Sunday, July 9, 2017


១. Audemars Piguet: នេះ​ជា​ប្រភេទ​នាឡិកា​ស្វ៊ីស​ដ៏​ប្រណិត​មួយ ដែល​បង្កើត​ឡើង​ដោយ​លោក​ Jules-Louis Audemars និង​លោក Edward-Auguste Piguet ក្នុង​ឆ្នាំ ១៨៧៥ ។ ពួក​គេ​បាន​ផលិត​នាឡិកា​ក្រោម​ស្លាក​យីហោ Audemars Piguet ប្រមាណ ៣៦,000 គ្រឿង​ជា​រៀង​រាល់​ឆ្នាំ ។​ ក្រោយ​មក​នា​ឆ្នាំ ១៩៩៣ ពួក​គេ​ក៏​បាន​បង្កើត​ឈ្មោះ​ថ្មី​មួយ​ទៀត​ហៅ​បាន​ថា​ Royal Oak Offshore ។

២. Vacheron Constantin: Brand មួយ​នេះ​ជា​ក្រុមហ៊ុន​ផលិត​នាឡិកា​ប្រណិត​ដ៏​ចំណាស់​មួយ ដែល​បង្កើត​ឡើង​ដោយ​លោក​ Jean-Marc Vacheron នា​ឆ្នាំ ១៧៥៥ ក្នុង​ទីក្រុង​ Geneva ប្រទេស​ស្វីស​។ ការ​ផលិត​នាឡិកា​ដែល​មាន​ស្លាកយីហោ​ខាង​លើ​ រមែង​ឆ្លុះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​កេរ​ដំណែល​ និង​ភាព​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ពពួក​នាឡិកា​ដទៃ​។

​ ៣. Patek Philippe: ស្លាកយីហោ​របស់​ប្រទេស​ស្វីស​មួយ​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក Patek Phillipe នា​ឆ្នាំ ១៨៥១ ហើយ​ការ​បង្កើត​នាឡិកា​ដែល​មាន​រូបរាង​បែប​ប្រពៃណី​របស់​ខ្លួន​​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

​ ៤. Blancpain: ស្លាកយីហោ​មួយ​នេះ​បាន​រក​ឃើញ​ឡើង​នា​អំឡុង​ឆ្នាំ ១៧៣៥ ប៉ុន្តែ​វា​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់ ក្នុង​អំឡុង​សតវត្ស​ទី ១៩ ដោយ​វា​មាន​ការ​បំពាក់​នូវ​រចនាបថ​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ គួប​ផ្សំ​នឹង​រូបរាង​ស្អាត​បែប (Minimalistic) ។

​ ៥. Chopard: នាឡិកា​ស្វីស​មួយ​ទៀត ដែល​រក​ឃើញ​នា​ឆ្នាំ ១៨៦០ ដោយ​លោក​ Louis-Ulysse Chopard ក៏​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ប្រើប្រាស់​ច្រើន​ពី​សំណាក់​អតិថិជន​។ សម្រាប់​ប្រភេទ​នាឡិកា​ប្រណិត​មួយ​នេះ គឺ​មាន​លក្ខណៈ​ច្បាស់លាស់​ទាំង​ការ​បង្ហាញ​ម៉ោង​លម្អិត​ផ្សេងៗ មិន​មាន​ភាព​ស្មុគស្មាញ​ដូច​ពពួក​នាឡិកា​ប្រណិត​មួយ​ចំនួន​ឡើយ​។

​ ៦. IWC Schaffhausen: រុក​រក​ឃើញ​​នា​ឆ្នាំ ១៨៦៨ ហើយ​ត្រូវ​បាន​ចាត់​ទុក​ជា​នាឡិកា​ស្វីស​ប្រណិត​លំដាប់​កំពូល​មួយ​ដែរ​។ វា​មាន​រូបរាង​សាមញ្ញ​និង​លោហធាតុ​ល្អ​គ្មាន​គូ​ប្រៀប​ ក្នុង​ការ​ផលិត​ចេញ​ជា​នាឡិកា​មួយ​គ្រឿងៗ​។

​ ៧. Rolex:វា​ជា​ស្លាកយីហោ​ល្បី​បំផុត​មួយ​ប្រចាំ​ពិភពលោក ដោយ​ជា​រៀង​រាល់​ថ្ងៃ​ក្រុមហ៊ុន​នេះ​ផលិត​នាឡិកា​បាន​ប្រមាណ ២ ពាន់​គ្រឿង​ក្នុង​មួយ​ថ្ងៃ ។

​ ៨.Ulysse Nardin: វា​បាន​រុករក​ឃើញ​នៅ​ឆ្នាំ ១៨៤៦ លក្ខណៈ​ពិសេស​មួយ​គឺ​ត្រង់​ខ្សែ​នាឡិកា​មាន​ពណ៌​ស្អាត​ប្លែក​ពី​នាឡិកា​ដទៃ​ទាំង​អស់​។

៩. Jaeger-LeCoultre: វា​ជា​ពពួក​នាឡិកា​ស្វីស​ប្រណិត​មួយ​ដូច​គ្នា ទាក់​ទង​នឹង​ធាតុ​ផ្សំ​របស់​នាឡិកា​ស្លាកយីហោ​មួយ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​ពាក់​ភាគ​ច្រើន​មាន​ការ​រំភើប​ចិត្ត ដោយ​ចង់​ពាក់​វា​ម្ដង​ហើយ​ម្ដង​ទៀត​។

១០. Panerai: ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង Florence ប្រទេស​អ៊ីតាលី​កាល​ពី​ឆ្នាំ ១៨៦០ ប៉ុន្តែ​បច្ចុប្បន្ន​ការិយាល័យ​ធំ​របស់​ស្លាកយីហោ​ខាង​លើ មាន​ទីតាំង​នៅ​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី​ដដែល។ ចំពោះ​ការ​រចនា​ក៏​មិន​ខុស​ច្រើន​ពី​គេ​ដែរ ប៉ុន្តែ​ត្រង់​ប្រភេទ​លេខ​បង្ហាញ និង​ធាតុ​ផ្សំ​គឺ​មាន​លក្ខណ​ខុស​ស្រឡះ​ពី​ស្លាកយីហោ​ដទៃ​។​

១១. Piaget SA: វា​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក​ Georges Edouard Piget ក្នុង​ទី​ក្រុង​ La Cote-aux-Fees ប្រទេស​ស្វីស​។ កាល​ពី​ឆ្នាំ ២០១៤ កន្លង​ទៅ​ ក្រុមហ៊ុន​នៃ​ស្លាកយីហោ​ Piaget SA បាន​ធ្វើ​ការ​ប្រកាស​បង្ហាញ​នូវ​នាឡិកា​ប្រណិត​ម៉ាក Altiplano 900P ដែល​ជា​ប្រភេទ​នាឡិកា​ស្ដើង​បំផុត​ក្នុង​លោក។

១២. Cartier: នេះ​ជា​ស្លាកយីហោ​របស់​ប្រទេស​បារាំង ដែល​រក​ឃើញ​ក្នុង​ឆ្នាំ ១៨៤៧ នៅ​ទីក្រុង​ប៉ារីស យ៉ាងណាមិញ​ក៏​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ វា​ជា​ស្លាកយីហោ​លក់​គ្រឿង​អលង្ការ​ដ៏​ល្បី​ប្រចាំ​ពិភពលោក​មួយ​ផង​ដែរ​។

១៣. Breitling:ស្លាកយីហោ​នេះ​រក​ឃើញ​នៅ​ឆ្នាំ ១៨៨៤ ប៉ុន្តែ​ត្រូវ​បាន​គេ​ដឹង​ថា​វា​ជា​ពពួក​នាឡិកា​ប្រណិត​មាន​ភាព​ធន់​មាំ​ប្រើប្រាស់​បាន​យូរ​ជាង​នាឡិកា​ដទៃ​។​

១៤. Bell & Ross: ស្លាកយីហោ​របស់​ប្រទេស​បារាំង​មួយ​ទៀត ដែល​បង្កើត​ឡើង​ដោយ​លោក Bruno Belamich និង Carlos A. Rosillo នា​ឆ្នាំ ១៩៩២ ។

១៥. Omega: នេះ​ជា​ស្លាកយីហោ​របស់​ក្រុមហ៊ុន​ផលិត​នាឡិកា​​ប្រទេស​ស្វីស កាល​ពី​ឆ្នាំ ១៩១៧ កង​ទ័ព​អាកាស​របស់​អង់គ្លេស​បាន​ជ្រើសរើស​នាឡិកា​ Omega ទុក​ជា​ឧបករណ៍​ផ្លូវការ​សម្រាប់​កំណត់​ពេល​វេលា​នៃ​មាត្រដ្ឋាន​ប្រយុទ្ធ​ មុន​ដល់​ឆ្នាំ ១៩១៨ នៃ​ការ​ប្រើប្រាស់​របស់​កងទ័ព​អាមេរិក​វិញ​ម្ដង​។

១៦. Bremont: ជា​ក្រុមហ៊ុន​ផលិត​នាឡិកា​ប្រណិត​របស់​អង់គ្លេស​ ។​ កាល​ពី​ឆ្នាំ ២០០២ បង​ប្អូន​ប្រុស លោក​ Nick និង​ Giles បាន​ធ្វើ​ការ​បំផុស​ឱ្យ​ស្លាកយីហោ​មួយ​នេះ មាន​ភាព​ល្បីល្បាញ​ឡើង។

​ ១៧. TAG Heuer: ជា​ក្រុមហ៊ុន​ផលិត​នាឡិកា​ស្វីស​ ដែល​មិន​ត្រឹម​តែ​នាឡិកា​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ទូរស័ព្ទ​ និង​ឧបករណ៍​មួយ​ចំនួន​ទៀត​ ក៏​ជ្រក​ក្រោម​ស្លាកយីហោ​មួយ​នេះ​ដែរ​។

​ ១៨. Seiko: វា​ត្រូវ​បាន​រក​ឃើញ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន កាល​ពី​ឆ្នាំ ១៨៨១ ក្រុមហ៊ុន​មួយ​នេះ​បាន​បង្កើត​ទាំង​នាឡិកា​ប្រភេទ Quartz និង Mechanical ។​ មិន​ត្រឹម​ប៉ុណ្ណោះ ពួក​គេ​ក៏​បាន​បន្ត​អភិវឌ្ឍ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ រហូត​បាន​ពង្រីក​ដល់​ការ​លក់​ទាំង​គ្រឿង​អលង្ការ​ថែម​ទៀត​ផង​។

​ ១៩. Louis Moinet: អ្នក​រក​ឃើញ​ស្លាកយីហោ​នាឡិកា​ស្វីស​​នេះ មិន​ត្រឹម​តែ​ជា​អ្នក​ផលិត​នាឡិកា​ដ៏​ជំនាញ​ម្នាក់​ទេ ក្រៅ​ពី​នោះ​គាត់​ក៏​ជា​វិចិត្រករ​និង​ជាង​ចម្លាក់​មួយ​រូប​ផង​ដែរ។

២០. A.Lange & Sohne: វា​ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ ១៨៤៥ ដោយ​លោក​ Ferdinand Adolph Lange​។ នាឡិកា​ប្រណិត​ស្លាកយីហោ​ខាង​លើ ត្រូវ​បាន​រចនា​ឡើង ក្នុង​ទម្រង់​ពណ៌​ខុស​គ្នា​ច្រើន រួមមាន​ពណ៌ Gold, Yellow Gold, Rose God, White Gold និង​ Platinum ជា​ដើម​។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget