កាលពីពេលកន្លងទៅប្រិយមិត្តបានដឹងរួចមកហើយពីទីតាំងរោងចក្រដំឡើង និង ផលិតរថយន្តម៉ាកល្បីជាច្រើននៅក្នុងថៃ
មានដូចជាក្រុមហ៊ុន Toyota, Honda និង BMW ជាដើម។
ថ្ងៃនេះមកស្គាល់ពីរោងចក្រដំឡើង និង
ផលិតរថយន្តនៅក្នុងប្រទេសវៀតណាមវិញម្ដង។
@ Toyota
នៅខែកញ្ញា ឆ្នាំ ១៩៩៥ រោងចក្រផលិតរថយន្ត Toyota នៅវៀតណាមបានលេចចេញរូបរាងឡើងនៅក្នុងខេត្ត Vinh Phuc។ បន្ទាប់ពីចំណាយពេលសាងសង់អស់មួយឆ្នាំរោងចក្រក៏ចាប់ផ្ដើមដំណើរការលើផ្នែកចំនួន ៤ រួមមាន ៖ ផ្នែកផ្សាភ្ជាប់, លាបថ្នាំ, ដំឡើង និង ត្រួតពិនិត្យ រហូតដល់ឆ្នាំ ២០០៣ ទើបបើកដំណើរការផ្នែកបោះត្រាមួយទៀត។ កាលពីដំបូងរោងចក្រអាចដំឡើងរថយន្តបានប្រហែល ១០ គ្រឿងក្នុងមួយថ្ងៃ ហើយបច្ចុប្បន្ននេះបានឡើងដល់ ១០០ គ្រឿង/ថ្ងៃ។ ម៉ូដែលរថយន្តដែលដំឡើងបច្ចុប្បន្នរួមមាន Camry, Corolla Altis, Vios, Innova និង Fortuner។
@ Mercedes-Benz
Mercedes-Benz បានបោះទីតាំងរោងចក្រដំឡើងរថយន្តរបស់ខ្លួនក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៥។ ចាប់តាំងពីឆ្នាំ ១៩៩៦ ប្រភេទរថយន្តដឹកអ្នកដំណើរ និងរថយន្តធម្មតាត្រូវបានដំឡើងនៅរោងចក្រនេះ ដោយមានការសហការជាមួយក្រុមហ៊ុន Saigon Automobil Mechanical Corp. (Samco) និងរោងចក្រ May 1st Automobile Factory។ រថយន្តដំបូងគេម៉ូដែល E230 បានរំកិលខ្លួនចេញពីរោងចក្រដំឡើងនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ១៩៩៦។ ម៉ូដែលរថយន្តដែលមានដំឡើងប្រទេសនេះរួមមាន C250, C300, E200, E250, E300, GL C250, GL C300, S400L និង S500L។
@ Hyundai
មិនមែនមានត្រឹមតែរោងចក្រដំឡើងទេ ប៉ុន្តែនៅក្នុងប្រទេសវៀតណាមក៏មានរោងចក្រផលិតរថយន្ត Hyundai ផងដែរ ដោយបានបង្ហាញវត្តមានឡើងនៅខែមិថុនា ឆ្នាំ ២០០៩។ ក្រុមហ៊ុន Hyundai Thanh Cong Vietnam Auto JSC គឺជាក្រុមហ៊ុនផ្ដាច់មុខដែលទទួលខុសត្រូវលើការផលិត និង ដំឡើងរថយន្តម៉ាក Hyundai ជាច្រើនប្រភេទ។ ទីតាំងរោងចក្រផលិត និង ដំឡើងនេះគឺស្ថិតនៅតំបន់ឧស្សាហកម្ម Gian Khau នៃខេត្ត Ninh Binh ដោយចំណាយទឹកប្រាក់សាងសង់អស់ ៦៥០ ពាន់លានដុង (ប្រមាណ ២៨ លានដុល្លារ)។
កាលពីខែវិច្ឆិកាឆ្នាំកន្លងទៅនេះដែរ ក្រុមហ៊ុន Hyundai Motor របស់កូរ៉េខាងត្បូងផ្ទាល់ក៏បានប្រកាសពីការសាងសង់រោងចក្រដំឡើងថ្មីមួយទៀតក្នុងប្រទេសវៀតណាម ដែលជាកិច្ចសហការជាមួយ Hyundai Thanh Cong Vietnam Auto JSC។ រោងចក្រដំឡើងថ្មីនេះសង់ឡើងនៅខេត្ត Ninh Binh ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៨ ហើយការងារចម្បងគឺដំឡើងរថយន្តម៉ូដែល Grand i10 ដោយសង្ឃឹមថាអាចដំឡើងបាន ១២០ ០០០ គ្រឿងក្នុងមួយឆ្នាំ។
@ Mazda
នៅខែកញ្ញាឆ្នាំ ២០១០ VinaMazda អ្នកចែកចាយ និង អ្នកផលិតរថយន្ត Mazda ផ្ដាច់មុខបានបើកសម្ពោធការដ្ឋានសាងសង់រោងចក្រផលិត និង ដំឡើងដែលចំណាយទឹកប្រាក់ប្រមាណ ២០ លានដុល្លារ។ រោងចក្រដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច Chu Lai Open ខេត្ត Quang Nam បានបញ្ចប់ការសាងសង់នាខែកញ្ញា ឆ្នាំ ២០១១ ដោយមានសមត្ថភាពអាចផលិតរថយន្តបាន ១០ ០០០ គ្រឿងក្នុងមួយឆ្នាំ។ ម៉ូដែលរថយន្តដែលរោងចក្របានផលិតរួមមាន SantaFe, CX-5, Mazda2, Mazda3 និង Mazda6។
@ Ford
រោងចក្រដំឡើងរថយន្ត Ford ក្នុងប្រទេសវៀតណាមបានបើកដំណើរការនៅឆ្នាំ ១៩៩៥ ដែលមានទីតាំងនៅទីក្រុង Hai Duong។ រោងចក្រដំឡើងនេះកើតឡើងចេញពីកិច្ចសហការរវាងក្រុមហ៊ុន Ford ផ្ទាល់ដែលមានហ៊ុន ៧៥% និង ក្រុមហ៊ុន Song Cong Diesel របស់វៀតណាម ២៥%។ បច្ចុប្បន្នរថយន្តដំឡើងរួមមានម៉ូដែល Focus, Fiesta, Transit, Everest និង EcoSport។
@ Kia
នៅខែមិថុនា ឆ្នាំ ២០០៧ ក្រុមហ៊ុន Truong Hai Group របស់វៀតណាមបានរួមសហការជាមួយនឹងក្រុមហ៊ុន Kia Motor Group របស់កូរ៉េខាងត្បូងដោយបានបើកដំណើរការរោងចក្រផលិត និង ដំឡើងដ៏ធំមួយមានទីតាំងតំបន់សេដ្ឋកិច្ច Chu Lai Open ខេត្ត Quang Nam លើផ្ទៃដី ៣៥ ហិតា។ រហូតដល់ខែមេសា ឆ្នាំ ២០០៨ រថយន្តម៉ូដែល New Morning ដែលជារថយន្ត Kia ដំឡើងក្នុងស្រុកដំបូងក៏បានបង្ហាញខ្លួនឡើយ។ រោងចក្រនេះបច្ចុប្បន្នអាចដំឡើង និង ផលិតបានម៉ូដែល Cerato, Morning, Roundabout, Rondo, Sedona និង Sorento។
@ Nissan
នៅខែមិថុនា ឆ្នាំ ២០១៣ ក្រុមហ៊ុន Tan Chong Motor Holdings Berhad របស់ម៉ាឡេស៊ី និង Nissan Motor របស់ជប៉ុន បានរួមគ្នាបង្កើតរោងចក្រដំឡើងរថយន្ត Nissan ក្នុងទីក្រុង Da Nang ដែលចំណាយទឹកប្រាក់ ៤០ លានដុល្លារ។ Nissan Sunny គឺជាម៉ូដែលដំបូងដែលដំឡើងដោយរោងចក្រនៅវៀតណាមនេះ ក្រោយមកក៏មានដំឡើងរថយន្តប្រភេទ SUV ម៉ូដែល X-Trail ផងដែរ៕

0 comments:
Post a Comment