AI មានពាក្យពេញថា Artificial Intelligence
ដែលជាបច្ចេកវិទ្យាសម្រាប់បង្កើតម៉ាស៊ីន
ឬកម្មវិធីឲ្យមានភាពវៃឆ្លាតក្នុងការគិត
ស្រដៀងទៅនឹងសមត្ថភាពគិតរបស់មនុស្ស ហើយរដ្ឋាភិបាលប្រទេសចិន
រួមនឹងវិស័យឯកជនរបស់ពួកគេបានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើការស្រាវជ្រាវបច្ចេកវិទ្យា
AI។ ខាងក្រោមនេះ
គឺជាបុគ្គលសំខាន់ៗដែលកំពុងដឹកនាំឲ្យបច្ចេកវិទ្យា AI
របស់ចិន កាន់តែជឿនលឿន ៖
១) លោក KAI-FU LEE ជាសហស្ថាបនិកក្រុមហ៊ុន Sinovation Ventures
និងជាអតីតប្រធានក្រុមហ៊ុន Google ប្រចាំប្រទេសចិន។ លោក
Kai-Fu Lees
ជាអ្នកដឹកនាំកំពូលមួយរូបលើផ្នែកបច្ចេកវិទ្យាដែលទទួលស្គាល់ទូទាំងពិភពលោក
ហើយធ្លាប់មានបទពិសោធន៍ពីបណ្ដាលក្រុមហ៊ុនធំរួមមាន Apple,
Microsoft និង Google។
គាត់បានទទួលសញ្ញាប័ត្របរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពី
Columbia University និងបណ្ឌិតពីសកលវិទ្យាល័យ Carnegie Mellon ។
២) លោក QI LU ជាប្រធាននាយកប្រតិបត្តិនៅក្រុមហ៊ុន Baidu ដែលទទួលបន្ទុករៀបចំយុទ្ធសាស្ត្រក្នុងការជំរុញបច្ចេកវិទ្យា AI ឲ្យកាន់តែមានប្រសិទ្ធភាព។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Fudan។
៣) លោក HAIFENG WANG ជាប្រធានក្រុមស្រាវជ្រាវបច្ចេកវិទ្យា AI នៅក្រុមហ៊ុន Baidu ហើយជាអ្នកគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវរបស់ Baidu, បន្ទប់ពិសោធន៍ Big Data, មន្ទីរពិសោធន៍នៅតំបន់ Silicon Valley, បន្ទប់ពិសោធន៍ Augmented Reality, Natural Language Unit, AI Platform Unit និងផ្នែកផ្សេងៗទៀត។ លោក WANG ក៏ជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ដែលជាកន្លែងគាត់បានទទួលសញ្ញាប័ត្របរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។
៤) លោក TONG ZHANG ជានាយកប្រតិបត្តិនៃមន្ទីរពិសោធន៍ AI នៅក្រុមហ៊ុន Tencent។ Tong Zhang បានចាកចេញពី Baidu ទៅក្រុមហ៊ុន Tencent កាលពីឆ្នាំ ២០១៦ ហើយគាត់ធ្លាប់ជាប្រធានបន្ទប់ពិសោធន៍ Big Data, ធ្លាប់ធ្វើការនៅក្រុមហ៊ុន IBM និង Yahoo និងធ្លាប់ជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Rutgers។
៥) លោក JINGREN ZHOU ជាប្រធានអ្នកវិទ្យាសាស្ត្រ និងជាអនុប្រធាននៃ Alibaba Cloud នៅក្រុមហ៊ុន Alibaba។ មុនពេលចូលរួមជាមួយក្រុមហ៊ុន Alibaba លោក Zhou គឺជាអ្នកគ្រប់គ្រងផ្នែកវិស្វកម្មរបស់ក្រុមហ៊ុន Microsoft ដែលទទួលខុសត្រូវលើការបង្កើតប្រព័ន្ធគណនាទិន្នន័យដ៏ធំមួយដែលអាចប្រើប្រាស់បានលើ Windows, Microsoft Office និង Bing។ លោក Zhou បានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Columbia។
៦) លោក JIEPING YE ជាប្រធាននៅ Di Di Research។
៧) លោក YUANQING LIN ជាប្រធានក្រុមស្រាវជ្រាវនៅក្រុមហ៊ុន Baidu។
៨) *លោក PINPIN ZHU ជានាយកប្រតិបត្តិក្រុមហ៊ុន Xiaomi។
៩) លោក WEI XU ជាអ្នកវិទ្យាសាស្ត្រល្បីឈ្មោះនៅក្រុមហ៊ុន Baidu។
១០) លោក WANLI MIN ជាប្រធាន Data Scientist នៅក្រុមហ៊ុន Alibaba។
១១) លោក KUN JING ជាអ្នកគ្រប់គ្រងទូទៅរបស់ Duer នៅក្រុមហ៊ុន Baidu។
១២) លោក DONG YU ជាអនុប្រធាននៃមន្ទីរពិសោធន៍បច្ចេកវិទ្យា AI នៅក្រុមហ៊ុន Tencent ដែលផ្ដោតលើការស្រាវជ្រាវ Speech recognition និងNatural language understanding។ លោក Yu ធ្លាប់ជាអ្នកស្រាវជ្រាវដ៏សំខាន់មួយរូបនៅក្រុមហ៊ុន Microsoft។ គាត់បានទទួលបរិញ្ញាបត្រវិស្វកម្មអេឡិចត្រូនិកពីសាកលវិទ្យាល័យ Zhejiang និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Idaho។
១៣) លោក ADAM COATES ជានាយកនៃមន្ទីរពិសោធន៍ AI របស់ Baidu ប្រចាំតំបន់ Silicon Valley។
១៤) លោក KAI YU ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Horizon Robotics។
១៥) លោក JING WANG ជាអតីតអនុប្រធានជាន់ខ្ពស់នៃវិស្វកម្ម នៅក្រុមហ៊ុន Baidu។
១៦) លោក BO ZHANG ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Tsinghua។
១៧) អ្នកស្រី HUA WU ជាប្រធានបច្ចេកទេសនៃ NLP Group នៅក្រុមហ៊ុន Baidu។
១៨) លោក WEI LI ជាប្រធាន និងសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Beihang។
១៩) លោក HONGBIN ZHA ជាសាស្ត្រាចារ្យនៃ Machine Learning នៅសាកលវិទ្យាល័យ Peking។
២០) លោក YUNJI CHEN ជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាកុំព្យូទ័រ។
បុគ្គលសំខាន់ៗទាំងនេះ រួមនឹងអ្នកជំនាញជាច្រើនផ្សេងទៀតរបស់ប្រទេសចិន បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យបច្ចេកវិទ្យា AI របស់ប្រទេសនេះកាន់តែជឿនលឿន ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំង សម្រេចកំណត់ផលិតបច្ចេកវិទ្យានេះឲ្យដើរលើសអាមេរិក៕

- - Di Di Research គឺជាវិទ្យាស្ថានស្រាវជ្រាវមួយដែលបង្កើតឡើងដើម្បីវិភាគតម្រូវការ, កាត់បន្ថយផលប៉ះពាល់ និងបង្កើតរថយន្តបើកបរដោយខ្លួនឯង។ លោក Jieping Ye បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគណិតវិទ្យាពីសាកលវិទ្យាល័យ Fudan ក្នុងប្រទេសចិន និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពី University of Minnesota របស់អាមេរិក ហើយបច្ចុប្បន្នជាអ្នកដឹកនាំក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វករទិន្នន័យ Di Di។
៧) លោក YUANQING LIN ជាប្រធានក្រុមស្រាវជ្រាវនៅក្រុមហ៊ុន Baidu។
- - Yuanqin Lin គ្រប់គ្រងមន្ទីរពិសោធន៍របស់ក្រុមហ៊ុន Baidu ដែលរួមមានមន្ទីរពិសោធន៍ Silicon Valley AI (SVAIL), មន្ទីរពិសោធន៍ Big Data(BDL), មន្ទីរពិសោធន៍ Augmented Reality (ARL) និង Institute of Deep Learning (IDL) ។ Yuanqin Lin បានទទួលសញ្ញាប័ត្រអនុបណ្ឌិតវិស្វកម្មអុបទិកពីសាកលវិទ្យាល័យ Tsinghua និងបណ្ឌិតផ្នែកវិស្វកម្មអេឡិចត្រូនិកពីសាកលវិទ្យាល័យ Pennsylvania។
៨) *លោក PINPIN ZHU ជានាយកប្រតិបត្តិក្រុមហ៊ុន Xiaomi។
- - លោក Pinpin Zhu បានចូលរួមបង្កើត Chatting Robot System និង SMS Robot System ដែលបានជំរុញឲ្យបច្ចេកវិទ្យារបស់ Xiaomi កាន់តែខ្លាំង។ លោក Zhu ក៏ជាបណ្ឌិតវិទ្យាសាស្ត្រនៅ Chinese Academy of Sciences ហើយត្រូវបានតែងតាំងជាគណៈកម្មាធិការ China National Information Technology Standardization និងបានទទួលពានរង្វាន់ជាច្រើន។
៩) លោក WEI XU ជាអ្នកវិទ្យាសាស្ត្រល្បីឈ្មោះនៅក្រុមហ៊ុន Baidu។
- - គាត់ត្រូវបានគេគោរពយ៉ាងខ្លាំងចំពោះការបង្កើតបច្ចេកវិទ្យា PaddlePaddle ដែលមានសមត្ថភាពរុករក, កំណត់ការផ្សាយពាណិជ្ជកម្ម, ការចាត់ថ្នាក់រូបភាព, ការបកប្រែ និងរថយន្តបើកបរដោយស្វ័យប្រវត្តិ។ លោក Xu បានទទួលសញ្ញាប័ត្របរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tsinghua និងអនុបណ្ឌិតពី Carnegie Mellon ហើយកាលពីមុនគាត់ធ្លាប់ជាអ្នកស្រាវជ្រាវនៅ NEC Labs និង Facebook។
១០) លោក WANLI MIN ជាប្រធាន Data Scientist នៅក្រុមហ៊ុន Alibaba។
- - Wanli Min ដឹកនាំការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យា artificial intelligence system របស់ Alibaba Cloud (Aliyun) ដែលមានឈ្មោះថា Little Ai ។ លោក Min បានចូលរៀននៅអាយុ ១៤ ឆ្នាំហើយបានទទួលបរិញ្ញាបត្រពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន និងបណ្ឌិតផ្នែកស្ថិតិពីសាកលវិទ្យាល័យ Chicago។
១១) លោក KUN JING ជាអ្នកគ្រប់គ្រងទូទៅរបស់ Duer នៅក្រុមហ៊ុន Baidu។
- - Duer របស់ Baidu ដូចទៅនឹង Siri របស់ក្រុមហ៊ុន Apple, Alexa របស់ Amazon, Cortana របស់ Microsoft និង Assistant របស់ Google។ មុនពេលចូលរួមជាមួយ Baidu លោក Jing គឺជានាយក R & D របស់ក្រុមហ៊ុន Microsoft ហើយបានបង្កើត Xiaoice ជា Chatbot ដ៏ពេញនិយមដែលបានដំណើរការលើ WeChat របស់ក្រុមហ៊ុន Tencent និង Weibo របស់ Sina ។
១២) លោក DONG YU ជាអនុប្រធាននៃមន្ទីរពិសោធន៍បច្ចេកវិទ្យា AI នៅក្រុមហ៊ុន Tencent ដែលផ្ដោតលើការស្រាវជ្រាវ Speech recognition និងNatural language understanding។ លោក Yu ធ្លាប់ជាអ្នកស្រាវជ្រាវដ៏សំខាន់មួយរូបនៅក្រុមហ៊ុន Microsoft។ គាត់បានទទួលបរិញ្ញាបត្រវិស្វកម្មអេឡិចត្រូនិកពីសាកលវិទ្យាល័យ Zhejiang និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Idaho។
១៣) លោក ADAM COATES ជានាយកនៃមន្ទីរពិសោធន៍ AI របស់ Baidu ប្រចាំតំបន់ Silicon Valley។
- - លោក Coates បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Stanford និងបានធ្វើការលើ Computer vision សម្រាប់រថយន្តបើកបរដោយខ្លួនឯង, Deep learning សម្រាប់ Speech recognition និង Machine learning សម្រាប់ឧទ្ធម្ភាគចក្រ។ នៅ Baidu គាត់បានធ្វើការលើ DeepSpeech ដែលជា speech recognition និង Transcription engine ដែលដំណើរការដូចជាអ្នកនិយាយភាសាចិនដើមកំណើត និង DeepVoice ជា text-to-speech synthesis engine ដែលបង្កើត សំឡេងមនុស្ស ដែលអាចជឿទុកចិត្តបាន។
១៤) លោក KAI YU ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Horizon Robotics។
- - Kai Yu បានចាកចេញពី Baidu ដើម្បីចាប់ផ្តើមការងារថ្មីនៅក្រុមហ៊ុន Horizon Robotics ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ បេសកកម្មរបស់ Yu គឺធ្វើយ៉ាងណាឲ្យប្រព័ន្ធប្រតិបត្តិការ Android របស់មនុស្សយន្ត ដែលជាប្រព័ន្ធ AI ដ៏ធំអាចប្រើប្រាស់លើគ្រប់ smart devices។ ក្រុមហ៊ុន Horizon មានគោលបំណងសម្រួល AI ទៅគ្រប់ផ្នែកនៅក្នុងពិភពរូបវន្ត។ លោក Yu បានទទួលសញ្ញាប័ត្របរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យ Nanjing និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Ludwig-Maximilians Universitat Munchen ក្នុងប្រទេសអាល្លឺម៉ង់។
១៥) លោក JING WANG ជាអតីតអនុប្រធានជាន់ខ្ពស់នៃវិស្វកម្ម នៅក្រុមហ៊ុន Baidu។
- - មុនពេលចូលរួមជាមួយ Baidu លោក Wang គឺជាអនុប្រធានផ្នែកវិស្វកម្មរបស់ Google ប្រចាំទីក្រុងសៀងហៃ ក៏ដូចជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន eBay នៅប្រទេសចិន និងជាអ្នកគ្រប់គ្រងទូទៅរបស់ R & D ។ គាត់បានទទួលបរិញ្ញាបត្រពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសចិន និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពី Chinese Academy of Sciences។
១៦) លោក BO ZHANG ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Tsinghua។
- - លោក Wei Li មានស្នាដៃគួរឲ្យកត់សម្គាល់លើការងារ Robotic និង Motion planning, probabilistic logic neural networks (PLN), និង Machine learning algorithms។ Wei Li ត្រូវបានជ្រើសរើសឲ្យធ្វើជាសហដឹកនាំនៅ National Engineering Laboratory of Deep Learning ដែលទទួលបានមូលនិធិពីរដ្ឋាភិបាល។ គាត់គឺជាសមាជិកនៃ Chinese Academy of Sciences ហើយបានទទួលបរិញ្ញាបត្រផ្នែក Automatic Control ពីសាកលវិទ្យាល័យ Tsinghua។
១៧) អ្នកស្រី HUA WU ជាប្រធានបច្ចេកទេសនៃ NLP Group នៅក្រុមហ៊ុន Baidu។
- - លោកស្រី Hua Wu បានរួមចំណែកជាច្រើនលើ Natural language processing (NLP), Dialogue systems, and Neural machine translation (NMT) ក្នុងរយៈពេល ៧ ឆ្នាំនៅ Baidu ។ លោកស្រី Wu ទទួលបានសញ្ញាប័ត្របណ្ឌិតពី Chinese Academy of Sciences និងជាសហប្រធាន Academic AI conferences ដូចជា ACL និង IJCAI ។
១៨) លោក WEI LI ជាប្រធាន និងសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Beihang។
- -លោក Wei Li ត្រូវបានជ្រើសរើសឲ្យធ្វើជាសហប្រធាននៃ National Engineering Laboratory of Deep Learning របស់ប្រទេសចិន។ គាត់គឺជាសមាជិកនៃ Chinese Academy of Sciences និងជាប្រធានសាកលវិទ្យាល័យ Beihang ។ លោក Li បានបញ្ចប់ការសិក្សាផ្នែកគណិតវិទ្យា និងមេកានិចនៅសាកលវិទ្យាល័យប៉េកាំង និងបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Edinburgh។
១៩) លោក HONGBIN ZHA ជាសាស្ត្រាចារ្យនៃ Machine Learning នៅសាកលវិទ្យាល័យ Peking។
- -លោក Hongbin Zha ជាអ្នកស្រាវជ្រាវ ជាសាស្ត្រាចារ្យ និងជាអ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវបច្ចេកវិទ្យា Machine Perception នៅសកលវិទ្យាល័យប៉េកាំង ដែលសហការជាមួយ Microsoft Research Asia។ គាត់បានទទួលសញ្ញាប័ត្របរិញ្ញាបត្រវិស្វកម្មអេឡិចត្រូនិកពីសាកលវិទ្យាល័យបច្ចេកវិទ្យា Hefei នៅប្រទេសចិន និងសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិតផ្នែកវិស្វកម្មអេឡិចត្រូនិកមកពីសាកលវិទ្យាល័យ Kyushu នៅប្រទេសជប៉ុន។
២០) លោក YUNJI CHEN ជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាកុំព្យូទ័រ។
- - លោក Chen បានចូលរៀនមហាវិទ្យាល័យនៅអាយុ ១៤ឆ្នាំហើយបានបញ្ចប់ បណ្ឌិត ត្រឹមអាយុ ២៤ ឆ្នាំ។ គាត់ជាប្រធានស្ថាបត្យករនៃ Godson-3C ជា Microprocessing chip ដែលកាត់បន្ថយតម្រូវការថាមពលសម្រាប់កុំព្យូទ័រដើម្បីសម្គាល់វត្ថុ និងការបកប្រែភាសា ហើយកំពុងអភិវឌ្ឍ Cambricon, brain-inspired processor chip។ ក្រុមស្រាវជ្រាវនេះត្រូវបានដឹកនាំដោយលោក Chen និងប្អូនប្រុសរបស់គាត់ឈ្មោះ Tianshi Chen ដែលជាសាស្ត្រាចារ្យក្មេងៗពីររូបនៅ Chinese Academy of Sciences។
បុគ្គលសំខាន់ៗទាំងនេះ រួមនឹងអ្នកជំនាញជាច្រើនផ្សេងទៀតរបស់ប្រទេសចិន បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យបច្ចេកវិទ្យា AI របស់ប្រទេសនេះកាន់តែជឿនលឿន ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំង សម្រេចកំណត់ផលិតបច្ចេកវិទ្យានេះឲ្យដើរលើសអាមេរិក៕
0 comments:
Post a Comment