Tuesday, July 25, 2017

កម្មវិធី​សិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម ឬ Khmer Rouge History ជា​កម្មវិធី​ទូរសព្ទ​ថ្មី​​ដែល​មាន​រួម​បញ្ចូល​ទាំង​សំលេង និង​វីដេអូ​ដែល​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​សិក្សា​ពី​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម​ក្នុង​អំឡុង​ឆ្នាំ ១៩៧៥-១៩៧៩។


លោក កែវ ដួង អ្នក​និពន្ធ​នៅ​ក្នុង​កម្មវិធី​សិក្សា​ប្រវត្តិសាស្រ្ត​ខ្មែរ បាន​ឲ្យ​ដឹង​ថា គោល​បំណង​ដែល​បង្កើត​ចេញ​ជា​រូប​រាង​កម្មវិធី​នេះ​ឡើង ដើម្បី​ចែក​ចាយ​ជា​មេរៀន​ប្រវត្តិសាស្ត្រ​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ និង​មហាវិទ្យាល័យ​ឲ្យ​បាន​យល់​ដឹង​ពី​ដើម​ហេតុ ឬ​ទុក្ខ​លំបាក​ដែល​ដូន​តា ឬ​ឪពុក​ម្ដាយ​ដែល​ធ្លាប់​បាន​ឆ្លង​កាត់។
លោក​​ថា កម្មវិធី​នេះ​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ ជាមួយ​ក្រុម​អ្នក​ជំនាញ​ជា​ច្រើន​រូប។ មិន​ត្រឹម​តែ​ជា​កម្មវិធី​ចងក្រង​ជា​អត្ថបទ​អក្សរ​នោះ​ទេ វា​មាន​ទាំង​សំឡេង មាន​វីដេអូ​បែប​ប្រវត្តិសាស្ត្រ​ទៀត​ផង។ កម្មវិធី​នេះ​ក៏​ត្រូវ​បាន​ក្រសួង​អប់​រំ បាន​ដាក់​បញ្ចូល​ជា​កម្មវិធិី​សិក្សា​ក្រៅ​ប្រព័ន្ធ​សម្រាប់​សិក្សា​បន្ថែម​ចំពោះ​សិស្សានុសិស្ស​ងផង​ដែរ។


លោក កែវ ដួង

កម្មវិធី​នេះ​ទាំង​អស់​រួម​មាន ៨ ជំពូក និង​ចែក​ចេញ​ជា ៣៩ ជំពូក​តូចៗ ​ដែល​អាច​នឹង​ត្រូវ​ដាក់​បញ្ចូល​ថែម​ទៀត​ទៅ​តាម​​ពេលវេលា​សម​ស្រប។

កម្មវិធី​នេះ​អាច​ដោនឡូត​បាន​ពី Play Store ឥឡូវ​នេះ តែ​ចំពោះ App Store ត្រូវ​រង់​ចាំ​ប្រហែល​ជា​យ៉ាង​យូរ ៣ ​ថ្ងៃ​ទៀត៕
ទស្សនា​ការ​ពន្យល់​ពី​ការ​បង្កើត​កម្មវិធី​នេះ​ឡើង។


អត្ថបទ​ពាក់​ព័ន្ធ៖

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget