EXIF (Exchangeable Image File)
ជាបច្ចេកវិទ្យាទិន្នន័យដែលកាមេរ៉ាឌីជីថល ស្មាតហ្វូន
និងម៉ាស៊ីនស្កេនប្រើប្រាស់សម្រាប់រក្សាគុណភាពរូបដែលផលិតដោយទម្រង់
JPEG និងTIFT។
វាសម្រាប់បង្ហាញព័ត៌មានផ្សេងៗអំពីរូបភាព ពេលអ្នកថតរូបក្នុងទម្រង់ JPEG ឬ TIFF format។ កាមេរ៉ាភាគច្រើន support EXIF។
ទិន្នន័យ EXIF មានសារៈសំខាន់ណាស់ ដោយសារអ្នកអាចស្វែងយល់ពី setting លើកាមេរ៉ាដែលអ្នកបានប្រើប្រាស់ សម្រាប់រូបភាពនីមួយៗ ដែលអាចជួយពង្រឹងសមត្ថភាពក្នុងការថតរូបកាន់តែល្អប្រសើរ ជាពិសេសសម្រាប់អ្នកថតរូបថ្មី។ ដូច្នេះ អ្នកអាចថែមថយនូវចំនួននៃ setting ផ្សេងៗ ពេលថតលើកក្រោយដែលស្ថិតនៅស្ថានភាពស្រដៀងគ្នានៃរូបភាពទាំងនោះ។
អ្នកក៏អាចពិនិត្យមើលទិន្នន័យ EXIF តាមបីរបៀបផ្សេងទៀតដូចឧទាហរណ៍ខាងក្រោម៖
១) លើកាមេរ៉ា
អ្នកអាចចុចប៊ូតុង info ពេលកាមេរ៉ាស្ថិតលើ preview mode (ពិនិត្យមើលរូបភាពដែលបានថតរួច) វានឹងបង្ហាញនូវបណ្ដុំព័ត៌មានអំពីរូបភាពរួមមាន shutter speed, aperture, កាលបរិច្ឆេទ និងពេលវេលា ។ល។
២) លើកុំព្យូទ័រ
អ្នកអាច right click លើ file រូបភាព រួចចុច Get Info សម្រាប់ Mac និង Properties សម្រាប់ Window អ្នកនឹងឃើញព័ត៌មានទាំងនោះ។ វាមិនបានផ្តល់នូវទិន្នន័យ EXIF ទាំងអស់នោះទេ ប៉ុន្តែអ្នកអាចឃើញព័ត៌មានខ្លះដែរ។
៣) លើកម្មវិធីកាត់តរូបភាព
អ្នកអាចបើករូបភាពជាមួយកម្មវិធី Photoshop > File > File Info អ្នកអាចពិនិត្យទិន្នន័យតាមពីរប្រភេទ General និង EXIF រួចជ្រើសរើសយក EXIF។ អ្នកនឹងអាចឃើញនូវទិន្នន័យ និងsetting ដែលអ្នកប្រើប្រាស់លើកាមេរ៉ា រួមមាន resolution, កាលបរិច្ឆេទ, shutter speed, ISO និង aperture ហើយបើសិនជា scroll ចុះបន្តិច អ្នកក៏អាចដឹងពីចំនួន focal length ដែលអ្នកបានប្រើផងដែរ៕

0 comments:
Post a Comment