បើនិយាយពីស្ថាបនិករបស់ក្រុមហ៊ុន Apple
មនុស្សជាច្រើន ប្រហែលនឹកដល់តែលោក Steve Jobs ម្នាក់ប៉ុណ្ណោះ។
ប៉ុន្តែតាមពិតទៅ ដំបូងឡើយនាខែមេសា ឆ្នាំ ១៩៧៦ ក្រុមហ៊ុន Apple
បានបង្កើតឡើងដោយបុគ្គល ៣ រូបរួមមាន Steve Jobs, Steve Wozniak និង
Ronald Wayne។
- @Steve Wozniak:
បុរសវ័យ ៦៦ ឆ្នាំរូបនេះ ក៏ត្រូវបានគេស្គាល់ជាអ្នកត្រួសត្រាយផ្លូវដ៏សំខាន់ ជាមួយ Steve Jobs ផលិតនូវកុំព្យូទ័រអំឡុងឆ្នាំ ១៩៧០ និង ១៩៨០។ ប៉ុន្តែដើមឆ្នាំ ១៩៨៥ លោកក៏បានចាកចេញពីក្រុមហ៊ុន Apple ហើយចូលសិក្សានៅសកលវិទ្យាល័យ UC Berkeley ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់លោក។ គិតត្រឹមចុងឆ្នាំ ២០១៥ លោកមានទ្រព្យសម្បត្តិប្រមាណ ១០០ លានដុល្លារប៉ុណ្ណោះ។
- @Ronald Wayne:
រឿងដែលគួរឲ្យសោកស្ដាយមួយសម្រាប់លោកផ្ទាល់ កាលនោះលោកមានភាគហ៊ុនក្នុងក្រុមហ៊ុនចំនួន ១០ ភាគរយ ហើយលោកបានលក់ចេញដែលទទួលលុយមកវិញតែ ៨០០ ដុល្លារប៉ុណ្ណោះ ផ្ទុយទៅវិញបើ Wayne ទុកភាគហ៊ុន ១០ ភាគរយ នោះមកទល់គិតត្រឹមខែមិនា ឆ្នាំ ២០១៧ វានឹងលក់ចេញបានដល់ទៅ ៧៥,៥ ពាន់លានដុល្លារ ដែលអាចធ្វើឲ្យលោកជាប់ឈ្មោះជាសេដ្ឋីមួយរូប៕
0 comments:
Post a Comment