អង្គារ, 23 ឧសភា 2017 15:11
- ចំនួនមតិ 0
ចន្លោះមិនឃើញ
ឥណ្ឌាជាគោលដៅដ៏ធំមួយក្នុងលោកសម្រាប់ចំណេះដឹងខាងផ្នែកព័ត៌មានវិទ្យា ហើយសហគ្រាសព័ត៌មានវិទ្យាជាសហគ្រាសដែលរីកលូតលាស់ខ្លាំងជាងគេក្នុងប្រទេសនេះ។ ខាងក្រោមជាមជ្ឈមណ្ឌលបច្ចេកវិទ្យាធំបំផុតទាំង ៧ នៅឥណ្ឌា៖
ទីក្រុង Bangalore

Bangalore ជាមជ្ឈមណ្ឌលព័ត៌មានវិទ្យាសកលដ៏ធំជាងគេក្នុងប្រទេសឥណ្ឌា។ ទីក្រុងនេះត្រូវបានគេស្គាល់ថាជាតំបន់ Silicon Valley របស់ឥណ្ឌាដោយសារមានក្រុមហ៊ុន Software ធំៗជាច្រើនប្រមូលផ្ដុំនៅទីនេះ ដូចជាក្រុមហ៊ុន Infosys, Wipro និង Mindtree សុទ្ធតែមានទីស្នាក់ការធំនៅទីក្រុងនេះ។
ទីក្រុង Hyderabad

Hyderabad ត្រូវបានគេស្គាល់ថាជាទីក្រុង HITEC ដោយជាមជ្ឈមណ្ឌលនាំចេញអ្នកជំនាញ IT ជើងខ្លាំងទៅកាន់ប្រទេសដទៃធំលំដាប់ទីពីរ។
ទីក្រុង Chennai

ទីក្រុង Chennai មានរចនាសម្ព័ន្ធផ្នែកព័ត៌មានវិទ្យាលំដាប់ថ្នាក់ពិភពលោក និង បានវិវត្តខ្លួនក្លាយជាគោលដៅបច្ចេកវិទ្យាដ៏ធំមួយសម្រាប់ប្រទេសអន្តរជាតិ។
ទីក្រុង Mumbai

ជាទីក្រុងសេដ្ឋកិច្ចដ៏ធំសម្រាប់ឥណ្ឌា និង ជាទីស្នាក់ការចំពោះក្រុមហ៊ុន TCS ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ឥណ្ឌា រួមទាំងក្រុមហ៊ុនធំៗដទៃទៀតដូចជា 3i Infotech Ltd,Mastek និង Oracle FinServ។
តំបន់ Delhi Noida និង Gurgaon

តំបន់បីខាងលើជាដែនដីរបស់ក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍ធំៗដូចជាក្រុមហ៊ុន Infosys, Cognizant, MphasiS, Accenture,ThoughtWorks, Oracle, SAP និង HCL Technologies។
ទីក្រុង Pune

ជាមជ្ឈមណ្ឌលផ្ដល់សេវាកម្មខាងផ្នែកបច្ចេកវិទ្យាដែលឈានមុខគេ ដោយមានក្រុមហ៊ុនសេវាកម្មធំៗដូចជា EON Free Zone,Magarpatta,Hinjewadi,Aundh IT park, commerzone និង Business Bay។
ទីក្រុង Kolkata

ជាទីក្រុងតែមួយគត់នៃឥណ្ឌាខាងកើតដែលមានមនុស្សរស់នៅច្រើនគេ ហើយក៏ជាជម្រករបស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដូចជាSun Microsystems, Honeywell,Accenture និង Cognizant៕
0 comments:
Post a Comment