កន្លងទៅនេះ
ក្រុមហ៊ុន Apple
ទើបតែបានដាក់ឲ្យប្រើប្រាស់នូវកំណែសាកល្បង
iOS 11 Beta 4។
សង្កេតឃើញមានការអាប់ដែតថ្មីៗជាច្រើន
សម្រាប់ជំនាន់នៃប្រព័ន្ធប្រតិបត្តិនេះ រួមមាន:
-icon ថ្មី:
Apple
បានណែនាំឱ្យស្គាល់នូវការផ្លាស់ប្ដូររូបតំណាង
icon ថ្មី
នៃកម្មវិធី Contact,
Note និង
Reminder។
ប្តូរថ្មីទាំងការបង្ហាញលើ
Home Screen
ក៏ដូចជាខាងក្នុង
Settings។

-វិវត្តថ្មីនៃ
Notification Center:
អ្នកអាចធ្វើការអូសផ្ទាំងព័ត៌មានកម្មវិធីណាមួយមកឆ្វេង
នោះវានឹងលោតចេញនូវពាក្យ
View និង
Clear។
សម្រាប់ការចុច View
លើប្រព័ន្ធប្រតិបត្តិថ្មី
នឹងមានបន្ថែមការគាំទ្រនូវប្រព័ន្ធ
Touch ID
ដែលតម្រូវឱ្យអ្នកស្កេនក្រយៅដៃមុនបើកកម្មវិធីនោះបាន។

-ទំហំអង្គចងចាំ:
ជាធម្មតារាល់ការចូលពិនិត្យមើលទំហំអង្គចងចាំម៉ាស៊ីនក្នុង
Settings > About
វានឹងបង្ហាញត្រឹមតែទំហំផ្ទុកមិនពេញលេញ
ឧទាហរណ៍ដូចជាមានត្រឹម
11.5GB អីអ៊ីចឹង
ប៉ុន្តែ iOS
11 Beta 4 នឹងប្តូរមកបង្ហាញនូវទំហំផ្ទុកពេញលេញ
ស្របនឹងម៉ាស៊ីនមកពីនាយ
ឧទារហណ៍ 64/128/256GB
ជាដើម។

-បន្ថែម
AirDrop ក្នុង
Settings:
ជាធម្មតាការបញ្ជាមុខងារ
AirDrop
យើងអាចប្រើបានតែនៅលើ
Control Center
មួយគត់
ប៉ុន្តែ iOS
ថ្មី
នឹងបន្ថែមមុខងារនេះ
ចូលទៅក្នុងកម្មវិធី
Settings
ឲ្យមានភាពងាយស្រួលមួយបែបទៀត។

-មុខងារ
Account & Password:
មានការផ្លាស់ប្ដូរនូវ
icon ថ្មី
រូបទម្រង់ជាកូនសោសម្រាប់មុខងារ
Account &
Password ដែលមាននៅក្នុងកម្មវិធី
Settings។

-WiFi icon:
រូបតំណាងសញ្ញា
WiFi
ដែលមាននៅផ្នែកខាងឆ្វេង
ផ្តើមច្បាស់ដិតជាងមុន។

-App Store:
មុខងារថ្មី
អាចធ្វើការ Refresh
នៅផ្ទាំងអាប់ដែតកម្មវិធី
ដែលមាននៅក្នុង App
Store។

រីករាយទស្សនាវីដេអូខាងក្រោម:
0 comments:
Post a Comment