្យយល់កាន់តែច្រើន ដើម្បីឲ្យការថតរូបឆ្នេរសមុទ្រ
ឬឆ្នេរខ្សាច់ កាន់តែមានភាពទាក់ទាញ។
១)អ្នកគួរស្វែងរក subject ណាដែលចាប់អារម្មណ៍៖
រូបភាពឆ្នេរសមុទ្រត្រូវការថតបែបធំទូលាយ ដោយសារមានទាំងខ្សាច់ និងសមុទ្រ។ ក្រៅពីនេះ អ្នកគួរពិនិត្យកត្តាមួយចំនួន ដែលអ្នកគួរចាប់អារម្មណ៍ដូចជា៖
Composition ជាផ្នែកសំខាន់ចំពោះការថតរូបឆ្នេរសមុទ្រ។ អ្នកគួរតែស្វែងរក composition ដែលទាក់ទាញភ្នែកទៅនឹងទិដ្ឋភាពនោះ ដោយធ្វើយ៉ាងណាអោយផ្ទៃខាងមុខនៃរូបភាពគួរជាទីចាប់អារម្មណ៍ ដូចជាប្រើមាត់ឆ្នេរបង្កើតជាផ្លូវទៅនឹងរូបភាពជាដើម។ ពេលថតរូបឆ្នេរសមុទ្រ ដែលមានសមុទ្រ និងខ្សាច់ អ្នកគួរប្រើប្រាស់រូបមន្ត Rule of Thirds ដោយថតផ្តេកកំណត់យកចំនុចកណ្តាលជាគោល ដែលធ្វើឲ្យរូបភាពមើលទៅបែបធម្មជាតិស្អាតល្អតែម្តង។
៣)ពន្លឺ
មនុស្សភាគច្រើនថតរូបឆ្នេរសមុទ្រ ពេលថ្ងៃត្រង់ ពេលព្រះអាទិត្យមានពន្លឺខ្លាំង។ វាអាចមានបញ្ហាដែលធ្វើអោយមានចំណាំងពន្លឺជះខ្លាំង ដោយបង្កើតអោយមានតំបន់ភ្លឺខ្លាំង និងស្រមោលងងឹតខ្លាំង លើរូបភាព ដែលអាចធ្វើអោយបាត់បង់ភាពច្បាស់ ទាំងតំបន់ភ្លឺ និងងងឹត។ អ្នកគួរថតពេលព្រលឹម ឬល្ងាច ដោយមានពន្លឺស្រទន់ល្អ ដែលធ្វើអោយរូបភាពច្បាស់ស្អាត។
៤)ប្រើប្រាស់ POLARIZING FILTER
Polarizing filter ដំណើរការយ៉ាងល្អក្នុងការថតរូបឆ្នេរសមុទ្រ ដែលជួយធ្វើអោយផ្ទៃមេឃមានពណ៌ខៀវល្អ ហើយធ្វើអោយពណ៌ភ្លឺល្អ និងរស់រវើក។ វាក៏អាចជួយកាត់បន្ថយចំណាំងពន្លឺ ដែលធ្វើអោយរូបភាពស្អាតស្រទំល្អផងដែរ។
៥)ប្រើប្រាស់ EXPOSURE បានត្រឹមត្រូវ
ខ្សាច់ ដូចនឹងព្រិលដែលជាធាតុមានចំណាំងពន្លឺខ្ពស់ ដោយការបញ្ជូនពន្លឺទៅកាន់ sensor របស់កាមេរ៉ា ដូច្នេះពេលអ្នកប្រើប្រាស់ auto exposure mode វានឹងធ្វើអោយរូបភាពឆ្នេរសមុទ្រប្រែងងឹត។ អ្នកគួរព្យាយាមកំណត់តម្លៃ f-stop នៃ exposure អោយបានត្រឹមត្រូវដើម្បីជួយស្ដារពណ៌ធម្មជាតិរបស់ឆ្នេរសមុទ្រ ពេលថត។ សម្រាប់តំបន់មានពន្លឺផ្ទុយគ្នា រវាងដីខ្សាច់ភ្លឺ និងស្រមោល អ្នកប្រហែលមិនអាចកំណត់ exposure ទាំងពីរតំបន់បានត្រឹមត្រូវនោះទេ។ អ្នកគួរជ្រើសរើសតំបន់ណាមួយ រួចប្រើ spot metering ដើម្បីវាស់កម្រិតពន្លឺ។ អ្នកមិនគួរថតរូបឆ្នេរសមុទ្រ ចំព្រះអាទិត្យមានពន្លឺខ្លាំងនោះទេ ដែលអាចធ្វើអោយអ្នកពិបាកកំណត់ពន្លឺ។
៦)ការពារកាមេរ៉ាពីខ្សាច់
អ្នកគួររក្សាកាមេរ៉ា អោយឆ្ងាយពីខ្សាច់ ដោយដាក់នៅក្នុងកាបូប កុំដាក់ផ្ទាល់នឹងខ្សាច់ ហើយពិសេសកំឡុងពេលថត អ្នកគួរបំពាក់ខ្សែភ្ជាប់នឹងកាមេរ៉ា ដែលការពារពីការធ្លាក់ដោយចៃដន្យ។
បន្ទាប់ពីអានការណែនាំខាងលើនេះ អ្នកទាំងអស់អាចសាកល្បងទៅលេងសមុទ្រ នឹងទាញយកកាមេរ៉ាប្រភេទណាក៏បាន យកមកអនុវត្ត សង្ឃឹមថាអ្នកនឹងទទួលបានលទ្ធផលដ៏គាប់ចិត្តមួយ៕

- -ខ្សាច់
- -ថ្ម
- -កម្ទេចកំទីលើឆ្នេរ
- -ជីវិតចំរុះ
- -ទឹក
- -វត្ថុដែលមានលើឆ្នេរជាដើម។

0 comments:
Post a Comment