Sunday, July 23, 2017

ប្រិយមិត្ត​មួយ​ចំនួន​ដឹង​ហើយ​ថា​ ​ស្មាតហ្វូន​បាន​ធ្វើ​ឲ្យ​ការ​ថត​រូប​ ​និង​វីដេអូ​សម័យ​បច្ចុប្បន្ន​កាន់​តែ​ងាយ​ស្រួល​ ​ហើយ​ពេល​ខ្លះ​ពួក​វា​បាន​ជំនួស​តំណែង​របស់​កាមេរ៉ា​ឌីជីថល​ផង​នោះ។ ប៉ុន្តែ​ ​ស្មាតហ្វូន​នៅ​តែ​មិន​ទាន់​អាច​ជំនួស​តំណែង​កាមេរ៉ា​ប្រភេទ​ ​DSLR​ ​បាន​នៅ​ឡើយ​ទេ​ ​ព្រោះ​កាមេរ៉ា​ប្រភេទ​នេះ​មាន​គុណសម្បត្តិ​ជា​ច្រើន​ដូច​ជា​ ​៖

១)​ ​គុណភាព​រូប

កាមេរ៉ា​ ​DSLR​ ​ចាប់​រូបភាព​ដោយ​ប្រើប្រាស់​ ​Sensor​ ​ហើយ​គុណភាព​រូប​មុត​​ច្បាស់​ ​និង​អាច​បោះពុម្ព​លើ​ផ្ទាំង​ពាណិជ្ជកម្ម​ធំ​ៗ​រាប់​សិប​ម៉ែត្រ​បាន​យ៉ាង​គ្មាន​បញ្ហា។


២) ភាព​សម្បូរ​បែប​នៃ​ការ​ប្រើប្រាស់

កាមេរ៉ា​ ​DSLR​ ​មាន​ជម្រើស​ ​Lens​ ​ច្រើន​ ​សម្រាប់​ផលិត​រូបភាព​តាម​កាលៈទេសៈ​ដូច​ជា​ប្រភេទ​ ​Wide Angle Lens​ ​សម្រាប់​ថត​ទេសភាព, Zoom Lens​ ​សម្រាប់​ថត​វត្ថុ​ដែល​នៅ​ឆ្ងាយ​ ​និង​ ​Portrait​ ​សម្រាប់​ថត​មនុស្ស​ជា​ដើម។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ឧបករណ៍​ជំនួយ​ច្រើន​ដូច​ជា​ ​Speedlite​ ​ជំនួយ​ពន្លឺ, Filter​ ​កាត់​ចំណាំង​ពន្លឺ, Tripod​ ​រក្សា​លំនឹង​ ​និង​ ​Microphone​ ​ស្រូប​សំឡេង។

៣)​ ​គុណភាព​ ​Lens

Lens​ ​របស់​ ​DSLR​ ​ត្រូវ​ផលិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ​ព្រោះ​គុណភាព​រូប​ល្អ​មិន​ល្អ​ក៏​អាស្រ័យ​លើ​ពួក​វា​ដែរ​ ​ខណៈ​ ​Lens​ ​ល្អ​ៗ​ថ្លៃ​ៗ​ ​មាន​កញ្ចក់​ច្រើន​ជាន់​ ​ដែល​ជួយ​ ​Sensor​ ​កាមេរ៉ា​ចាប់​រូបភាព​បាន​ល្អ​ ​ហើយ​ ​Lens​ ​ខ្លះ​មាន​បច្ចេកវិទ្យា​ជួយ​រក្សា​លំនឹង​រូប​ថត​ថែម​ទៀត​ផង។

៤)​ ​ល្បឿន

កាមេរ៉ា​ ​DSLR​ ​អាច​កំណត់​ល្បឿន​នៃ​ការ​ចាប់​រូបភាព​ដែល​គេ​ហៅ​ថា​ ​Shutter Speed​ ​ហើយ​មាន​សមត្ថភាព​ចាប់​ថត​វត្ថុ​មាន​ចលនា​ឲ្យ​នៅ​ស្ងៀម​ ​ឬ​ចាប់​ថត​ឲ្យ​រលោង​ដូច​គំនូរ​ពេល​ ​Shutter Speed​ ​តិច។

៥)​ ​ISO range

ISO​ ​ជា​ស្តង់ដារ​កម្រិត​ពន្លឺ​អេឡិចត្រូនិក​ចូល​កាមេរ៉ា​ ​ហើយ​គេ​ប្រើ​ ​ISO​ ​ទាប​សម្រាប់​ថត​កន្លែង​ពន្លឺ​ខ្លាំង​ ​និង​ ​ISO​ ​ខ្ពស់​សម្រាប់​ថត​កន្លែង​ពន្លឺ​តិច​ ​ខណៈ​ ​ISO​ ​មាន​ចន្លោះ​ពី​ ​៥០​ ​ដល់​ ​២០៤ ៨០០​ ​អាស្រ័យ​លើ​ប្រភេទ​កាមេរ៉ា។


៦)​ ​Manual Controls

កាមេរ៉ា​ ​DSLR​ ​អាច​ឲ្យ​អ្នក​កំណត់​ការ​ចាប់​រូបភាព​តាម​ការ​ចង់​បាន​ទាំង​ល្បឿន​ ​កម្រិត​ពន្លឺ​ ​រយៈ​ពេល​ថត​ជា​ដើម​ ​ជា​មុខងារ​ ​Manual Mode​ ​ឬ​ការ​អាច​ឲ្យ​កាមេរ៉ា​កំណត់​ការ​ថត​រូប​ដោយ​ស្វ័យប្រវត្តិ​ជា​មួយ​មុខងារ​ ​Auto Mode។

៧)​ ​Depth of Field

កាមេរ៉ា​ ​DSLR​ ​អាច​ផ្ដល់​នូវ​ ​Depth of Field​ ​ដែល​ជា​ជម្រៅ​រូប​ ​ឬ​គេ​និយម​ហៅ​ថា​ថត​មុខ​ព្រាល​ក្រោយ​ ​ដែល​ជួយ​លើក​ភាព​ទាក់ទាញ​នៃ​រូបភាព​ ​ជា​ពិសេស​ថត​រូប​មនុស្ស។


៨)​ ​Optical Viewfinder

ជា​កញ្ចក់​ដែល​អាច​ឲ្យ​អ្នក​ថត​មើល​ឃើញ​ថា​តើ​កាមេរ៉ា​នឹង​ចាប់​អ្វី​ ​ហើយ​ការ​ប្រើប្រាស់​ ​Optical Viewfinder​ ​ក៏​អាច​ធ្វើ​ឲ្យ​កាមេរ៉ា​ចាប់​រូប​លឿន​ជាង​មើល​តាម​អេក្រង់​ ​LCD​ ​មួយ​កម្រិត។
៩)​ ​ទិញ​ហើយ​មិន​សូវ​ខាត​ក្នុង​រយៈពេល​ខ្លី

ក្នុង​មួយ​ឆ្នាំៗ​ ​កាមេរ៉ា​ ​DSLR​ ​របស់​ក្រុមហ៊ុន​នានា​ ​មិន​សូវ​ចេញ​លក់​ច្រើន​ម៉ូដែល​នោះ​ទេ​ ​អាច​ត្រឹម​ ​២​ ​ដង​ក្នុង​មួយ​ឆ្នាំ​ ​ដូច​នេះ​តម្លៃ​របស់​ពួក​វា​ក៏​មិន​ធ្លាក់​ខ្លាំង​ពេល​លក់​ចេញ​ក្រោយ​ទិញ​រយៈពេល​ខ្លី​នោះ​ទេ។ ដោយ​ឡែក​ទោះ​ជា​លក់​ចេញ​ពេល​ទើប​នឹង​ទិញ​ ​ក៏​អាច​មិន​ទទួល​មាន​តម្លៃ​ខ្ពស់​ណាស់​ដែរ​ព្រោះ​អាស្រ័យ​ការ​ការ​ថែ​ទាំ​ ​និង​ចំនួន​រូប​ដែល​បាន​ថត​ ​ខណៈ​ជីវិត​របស់​ ​DSLR​ ​កំណត់​ដោយ​ចំនួន​សន្លឹក​ដែល​ប្រើប្រាស់៕

ប្រភព៖ ​digital-photography-school.com

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget