អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានឮពាក្យថា
"Hackers" ប៉ុន្តែមិនបានដឹងទេថា
ក្រុមអ្នកវាយប្រហារតាមបណ្ដាញអ៉ឺនធើណិត
ឬេហគឃ័រនេះចែកចេញជាប៉ុន្មានប្រភេទនោះទេ។
#១. Hackivist
គឺសំដៅទៅលើក្រុមហេគឃ័រដែលធ្វើការវាយប្រហារទៅលើប្រព័ន្ធមានលក្ខណៈជាការបាតុកម្មប្រឆាំងតវ៉ានឹងអ្វីមួយ ឬមានលក្ខណៈជានយោបាយ (ដូចជាក្រុម Anonymous) ជាដើម។
#២. Cyber Criminals
គឺសំដៅទៅដល់ក្រុមហេគឃ័រដែលវាយលុកទៅលើប្រព័ន្ធព័ត៌មានក្នុងគោលបំណងលួចយកទីន្នន័យ លួចអត្តសញ្ញាណគណនីធនាគារ វាយប្រហារក្នុងគោលបំណងទាញយកផលប្រយោជន៍ហិរញ្ញវត្ថុ។
#៣. Nation State
គឺសំដៅទៅលើក្រុមហេគឃ័រដែលវាយលុកទៅលើប្រព័ន្ធព័ត៌មានក្នុងគោលបំណងចារកម្មព័ត៌មានឬទិន្នន័យរបស់ប្រទេសណាមួយ លួចព័ត៌មានសំងាត់នៃប្រទេសណាមួយ៕
0 comments:
Post a Comment