ទេសភាពថ្ងៃលិច ពិតជាស្រស់ស្អាត ព្រោះពណ៌ដ៏ស្រទន់
ដែលបង្កប់អត្ថន័យបង្ហាញពីសន្តិភាព និងអារម្មណ៍ស្ងប់សុខ
ជាពិសេសនៅតាមតំបន់មាត់ទឹកដូចជាទន្លេ ឬសមុទ្រ។ យ៉ាងណាមិញ
ដើម្បីផ្ដិតយករូបភាពទេសភាពពេលថ្ងៃលិចបានល្អ
ប្រិយមិត្តអាចសាកល្បងនូវវិធីដូចខាងក្រោមនេះ។
១. សាកល្បងថតឲ្យបានច្រើនសន្លឹក
ព្រោះតែកម្រិតពន្លឺពេលថ្ងៃលិចមានការប្រែប្រួលខ្លាំង ប្រិយមិត្តគួរថតឲ្យបានច្រើនសន្លឹក រួចពិនិត្យមើលពីគុណភាព ពណ៌ និងទីតាំងថាបានល្អហើយ ឬនៅ។
២. ផ្លាស់ប្ដូរ Focal Length
ត្រូវប្រែប្រួល Focal Length តាមកាលៈទេសៈ ព្រោះពេលលិច ពន្លឺរបស់ព្រះអាទិត្យនឹងធ្លាក់ចុះម្ដងបន្តិចរាងរាល់នាទី។
៣. កំណត់ White Balance
ទោះជាកាមេរ៉ាអាចកំណត់កម្រិតពណ៌ White Balance បានដោយស្វ័យប្រវត្តិ តែពេលខ្លះ គឺមិនត្រឹមត្រូវ ឬដូចអ្វីដែលអ្នកចង់បាននោះទេ ដូចនេះពេលថតថ្ងៃលិចគឺប្រើ White Balace ប្រភេទ Daylight, Cloudy, Shade ឬ K (កំណត់កម្រិតសីតុណ្ហភាពពណ៌)។
៤. ប្រើប្រាស់ Picture control ឬ Picture styles
អាចកំណត់ Picture Control ទៅជា Vivid ដើម្បីបន្ថែមពណ៌លើរូបភាពឲ្យកាន់ដិត និងច្បាស់ល្អ ហើយប្រិយមិត្តគួរថតជាប្រភេទ Raw file ដើម្បីងាយស្រួលកែពណ៌តាមក្រោយ។
៥. កុំថតចំព្រះអាទិត្យពេលនៅភ្លឺខ្លាំង
មិនគួរថតចំព្រះអាទិត្យពេលមានពន្លឺខ្លាំងនោះទេ ព្រោះពន្លឺនឹងចាំងបញ្ច្រាសចូលកាមេរ៉ាពេញទំហឹង។ អ្នកគួរថតដោយដាក់វត្ថុអ្វីមួយជួយបាំង ឬក៏អាចប្រើ Lens Filter សម្រាប់កាត់ចំណាំង។
៦. ថតព្រះអាទិត្យ
ប្រសិនជាប្រិយមិត្តចង់ថតរូបចំព្រះអាទិត្យពេលលិច គឺត្រូវចាំដល់ពេលវាមានពន្លឺល្មម ហើយកំណត់ Exposure លើកាមេរ៉ា ដើម្បីប្រាកដពីកម្រិតពន្លឺនៃរូបភាពដែលអ្នកចង់បាន។
៧. Metering mode
Metering mode លើកាមេរ៉ាមានបីដូចជា Matrix, Center-weighted និង Spot ដែលពួកវាមានតួនាទីសម្រាប់កំណត់ទីតាំងនៃកម្រិតពន្លឺ ហើយសម្រាប់ការថតថ្ងៃលិចគឺគួរជ្រើសយក Center-weighted។
៨. ប្រើប្រាស់កម្មវិធីជំនួយ
ក្រៅពីបច្ចេកទេសលើកាមេរ៉ា និងការមើលដោយភ្នែកទទេ ប្រិយមិត្តក៏អាចប្រើកម្មវិធីសម្រាប់ជំនួញកែរូបភាពក្នុងកុំព្យូទ័រដូចជា Photoshop ឬ Lightroom ជាដើម ហើយកម្មវិធីសំខាន់មួយទៀតគឺ Sunrise Sunset ក្នុងស្មាតហ្វូន Android ដែលអាចមើលដឹងពីពេលវេលា ទីតាំងសម្រាប់ជួយឲ្យការអាចថតថ្ងៃលិច និងថ្ងៃរះកាន់តែងាយស្រួល៕
ប្រភព៖
Techradar
ប្រែសម្រួល ៖ ប៊ុន ធឿន ព្រោះតែកម្រិតពន្លឺពេលថ្ងៃលិចមានការប្រែប្រួលខ្លាំង ប្រិយមិត្តគួរថតឲ្យបានច្រើនសន្លឹក រួចពិនិត្យមើលពីគុណភាព ពណ៌ និងទីតាំងថាបានល្អហើយ ឬនៅ។
២. ផ្លាស់ប្ដូរ Focal Length
ត្រូវប្រែប្រួល Focal Length តាមកាលៈទេសៈ ព្រោះពេលលិច ពន្លឺរបស់ព្រះអាទិត្យនឹងធ្លាក់ចុះម្ដងបន្តិចរាងរាល់នាទី។
៣. កំណត់ White Balance
ទោះជាកាមេរ៉ាអាចកំណត់កម្រិតពណ៌ White Balance បានដោយស្វ័យប្រវត្តិ តែពេលខ្លះ គឺមិនត្រឹមត្រូវ ឬដូចអ្វីដែលអ្នកចង់បាននោះទេ ដូចនេះពេលថតថ្ងៃលិចគឺប្រើ White Balace ប្រភេទ Daylight, Cloudy, Shade ឬ K (កំណត់កម្រិតសីតុណ្ហភាពពណ៌)។
៤. ប្រើប្រាស់ Picture control ឬ Picture styles
អាចកំណត់ Picture Control ទៅជា Vivid ដើម្បីបន្ថែមពណ៌លើរូបភាពឲ្យកាន់ដិត និងច្បាស់ល្អ ហើយប្រិយមិត្តគួរថតជាប្រភេទ Raw file ដើម្បីងាយស្រួលកែពណ៌តាមក្រោយ។
៥. កុំថតចំព្រះអាទិត្យពេលនៅភ្លឺខ្លាំង
មិនគួរថតចំព្រះអាទិត្យពេលមានពន្លឺខ្លាំងនោះទេ ព្រោះពន្លឺនឹងចាំងបញ្ច្រាសចូលកាមេរ៉ាពេញទំហឹង។ អ្នកគួរថតដោយដាក់វត្ថុអ្វីមួយជួយបាំង ឬក៏អាចប្រើ Lens Filter សម្រាប់កាត់ចំណាំង។
៦. ថតព្រះអាទិត្យ
ប្រសិនជាប្រិយមិត្តចង់ថតរូបចំព្រះអាទិត្យពេលលិច គឺត្រូវចាំដល់ពេលវាមានពន្លឺល្មម ហើយកំណត់ Exposure លើកាមេរ៉ា ដើម្បីប្រាកដពីកម្រិតពន្លឺនៃរូបភាពដែលអ្នកចង់បាន។
៧. Metering mode
Metering mode លើកាមេរ៉ាមានបីដូចជា Matrix, Center-weighted និង Spot ដែលពួកវាមានតួនាទីសម្រាប់កំណត់ទីតាំងនៃកម្រិតពន្លឺ ហើយសម្រាប់ការថតថ្ងៃលិចគឺគួរជ្រើសយក Center-weighted។
៨. ប្រើប្រាស់កម្មវិធីជំនួយ
ក្រៅពីបច្ចេកទេសលើកាមេរ៉ា និងការមើលដោយភ្នែកទទេ ប្រិយមិត្តក៏អាចប្រើកម្មវិធីសម្រាប់ជំនួញកែរូបភាពក្នុងកុំព្យូទ័រដូចជា Photoshop ឬ Lightroom ជាដើម ហើយកម្មវិធីសំខាន់មួយទៀតគឺ Sunrise Sunset ក្នុងស្មាតហ្វូន Android ដែលអាចមើលដឹងពីពេលវេលា ទីតាំងសម្រាប់ជួយឲ្យការអាចថតថ្ងៃលិច និងថ្ងៃរះកាន់តែងាយស្រួល៕
0 comments:
Post a Comment