Thursday, July 20, 2017

បច្ចុប្បន្ន​មាន​មនុស្ស​ជា​ច្រើន បាន​យល់​ច្រឡំ​រវាង​បច្ចេកវិទ្យា AR និង VR។ អ្នក​ខ្លះ​គិត​ថា​វា​ដូច​គ្នា តាម​ពិត​ទៅ​គឺ​ខុស​គ្នា​ដាច់​ស្រឡះ។ ការ​រក​ឃើញ​ថ្មី​​មួយ​បង្ហាញ​ថា ​បច្ចេកវិទ្យា AR មាន​ប្រយោជន៍​ជាង​បច្ចេកវិទ្យា VR។

កន្លង​ទៅ​ក្រុមហ៊ុន Facebook បាន​ដាក់​បង្ហាញ​ឧបករណ៍​ Oculus ចំណែក HTC និង Google ក៏​បង្ហាញ​ពី​ឧបករណ៍ VR រៀងៗ​ខ្លួន។ ក្រឡេក​ទៅ​មើល​បច្ចេកវិទ្យា AR នៅ​ឆ្នាំ ២០១៦ ​មាន​សន្ទុះ​ខ្លាំង​ ក្រោយ​ល្បីល្បាញ​ជាមួយ​ហ្គេម Pokemon Go។​


AR មាន​ប្រយោជន៍​ជាង VR ត្រង់​ថា វា​ពុំ​ចាំ​បាច់​ប្រើប្រាស់​ឧបករណ៍​ពាក់​ជំនួយ​ ហើយ​ AR ប្រើ​ត្រឹម​តែ​កាមេរ៉ា​ស្មាតហ្វូន​មួយ​គត់។ ពិត​ណាស់​បច្ចេកវិទ្យា​ទាំង ២ បង្ហាញ​ឱ្យ​យើង​ឃើញ​ពី​ពិភព​ថ្មី ប៉ុន្តែ​ការ​ប្រើប្រាស់ VR វា​នឹង​បិទ​បាំង​ពី​បរិស្ថាន​ជុំវិញ​ខ្លួន ដោយ​ផ្ដោត​លើ​ពិភព​ថ្មី នៅ​នឹង​ភ្នែក​សុទ្ធ ខុស​ពី AR ដែល​យើង​បាន​ឃើញ​ទាំង​បរិស្ថាន​ក្បែរ​ខ្លួន ហើយ​ឃើញ​នូវ​អ្វី​ដែល​ថ្មី ចេញ​ពី​កាមេរ៉ា​ស្មាតហ្វូន​ថែម​ទៀត​ផង។

តាម​ការ​ស្រាវជ្រាវ VR ច្រើន​ប្រើ​លើ​ការ​ទស្សនា​ខ្សែ​ភាព​យន្ត និង​លេង​ហ្គេម។ ចំណែក​ឯ AR ដូច​ដែល​បាន​លើក​ឡើងគឺ​កំពុង​ល្បី​ខ្លាំង​ជាមួយ​ហ្គេម Pokemon Go ហើយ​បច្ចុប្បន្ន​ក៏​ជា​ជំនួយ​ការ​​ដល់​កម្មវិធី Facebook និង SnapChat ក្នុង​ការ​ផ្ដល់​ឱ្យ​អ្នក​ប្រើប្រាស់​ទទួល​បាន​នូវ Filter ផ្សេង​ៗ។
រំលឹក​ថា​ក្រុមហ៊ុន​យក្ស​អាមេរិក Apple ក៏​កំពុង​សម្លឹង​លើ​បច្ចេកវិទ្យា AR ដោយ​ដាក់​បង្ហាញ​កម្មវិធី ARKit កាល​ពី​ព្រឹត្តិការណ៍ WWDC កន្លង​ទៅ ហើយ​ត្រៀម​នឹង​ផ្ដល់​អត្ថប្រយោជន៍​ខ្ពស់ ដល់​អតិថិជន​អំឡុង​ការ​ដាក់​បង្ហាញ iPhone ជំនាន់​ក្រោយ នា​ខែ​កញ្ញា។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget