គោលដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងញាំញី
និងនាំក្តីបារម្ភដល់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ
ក៏ដូចជាបង្កើនសុវត្ថិភាពលើការប្រើប្រាស់យានយន្ត
រដ្ឋាភិបាលបានកំពុងជំរុញឲ្យអ្នកប្រើប្រាស់យានយន្តទាំងឡាយ
ត្រូវយករថយន្តរបស់ខ្លួនទៅត្រួតពិនិត្យបច្ចេកទេស (ឈៀក)
ដើម្បីបង្ការបញ្ហាកើតមានឡើង។
តើការឈៀករថយន្តគេពិនិត្យលើចំណុចបច្ចេកទេសអីខ្លះ? នេះជាចម្ងល់ដែលអ្នកប្រើប្រាស់រថយន្តជាច្រើនចង់ដឹង។ ការឈៀករថយន្តត្រូវអនុវត្តតាមក្បួនបច្ចេកទេស។ បើអ្នកកំពុងមានរថយន្ត អត្ថបទនេះពិតជាមានប្រយោជន៍។
Sabay បានជួបសម្ភាស៍លោក ម៉ែន ភ័ក្រ្ត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសត្រួតពិនិត្យយានយន្តរបស់ក្រុមហ៊ុន CMVIC ដែលទទួលការអនុញ្ញាតិពីក្រសួងសាធារណការនិងដឹកជញ្ជូន បង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលនឹងណែនាំពីបច្ចេកទេសត្រួតពិនិត្យរថយន្តឬគេនិយមហៅថាឈៀកនេះ។
អ្នកគ្រប់គ្រងមានបទពិសោធន៍ជាង ១០ ឆ្នាំរូបនេះប្រាប់ថា ការឈៀករថយន្តត្រូវពិនិត្យលើ ៨ ចំណុចសំខាន់ៗរួមមាន៖
- -ការវាស់កុងទ័រល្បឿន
- -ការវាស់កម្រិតបញ្ចេញផ្សែងពុល
- -ការឆែកមើលគ្រឿងក្រោមរថយន្ត
- -ពិនិត្យលើភ្លើងបំភ្លឺ
- -ពិនិត្យស៊ីផ្លេ
- -វាស់លំងាកចង្កូត
- -ថ្លឹងទម្ងន់រថយន្ត
- -វាស់កម្លាំងហ្រ្វាំង
មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តបច្ចុប្បន្នមានចំនួន ១៣ កន្លែងដែលកំពុងបើកដំណើរការនៅទីក្រុងភ្នំពេញនិងបណ្តាខេត្តមួយចំនួនទៀត ដើម្បីបម្រើសេវាកម្មឈៀករថយន្តដល់អ្នកប្រើប្រាស់យានយន្តនានា៕
0 comments:
Post a Comment